EP25 : វាឈឺណាស់

2.6K 360 10
                                    

    រំលងផុតទៅ 2 ម៉ោងក្រោយ បន្ទាប់ពីរឿងផ្ទៃក្នុងរបស់ពួកគេទាំងពីរបានបញ្ចប់ Jungkook ក៏បានជូន Tae មកដើរលេងតាមសន្យា គិតទៅអាយុ 19 ឆ្នាំទៅហើយ មិនមែនក្មេងទៀតឯណាតែមើលគេអូសដៃខ្លួនរត់ចុះរត់ឡើង បានដៃដែលខ្លួនជួយមិនឱ្យឈឺ រត់ផងលោតផង ដឹងអញ្ចឹងក៏មិនជួយដែរ ទុកឱ្យនៅអង្គុយធ្វើមុខស្មូញៗល្អចាងឱ្យគេអូសខ្លួនរត់ឡើងវិលមុខនេះ ។

« Tae ហ្ហា៎!! ចង់លេងអ្វី?? »

« កន្ត្រកហោះល្អទេ?? » Tae ងើយមុខទៅស្ញេញដាក់គេអូសដៃគេរត់សម្តៅទៅកន្លែងជិះកន្ត្រកហោះតែពេលមកដល់ក៏លែងចង់ជិះ ប្រលេះដៃចេញពីគេមើលទៅកន្ត្រកហើយក៏ក្រវីក្បាលដូចជាមិនពេញចិត្តសោះ ។

« អត់ទេ!! គួរតែចូលផ្ទះខ្មោច » នាយតូច ញញឹមឡើងមកម្តងទៀត សកដៃទៅកាន់ដៃគេវិញអូសឱ្យមកតាម ហើយអ្វីៗក៏កើតឡើងមកដូចមុនៗអញ្ចឹង ពេលរត់មកដល់គេក៏លែងចង់លេង ហើយថែមទាំងកំពុងតែខ្លាចទៀតផង ។

« ទេៗ ជិះសេះហោះវិញ » Tae បង្វែរខ្លួនអូសគេទៅកន្លែងជិះសេះហោះ អោបដៃទាំងគូចូលគ្នាមើលថាវាសមនឹងលេងឬអត់ តែដូចជាអត់សោះទោះជាមើលទៅរាងធំមែន ប៉ុន្តែខ្លាចថាចុះមកវិញក្អួតទេ ។

« ហ្ហឹម!! ដូចមិនទំនងសោះ ជិះស្គីៗ » ទម្រាំតែគេរើសកន្លែងដែលត្រូវចិត្តឃើញ លើកនេះគេក៏លែងដូរទៅទីណាទៀត បង្ហាញថានេះពិតជាត្រូវចិត្តគេ 100% មែន បើមិនត្រូវគេអូសខ្លួនរត់ទៅកន្លែងផ្សេងដូចមុនៗអញ្ចឹង ។

« លោកៗ » Tae ស្រែកហៅគេឮៗ ខំតោងដែកនៅឡើងស្ងៀមទ្រឹងមិនហ៊ានទៅណាឡើយ ដោយសារតែខ្លួនមិនជិះចេះប្រលែងដៃរអិលទៅមុខដួលយកតែម្តង នៅឈឺគូទមិនទាន់បាត់ទេនេះ ។

« ទៅហើយៗ ចាំសិនកុំទាន់ដើរប្រយ័ត្នដួល » Jungkook ងើបមុខទៅតបជាមួយនឹងការហៅ ហើយក៏កឹបស្បែកជើងស្គីបង្ហើយ ប្រញាប់ប្រញាលជិះទៅរក នាយតូច ជួយទប់គេកុំឱ្យដួល ព្រោះតែថាអ្នកបបួលមកនោះមិនេះជិះឡើយ ។

« យ៉ាងមិចហើយ?? » ក្រោយពីនាំគេជិះបានពីរ បីជុំ អ្នកកម្លោះ ក៏អើតមុខទៅសួរគេក្រែងគេអាចជិះដោយខ្លួនឯងបានហើយមិនបាច់ពិបាកខ្លួននៅជិះទប់ចង្កេះពីក្រោយទៀត ។

Zero O'Clock (Complete)Where stories live. Discover now