EP6 : ខ្ញុំនឹងចាប់លោកធ្វើប្តី

3.3K 405 19
                                    

ពេលមកដល់ Condo កម្លោះសង្ហា ក៏បីកាយតូចច្រឡឹងរបស់ម្ចាស់បន្ទប់ទៅដាក់លើពូកថ្នមៗ ដាក់ខ្លួនទៅគេងក្បែរគេច្រត់កែងដៃម្ខាងដាក់ទ្រក្បាល ឯដៃម្ខាងទៀតក៏លូកដៃផ្ងើយចង្ការអ្នកដែលកំពុងសន្លប់ពិនិត្យមើលស្នាមដែលនៅលើ.កគេ ។ ស្នាមម្រាមដៃក្រហមឡើងងាំងហើយដៃនេះក៏មិនមែនដៃអ្នកណាផ្សេងដែរ គឺជាដៃរបស់គេនេះឯង ។

Jungkook សម្លឹងមើលស្នាមដែលនៅលើ.កនោះយ៉ាងស្ងៀមស្ងាត់ហើយមិនបានប៉ុន្នានស្នាមក៏រលុបទៅវិញបាត់ គ្មានស្លាកស្នាមអ្វីនៅរញ៉េរញ៉ៃលើ.ក នាយតូច ទៀតទេ ។ ពេលដែលស្នាមនោះបានបាត់រលុបទៅវិញត្របកភ្នែក នាយតូច ក៏ចាប់កម្រើកបើកឡើងវិញយឺតៗ ។

« លោក?? » Tae បន្លឺឡើងតិចៗ ទប់ខ្លួនក្រោកអង្គុយញីភ្នែកទៅវិញទៅមកស្ងាបបណ្តើរអីបណ្តើរមើលតែទើបក្រោកពីគេង ទាំងដែលគេក្រោកពីសន្លប់សោះនិង ។

« Jungkook ជាឈ្មោះរបស់ខ្ញុំ »

« ខ្មោច!!! »

« ស្រែកមិនចេះឈឺ.កខ្លះទេហ្ហេស?? » Jungkook ជ្រួញមុខជ្រួញមាត់ហឹងឡើងង៉ឺងពេញត្រចៀកដោយសារតែសម្លេងស្រែកដូចរន្ទះរបស់គេនេះ ទើបតែដឹងខ្លួនពីសន្លប់សោះ ឥឡូវកញ្ចែរចាប់ផ្តើមបញ្ចេញរិទ្ធទៀត ។

« ខ្ញុំចាំបានថ្ងៃដែលខ្ញុំជួបលោកដំបូងគឺនៅក្នុងទឹក លោកច្បាស់ជាខ្មោចទឹកមិនខានទេ លោកគិតថាខ្ញុំជាខ្មោចទឹកដែលមែនទេបានជាតាមខ្ញុំរហូតបែបនេះ?? យប់នោះខ្ញុំចង់សម្លាប់ខ្លួន... »

« ដោយសារប្រុសសុំបែក » គេបន្តប្រយោគឡើងភ្លាម យកម្រាមដៃឆ្កឹះក្រចកលេងធ្វើមិនដឹង មិនខ្ចីខ្វល់ខ្វាយពីអ្នកដែលកំពុងតែសម្លក់គេឡើយ ។ សម្លក់ទាន់ជ្រុះគ្រាប់ភ្នែកមកទៀតក៏គេមិនខ្លាចដែរ ព្រោះគេនិយាយការពិត ។

« យ៉ា!!! លោកឯង » នាយតូច ក្តាប់មាត់ចង់លើដៃទៅវាយគេតែក៏ប្រញាប់ទប់កម្លាំងដៃខ្លួនឯងយ៉ាងលឿនមិនឱ្យប៉ះគេទាន់នោះទេ ដោយសារតែមុននេះវាយគេឈឺខ្លួនឯង ។

« ឬមិនពិត?? »

« ពិតក៏ដោយលោកក៏គួរទុកមុខទុកមាត់ឱ្យខ្ញុំខ្លះដែរ »

« បើឯងចង់សម្លាប់ខ្លួនដោយសារប្រុសមែនឱ្យខ្ញុំនិយាយថាយ៉ាងម៉េច?? » កម្លោះសង្ហា លើកចញ្ចើមឡើងម្ខាងឌឺដងគេបន្តធ្វើហី ចុះគេមានទៅនិយាយអីខុស បើចង់សម្លាប់ខ្លួនដោយសារតែប្រុសមែនហ្នឹង ហើយឱ្យគេនិយាយយ៉ាងម៉េច?? ចង់សម្លាប់ខ្លួនដោយសារឆ្កែ??

Zero O'Clock (Complete)Where stories live. Discover now