EP1 : អាយ!!!! ខ្មោចសង្ហារលង

11.7K 704 3
                                    

៚ ប្រូង ៚

កាយតូចស្តើងរបស់ក្មេងប្រុសវ័យ ១៩ ឆ្នាំម្នាក់ដែលបានទម្លាក់ខ្លួនពីលើស្ពានទៅ បណ្តោលឱ្យគេធ្លាក់ចុះទៅក្នុងទឹកមួយរំពេចភ្នែក មនុស្សដែលនៅជុំវិញគេក៏ស្រែកឡើងផ្អើលឆោឡោជាខ្លាំង ។ ទ្រនិចនាឡិកាក៏ចេះតែរំកិលទៅមុខនៅតែប៉ុន្នានវិនាទីទៀតប៉ុណ្ណោះវានិងដល់ម៉ោង 12 ហើយវាក៏ផុតចូលទៅក្នុងឆ្នាំថ្មីហើយ ។

៚ ផាំង ផាំង ៚

កាំជ្រួញដែលជាសញ្ញាប្រាប់ថាដល់ឆ្នាំថ្មីក៏បាញ់ឡើងទៅលើអាកាសបង្ហាញពណ៌ចម្រុះមកយ៉ាងស្រស់ស្អាត ។ ក្រឡេកមកមើលអ្នកដែលកំពុងតែនៅក្នុងទឹកឯណេះវិញ កាយតូចច្រឡឹងក៏មានដៃមួយគូក្រសោបទាញផ្អឹបមកជាប់និងផែនទ្រូង បាតដៃមាំធំបានសកទៅក្រសោបកញ្ចឹង.កស.ខ្ចីចាប់គេឱ្យផ្ងើយឡើងមកខាងលើ អោនទៅប្រថាប់បបូរមាត់ជាប់និងបបូរមាត់គេ សកអណ្តាតចូលទៅក្នុងក្រអូមមាត់តូចដើម្បីផ្តល់អុកសុីសែនឱ្យទៅគេ ។

@Taehyung's Pov

អា៎!!! បបូរមាត់អ្នកណាហ្នឹហ?? ពិតជាទន់មែនទែន ខ្ញុំគួរតែថើបតបទៅគេវិញឬអត់?? ខ្ញុំកំពុងតែចង់សម្លាប់ខ្លួនតើ ចុះអ្នកណាមកតាមថើបមាត់ខ្ញុំដល់ក្នុងទឹកនេះ?? មិនខ្វល់ទេ សំខាន់បបូរមាត់គេទន់ណាស់ បង្ខំឱ្យខ្ញុំកម្រើកបបូរមាត់ថើបតប.តទាល់តែបាន អណ្តាតខ្ញុំកំពុងតែពពាក់ពពូនជាមួយនិងអណ្តាតរបស់គេសឹងតែក្លាយជាអណ្តាតតែមួយ ។ ដៃតូចស្រឡូនស្អាតដូចជាដៃមនុស្សស្រី តែវាជាដៃរបស់ខ្ញុំ ។ ដៃទាំងគូរបស់ខ្ញុំក៏ចាប់ផ្តើមលើកទៅអោប.កគេជាប់រមីលរមួលខ្លួនសឹងតែខ្លាចជារាងកាយមួយទៅហើយ ។ ខ្ញុំស្រាប់តែមានអារម្មណ៍ថាដៃរបស់ប្រុសម្នាក់នោះកំពុងតែទះគូទរបស់ខ្ញុំ ធ្វើឱ្យខ្លួនខ្ញុំពើតទៅអឹបនិងគេកាន់តែខ្លាំង ។

@End Taehyung's pov

    កម្លោះសង្ហារបន្តជញ្ជក់មាត់ជាមួយរាងតូចជារឿយៗ រួចទើបទធាក់ជើងឡើងទៅខាងលើគោកវិញ ត្រកងលើកនាយតូចឡើងទៅជាមួយ ធ្វើឱ្យមនុស្សដែលនៅជុំវិញនេះស្រឡាំងកាំងភ្ញាក់ផ្អើលជាខ្លាំង ។ អ្នកណាមិនភ្ញាក់ផ្អើល?? មិនស្រឡាំងកាំង?? បើមុននេះគ្មានអ្នកណាលោតចូលទឹកចូលទៅជួយអាល្អិតរូបស្រស់ម្នាក់នោះទេ ចុះអ្នកណាបីគេឡើងមកជាអ្នកណាគេទៅ?

Zero O'Clock (Complete)Where stories live. Discover now