Chpt: 09 "ក្តីស្រលាញ់ធ្វើឲ្យបេះដូងទន់ជ្រាយ"

260 13 0
                                    

“សេចក្តីស្រលាញ់ ធ្វើឲ្យ​បេះដូងទន់ជ្រាយ”

ជុងហ្គុក បានដើរជាមួយហានីល រហូតមកដល់ផ្ទះរបស់នាង តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាស្ថិតនៅក្នុងកែវភ្នែក ថ្លាយ៉ងមួយគូនោះ។ ឥវ៉ាន់ក្នុងដៃទាំងប៉ុន្មានក៏ជ្រុះអស់ មុននឹងនាងដើរយឺតៗ ទាំងស្លុតចិត្តទៅរកលោកយាយដែលកំពុងតែអង្គុយយំនៅមុខផ្ទះ ជាមួយនឹងអ៊ុំស្រីអ្នកជិតខាង យ៉ាងគួរឲ្យអាណិត។

“លោក-លោកយាយ!” ហានីល ដាក់ខ្លួនដ៏ស្រាលរបស់ខ្លួនទៅឱបលោកយាយ ហើយទឹកភ្នែកទាំងប៉ុន្មានក៏ហូរមកដូចទឹកបាក់ទំនុប។

នាងសម្លឹងមើលទៅផ្ទៃផ្ទះទាំងមូល ដែលមានការខូចខាត បែកបាក់ស្ទើរទាំងស្រុង សូម្បីតែរបង ក៏បាក់ដេកលើដីដែរ។

ឱផ្ទះកំសត់អើយ អ្នកណាជាអ្នកកម្ទេចឯង?

“ហានីល-ពួកវា-រុះរើផ្ទះយើង ពួកវា បានដេញយាយចេញពីផ្ទះពួកវាៗ….” លោកយាយចាងមី ពិតជាមិនសូវចាំឡើយថាពួកគេមានគ្នាប៉ុន្មាននាក់ ទើបគាត់បើកសៀវភៅដែលគាត់កត់ត្រាប្រចាំជានិច្ចនោះ មកបើកបង្ហាញឲ្យហានីលអានដោយខ្លួនឯង ព្រោះគាត់ពិបាកនិយាយណាស់។

“យាយខ្លាច-ខ្លាចពួកវា ត្រឡប់មកវិញ” លោកយាយស្រែកយំ និយាយមិនអាចស្ដាប់គ្នាបានឡើយ ទោះបីហានីលខំលួងគាត់យ៉ាងណាក៏ដោយ សូម្បីតែជុងហ្គុកក៏មានអារម្មណ៍ខ្លោចផ្សារដែរ។

គេលេងពិតជាមិនបានខ្វល់នឹងអារម្មណ៍គេឯងសោះ!

គេបានត្រឹមមានអារម្មណ៍ថាខុសទើប បានជាគេចូលទៅអង្គុយក្បែរលោកយាយ និងពោលពាក្យសុំទោសក្នុងចិត្ត។

“លោកយាយ! ខ្ញុំជុងហ្គុក”

សម្លេងរបស់ជុងហ្គុកបានធ្វើឲ្យលោកយាយងាកមុខមកយឺតៗ។

“ព្រះក៏មិនអាចបំបែកកម្មនេះបានដែរមែនទេ ជុងហ្គុក!”

នៅសុខៗលោកយាយបែរជាពោលពាក្យមកបែបនេះ ធ្វើឲ្យអ្នកកម្លោះងាកមើលមុខហានីលយ៉ាងលឿន។

“លោកយាយនិយាយពីអ្វី” ហានីល ចាប់ដៃលោកយាយនិងសួរដោយការបារម្មណ៍ គាត់មិនដែលបែបនេះមកពីមុនទេ ទោះបីគាត់វង្វេងក៏ដោយ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Dove le storie prendono vita. Scoprilo ora