Chapter: 08 "ទទួលយក"

249 16 3
                                    

       ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ជុងហ្គុកហើយ គេមិនដឹងថាគេអាចធ្វើបានឬអត់ទេ ក្នុងការឆក់យកបេះដូងនារីស្លូតបូតម្នាក់នោះ។ ក្នុងពេលនេះផងដែរ មិត្តភក្តិទាំងពីររបស់ជុងហ្គុក ក៏បានមកអង្គុយ មើលមុខជុងហ្គុក នៅក្នុងផ្ទះគេបាត់ទៅហើយ។

“យ៉ាងមិចហើយៗ ជុងហ្គុក ! នេះលុយ ៤០០ រយលាន តាមពាក្យសន្យា….មានសង្ឃឹមដែរទេ បើគ្មានទេ ឲ្យលុយមកៗ សម្លាញ់”

ឮពាក្យផ្ចាញ់ផ្ចាលរបស់ជេម៌ហើយ ធ្វើឲ្យជុងហ្គុគក្ដៅមុខភាយៗ ទើបតបទៅវិញទាំងមិនគិតច្រើន
“មិនទាន់ដល់ពេលទេ! យើងនឹងឈ្នះ ឯងកុំបារម្មណ៍” ជុងហ្គុក និយាយតែប៉ុណ្ណឹង ក៏នាំខ្លួនចាកចេញពីក្នុងផ្ទះយ៉ាងលឿន ដើម្បីទៅបំពេញការងាររបស់គេបន្តទៀត ព្រោះនៅសល់តែប៉ុន្មានម៉ោងទៀតគេអាចនឹងបាត់បង់លុយ រាប់រយលាន។

…….

      ជុងហ្គុក បានប្រញ៉ាប់ទៅរកហានីល ដល់ផ្ទះទាំងព្រលឹម សង្ឃឹមថានឹងបានជួបនាង តែក្តីសង្ឃឹមរបស់គេក៏បានសម្រេចមែន ព្រោះហានីល ទើបតែដើរចេញមកបានប៉ុន្មានជំហានពីរបងផ្ទះរបស់នាងប៉ុណ្ណោះ។

“ជុងហ្គុក?” ហានីល ហាក់ភ្ញាក់ផ្អើលម្ដងទៀតហើយ គេចូលចិត្តធ្វើអ្វីដែលនាងនឹកស្មានមិនដល់ ដូចជាការមករកនាងទាំងព្រឹកបែបនេះ។

“ខ្ញុំមកកំដរ ហានីល ទៅសម្ភាស៍នៅកន្លែងថ្មី” ជុងហ្គុក តបទៅវិញទាំងដើរទន្ទឹមនឹងនាង ដោយស្នាមញញឹម។

“ចំបាច់កំដរខ្ញុំធ្វើអីទៅ ខ្ញុំអាចទៅខ្លួនឯងបាន” ហានីល អស់សំណើច មើលទៅគេទុកនាងដូចកូនក្មេងហើយ។

“ខ្ញុំមានអារម្មណ៍ថាចង់នៅក្បែរហានីលឲ្យបានច្រើន ព្រោះនាងជាស្នាមញញឹមចុងក្រោយរបស់ខ្ញុំ” និយាយដល់ត្រឹមនេះគេក៏ទម្លាក់ទឹកមុខចុះ។

“ជុងហ្គុក!!- លោកនិយាយអី?- និយាយបែបនេះដូចលោកកំពុងតែមានរឿងមិនល្អកើតឡើងអ៊ីចឹង!” នាងមិនពេញចិត្តទេ ដែលគេនិយាយពាក្យចុងក្រោយៗ ដូចគេគ្មានឱកាសនឹងញញឹមម្ដងទៀតអ៊ីចឹង។

“ខ្ញុំមានជំងឺមហារីក….មហារីកសួត!”
សំដីរបស់ជុងហ្គុកទាំងប៉ុន្មានធ្វើឲ្យហានីល ស្ដាប់ហើយឡើងហឹងត្រចៀក  និងបញ្ឈប់ដំណើរនៅមួយកន្លែងមើលទៅជុងហ្គុកទាំងរលីងរលោង។ បេះដូងទនភ្លន់របស់នាងក៏មានតែក្ដីអាណិតអាសូរដល់គេ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now