EP10 : កុំឱ្យខ្លាសុីខ្ញុំអី

2.8K 402 17
                                    

    ដំណើរបោះជំហានរបស់កម្លោះៗមួយគូដែលកំពុងតែរវាមដឹកដៃគ្នាដើរចូលទៅក្នុងព្រៃដែលជាតំបន់ហាមឃាត់នោះ ។ ឯ Jungkook គឺជាអ្នកដើរនាំមុខ រាល់ពេលដើរមួយជំហានគេតែងតែជាន់បន្លាឱ្យរាបទៅនិងដីដើម្បីឱ្យប្រាកដចិត្តថាអ្នកនៅខាងក្រោយនិងមិនប៉ះពាល់ជាមួយរបស់ទាំងនេះ ព្រោះគេពាក់ខោខ្លីគួរតែការពារបន្តិចកុំឱ្យមុតជើងរបស់គេ ។

« នៅខាងមុខមានទឹកជ្រោះ ចង់ទៅទេមុខទៀតឬទៅវិញ?? »

« ដូចជាមិនឮសម្លេងទឹកទេ តែទៅទៀតទៅ » នាយតូច អើតមុខផ្ទៀងត្រចៀកស្តាប់រកមើលសម្លេងទឹកតែដូចជាគ្មានឮអ្វីបន្តិចផង តែគេបែរជាថាមានទឹកជ្រោះ ប៉ុន្តែមិនចម្លែកទេគេជាធ្មបទឹកគេមាននិស្ស័យជាមួយទឹកអញ្ចឹងហើយ ។

« លោកដើរជាន់បន្លារាបអស់ហើយ មើលចុះដូចផ្លូវគេធ្វើសម្រាប់ឱ្យដើរអញ្ចឹង » នាយតូច បន្តប្រយោគដើរតាមគេត្រឹកៗពីក្រោយដូចជាកូនដើរតាមឪដឹកដៃអញ្ចឹង គេដើរបណ្តើរនិយាយបណ្តើរមិនចេះបិទមាត់ឡើយ ទោះ Jungkook មិនឆ្លើយក៏គេនិយាយម្នាក់ឯងកើតដែរ គិតទៅអ្នកណាទៅឈ្នះនិយាយជាមួយរហូតនោះបើរកតែមួយវិនាទីដកដង្ហើមមិនទាន់ផង ។

« ធ្វើឱ្យតែឯងម្នាក់ទេ » ឮបែបនេះ Tae ក៏អោនមុខចុះលួចញញឹមឱ្យខ្ជឹបមិនបាត់ សម្តីស្តាប់ទៅដូចអត់ជាតិបន្តិចមែនតែគេនិយាយមកលើកណាក៏ខ្លួនអៀនដែរ ។

« លោកឮសម្លេងទឹកមែនទេ? ទើបដឹងថាខាងមុខមានទឹក »

« លោកជាធ្មបទឹកបែបនេះតើបានជាមាននិស្ស័យជាមួយទឹកណាស់ » គេទៅមិនព្រមចោលឡើយសព្វនាមដែលហៅ Jungkook ថាធ្មបទឹកនិង គេដឹងថាបន្តិចទៀត Jungkook និងត.មាត់ហើយនិយាយថា ខ្ញុំជាមនុស្ស ចាំមើលទៅបើគេមិននិយាយលូនចូលសមុទ្រឱ្យមើល ។

« ខ្ញុំជាមនុស្ស » ឮទេ?? គេតែងតែតបមកវិញបែបនិងគ្រប់ពេលដែលខ្លួនថាគេជាធ្មបទឹកគេមិនទៅនិយាយអ្វីតវ៉ាច្រើនឡើយ ត្រឹមតែបួនម៉ាត់និងមិនដូរទេ ។

« អូយ!! ឈឺណាស់លោកកើត... » កំពុងតែដើរសុខៗអ្នកនាំមុខក៏ឈប់ដោយមិនផ្តល់ដំណឹងជាមុនសោះ ទើបអ្នកនៅខាងក្រោយជ្រុលខ្លួនទៅបុកនិងខ្នងមាំៗរបស់គេដោយអចេតនា មិនទៅចង់បុកឡើយព្រោះឈឺតែខ្លួនឯងទេ ។

Zero O'Clock (Complete)Where stories live. Discover now