31+32

259 7 1
                                    

ភាគទី៣១

ពាក្យចុងក្រោយ

ហានីល បន្ទាប់ពីបាននិយាយជាមួយលោកតារួច នាងក៏ក្រោកឈរឡើង សម្លឹងមើលទៅគ្រប់គ្នា ជាពិសេសគឺជុងហ្គុក មិនដឹងថាក្នុងចិត្តគេគិតយ៉ាងមិចចំពោះនាងឡើយ ទើបទឹកមុខគេអាក្រក់មើលខ្លាំងមែនទែន ។ តាមពិតមើលគ្មានរឿង យ៉ាប់ៗកើតឡើង អ្នកដែលត្រូវ រៀបការជាមួយជុងហ្គុកតាំងពីដំបូងគឺហានីលនេះហើយ តែទោះយ៉ាងណា បើជាគូនឹងគ្នាហើយ គ្មានថ្ងៃព្រាត់ឡើយ ។

“ខ្ញុំម្ចាស់ទូលលាព្រះអង្គម្ចាស់ ព្រះជាយា និងគ្រប់គ្នា” នាងបានឱនគំនាប គ្រប់គ្នាទាំងអស់លើកលែងតែឪពុកនិងម្ដាយចុងរបស់នាង ។

“ហាណា!” ទីបំផុតព្រះអង្គម្ចាស់យូហ្សី បានស្ទុះមកចាប់ដៃរបស់ហានីល និងហៅឈ្មោះពិត ដែលនាងមិនចូលចិត្តទៀត ។

“លែងដៃខ្ញុំម្ចាស់ទៅ ព្រះពរ!” នាងពិតជាចិត្តដាច់មែនទែន ដោយដកដៃរបស់ខ្លួនចេញពីប្រអប់ដៃ ដែលធ្លាប់ថ្នាក់ថ្នមនាងកាលពីតូច ។

“ហេតុអីបុត្រធ្វើទង្វើបែបនេះ?” ព្រះអង្គ បានសួរទៅនាង ជាមួយនឹងកែវភ្នែកឈឺចាប់ ។

“ខ្ញុំទេដែលគួរតែសួរទ្រង់ ហេតុអីទ្រង់ជ្រើសស្រីម្នាក់នោះ ប្រព្រឹត្តទង្វើថោកទាបទាំងនេះ!!!” នាងបានស្រែកសួរព្រះអង្គវិញខ្លាំងៗ រហូតដល់មីកុៈ បានរត់មកឱបស្មានាង ដើម្បីឲ្យនាងរំងាប់អារម្មណ៍

“បងស្រីចិត្តត្រជាក់សិន!”

“ខ្ញុំត្រជាក់មិនកើតទេមីកុៈ! ទ្រង់បានសម្លាប់ម្ដាយខ្ញុំ ហើយនៅចង់ទាមទារសិទ្ធគ្រប់គ្រងខ្ញុំទៀត? សួរថាឲ្យខ្ញុំអត់ទោសឲ្យទ្រង់បានយ៉ាងមិច??” កែវភ្នែករបស់ហានីល ឡើងក្រហម កំហឹងដែលនៅក្នុងទ្រូង បំណងមិនបញ្ចេញ ក៏ត្រូវផ្ទុះ ស្ទើរតែអាចដុតរាជដំណាក់ទាំងមូលបានទៅហើយ ។

“ហាណា…..”

“ឈប់ហៅខ្ញុំបែបនេះ? ហាណាគ្មាននៅលើលោកនេះទៀតទេ គឺមានតែហានីល បើមិនចង់ឲ្យខ្ញុំស្អប់ទ្រង់កាន់តែខ្លាំង ឈប់ហៅខ្ញុំបែបនេះ!!” នាងកាន់តែស្រែកខ្លាំងទៅៗ មើលទៅគ្មាននរណាម្នាក់គិតនឹងឃាត់នាងឡើយ ។ ដោយពួកគេមានតែភាពភ្ញាក់ផ្អើលដែលដឹងឮការពិត ទើបម្នាក់ៗឈរភ្លឹងឡើងដូចរូបចម្លាក់ទៅហើយ ។ ក្នុងនោះអ្នកដែលស្ទើរតែមិនដកដង្ហើមគឺជុងហ្គុក ដែលបានដឹងពីសវតារបស់ហានីល និងឃើញកំហឹងរបស់នាងបែបនេះ ។ គេគិតមករហូតថានាងជាមនុស្សស្រីដែលស្ងប់ស្ងាត់ និងរាបសារ តែមិននឹកស្មានថានាងមានភាពឈឺចាប់ច្រើនសោះ ។

SS7:ពិសោធន៍បេះដូងទេពអប្សរ(ចប់)Where stories live. Discover now