EP4 : កុហកមើលតែខ្ញុំក្មេង

3.8K 443 4
                                    

« ទៅបាត់ឬនៅន៎?? » កម្លោះតូចរូបស្រស់ដែលសំងំនៅក្នុងបន្ទប់ទឹកគេចពីខ្មោចសង្ហាដែលគេដោយផ្ទាល់គឺជាអ្នកដាក់សព្វនាមឱ្យ គេដក.កអើតមុខចេញពីក្នុងបន្ទប់ទឹកក្រឡេកឆ្វេងក្រឡេកស្តាំរកមើល Jungkook ព្រោះតែគេចូលមកសំងំក្នុងបន្ទប់ទឹកយូរហើយ ល្មមខ្មោចសង្ហាទៅវិញហើយ ។

« នៅ » Jungkook បង្ហាញខ្លួនវឹបនៅចំពោះមុខគេ ថយជំហ៊ានទៅក្រោយបន្តិច រួចទើបដាក់ខ្លួនទៅអង្គុយលើកៅអីទាំងញញឹមខ្ជិបដាក់នាយតូចយ៉ាងស្រស់ ។

« អាយ!!! ស្លាប់ហើយ លោកឯងចង់សម្លាប់ខ្ញុំមែនទេ?? » Tae ស្រែកឡើងវាសបើកភ្នែកធំៗ នៅពេលដែលគេស្រាប់តែលេចចេញជារូបរាងនៅចំពោះមុខខ្លួនភ្លាមៗ នាយតូចប្រញាប់លើកដៃមករិទ្ធទ្រូងទាំងនៅភ័យមិនទាន់បាត់នៅឡើយ ។

« មានឯណា » គេគ្រវីក្បាលទៅវិញទៅមកតិចៗ ព្រោះតែគេពិតជាមិនចង់សម្លាប់ Tae មែន គេគ្រាន់តែមកឱ្យឃើញព្រោះតែគេមិនបានទៅណាទេ គេគ្រាន់តែបំបាំងខ្លួនមិនឱ្យឃើញ ពេលនេះក៏គេឱ្យឃើញហើយ ។

« មកស្ងាត់ៗ លោកដឹងទេថាខ្ញុំមានខ្សោយបេះដូង?? លោកលេងបែបៗនេះ មិនយូរទេខ្ញុំស្លាប់តាមលោកមិនខានទេ »

« យើងមិនដែលស្គាល់ស្លាប់វាមានរូបរាងយ៉ាងម៉េចផង »

« កុហកមើលតែខ្ញុំក្មេង » Tae គ្រវីក្បាលទៅវិញទៅមកតិចៗ ហើយក៏ដើរចេញពីបន្ទប់ទឹកសម្តៅទៅតុរៀនរបស់គេទាំងមុខស្អុយប៉ែរ ទាំងធុញ ទាំងខ្ជិល ព្រោះតែមេរៀនគេនៅក.ដូចភ្នំ ស្អីក៏មិនទាន់បានកត់ ស្អីក៏មិនទាន់បានធ្វើ ធុញៗៗៗ ។

« យើងចង់ដើរលេង » នៅសុខៗគេក៏មានចិត្តចង់ទៅដើរលេង ទាំងដែលគេជាមនុស្សដែលស្អប់កន្លែងមានមនុស្សច្រើនជាទីបំផុត តែពេលនេះគេក៏ចង់ដើរលេង ហើយក៏ចង់ដើរលេងជាមួយក្មេងម្នាក់នេះតែម្នាក់គត់ ។

« ប្រាប់ខ្ញុំធ្វើអី?? »

« ប្រាប់គឺមកពីចង់ឱ្យឯងនាំយើងទៅដើរលេង »

« ស្អី?? នាំលោកដើរលេង?? ដេកចាំទៅ »

« ហេតុអី? »

« ខ្ញុំមិនទំនេរជូនលោកដើរលេងទេ ស្អែកចូលរៀនហើយ ខ្ញុំត្រូវធ្វើកិច្ចការឱ្យគ្រូ »

Zero O'Clock (Complete)Where stories live. Discover now