ភាគបញ្ចប់ : ជាតិនេះយើងគ្មានវាសនាបានជួបគ្នាទេ

5.6K 689 96
                                    

    ទោះជានេះកន្លងទៅផុតអស់ដល់ទៅ 3 ម៉ោងទៅហើយ ក៏ Tae មិនបានក្រោកទៅណាឡើយ គេនៅអង្គុយអោបក្បាលជង្គង់សម្លឹងទៅមើលនាឡិកាទាំងទឹកភ្នែកហូររហូត បាយទឹកគេមិនបាននឹកនាអ្វីបន្តិចទេ គេគិតតែពីអង្គុយចាំផ្លូវមនុស្សជាទីស្រឡាញ់វិលត្រឡប់មករកគេវិញ ហើយក៏នៅតែអង្គុយបែបនេះយ៉ាងស្ងៀមស្ងាត់តែទឹកភ្នែកគឺហូរមកមិនដាច់បន្តិចទេ ។

( បងច្បាស់ជារវល់ហើយ ឬក៏បងធុញដែលអូនពូកែយំ??  អូនពិតជានឹកបងខ្លាំងណាស់ អូនអង្វរ មករកអូនវិញមក អូនចាញ់បងហើយ អូនពិតជាចាញ់បងមែន មករកអូនមក មកលួងអូន មកថើបអូន មកអោបអូន អូននឹកបងស្ទើរតែដាច់ខ្យល់ទៅហើយ អូនដឹងថាបងច្បាស់ជាកំពុងតែស្តាប់ បងឮពីអ្វីដែលអូននិយាយ មនុស្សអត់ចិត្ត អូនមិនសមស្រឡាញ់បងឡើយ អូនគួរតែស្អប់... )

« ហ៉ឹក!! ហ៉ឹកៗ..អូនចាញ់បងហើយៗៗ » Tae លើកដៃទាំងគូទៅខ្ទប់មុខស្រែកយំចេញមកឮៗ ព្រោះតែទប់ទល់ជាមួយនឹងការឈឺចាប់លែងជាប់ គេពិតជាចាញ់ គេមិនអាចធ្វើខ្លួបឱ្យរឹងមាំទៀតបានទេ ។

« បងក្បត់សន្យា បងពិតជាទុកអូនចោល...ហ៉ឹកៗៗ » នាយតូច ស្ទុះក្រោកឈររត់ទៅក្រវាសរបស់របរឱ្យដួលបាក់បែកខ្ទេច ប៉ុន្នឹងមិនអស់ចិត្តគេក៏ទាញតុផ្តួលចោលបណ្តាលឱ្យថូបែកខ្ចាត់ខ្ចាយ មនុស្សដែលអារម្មណ៍កំពុងតែមិននៅនឹងខ្លួនគេមិនបានខ្វល់ពីអ្វីឡើយ ជាពិសេសគេកំពុងតែជិតនឹងដើរជាន់អំបែងកែវទៅហើយក៏គេមិនបានដឹងខ្លួនដែរ ។

    ទោះជាពេលនេះ Jungkook មិនបាននៅក្បែរនៅជិត តែគេនៅតែតាមថែរក្សាតាមការពារពីចម្ងាយ គេបានប្រើវេទន្តវាសអំបែងថូទាំងនោះចេញមិនឱ្យ Tae ដើរជាន់បានទាន់ឡើយ ។

« ហ៉ឹកៗៗ..ហេតុអ្វីក៏បងមិនសម្លាប់អូនចោលតែម្តងទៅ?? បើបងធ្វើដាក់អូនដល់ថ្នាក់នេះទៅហើយ?? បងគួរតែសម្លាប់អូន!!! ហ៉ឹកៗៗ..ឮទេ?!!..សម្លាប់អូនចោលទៅ »

« ហ៉ឹក!! នេះជាស្នាដៃបងមែនទេ? បងចង់ជួយអូនមែនទេ?? បានតើ!! អូននឹងសម្លាប់ខ្លួនឱ្យបងឃើញនឹងភ្នែក តែម្តង » កំពុងតែយំសុខៗ នាយតូច ក៏ក្រឡេកភ្នែកប៉ះនឹងអំបែងកែវដែលនៅឆ្ងាយដាច់ដោយឡែកពីគេជាច្រើនតាំងដែលតុនៅទីនេះសោះ ។ មិនចាំយូរ Tae ក៏ស្ទុះរត់ទៅកញ្ឆក់អំបែងកែវនោះមកកាន់នឹងដៃលើកឡើងបម្រុងនឹងចាក់បំពង់.កទៅហើយ ប៉ុន្តែវាមិនបានសម្រេចឡើយ...

You've reached the end of published parts.

⏰ Last updated: Aug 21, 2021 ⏰

Add this story to your Library to get notified about new parts!

Zero O'Clock (Complete)Where stories live. Discover now