Chapter:15 "ការបែកទាំងមិនអស់ចិត្ត"

226 9 3
                                    


ភាគទី១៥“ការបែក ទាំងមិនអស់ចិត្ត”

ប្រាវ!!>ថូផ្កាកុលាបពណ៌ស ត្រូវបានបំបែកដោយព្រះហស្ថរបស់ព្រះអង្គម្ចាស់យូហ្សី ទៅលើឥដ្ឋសក្បុរ ដែលអំបែកក៏បានខ្ទាតទៅប៉ះនឹងផ្ទៃមុខរលោងរបស់បុរសម្នាក់។

“ខាជុន!!ហេតុអីឯងអត់បានការយ៉ាងនេះ? រយៈពេលជាង១៥ឆ្នាំ ឯងរកបុត្រយើងមិនឃើញ!! ឯងនេះចំជាចិញ្ចឹមបង្ហិនបាយមែន!”

“ព្រះអង្គម្ចាស់!ពួកខ្ញុំព្យាយាមហើយតែយ៉ាងណាក៏រកមិនឃើញ មិនដឹងថាព្រះនាងទៅដល់ទីណានោះទេ….ឬមួយក៏ព្រះនាង-”

“បិទមាត់ឯងខាជុន!កុំមានគំនិតឆ្កួតៗឲ្យសោះ ហាណានៅមានជីវីត ឯត្រូវរកនាងឲ្យឃើញ … សល់តែ១ខែទៀតប៉ុណ្ណោះ” ព្រះអង្គយូហ្សី បែរមុខចេញទាំងកំហឹង ឯខាជុនវិញ ក៏ក្រាបសុំអភ័យ ជាមួយនឹងការតាំងចិត្តដ៏មុតមាំថានឹងរកព្រះនាងហាណាឲ្យឃើញ។

ព្រះអង្គម្ចាស់ តាមពិតក្នុងចិត្តទ្រង់ក៏បារម្ភពីបុត្រីដែរ តែធ្វើយ៉ាងណាទៅបើនៅក្បែរខ្លួនទ្រង់មានព្រះជាយាមួយអង្គដែលចាំដុតភាពលោភរបស់ទ្រង់នោះ។

….
-ទីក្រុងដេហ្គូ
ទឹកដីថ្មីដែលហានីល បានជាន់វាពិតជាស្រស់ស្រាយខ្លាំងណាស់ តែក្នុងចិត្តរបស់នាងនៅតែគិតថា បើមានមនុស្សម្នាក់នោះនៅក្បែរច្បាស់ជាល្អជាមិនខាននោះទេ។

“បងហានីល!-វ៉ាលីបង និងលោកយាយខ្ញុំយកទៅនៅក្នុងមុនហើយ” គ្រាន់តែនាងចុះពីឡានភ្លាម បូប៊ីន មានចិត្តជញ្ជូនអ៊ីវ៉ាន់របស់នាងយ៉ាងរហ័ស។

“បូប៊ីន!ខ្ញុំអាចធ្វើខ្លួនឯងបាន” នាងពិតជាក្រែងចិត្តក្មេងប្រុសម្នាក់នេះណាស់ គេតែងតែជួយនាងគ្មានលស់ពេលសោះឡើយ។

“មិនអីទេបង បងមើលថែលោកយាយចុះ” ក្រៅពីគេមិនស្ដាប់នាងហើយ គឺនាងបានត្រឹមតែបណ្ដោយគេទៅ ណាមួយនាងក៏អស់កម្លាំងដែរ។

“ហានីល!ផ្ទះថ្មីយើងធំម្លេះ?” លោកយាយ បានឈរសម្លឹងមើលទៅផ្ទះថ្មមួយនៅចំពោះមុខ ដែលមានទំហំធំជាងផ្ទះដែលគាត់នៅរាល់ថ្ងៃ៤-៥ដងឯណោះ ព្រមទាំងពោលសរសើរមិនដាច់មាត់។

“ផ្ទះនេះយើងនឹងនៅជាមួយបុគ្គលិក៧នាក់ផ្សេងទៀតដែរណា៎លោកយាយ” ហានីល គ្រាលោកយាយដែលរៀងជរាចូលទៅក្នុងបរិវេនផ្ទះរបស់ក្រុមហ៊ុន នាងពិតជាអាណិតលោកយាយចាងមីណាស់ គាត់គួរតែមានជីវីតល្អជាងនេះ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now