EP2 : ខ្មោចចេះបឺតមាត់ដែរ??

4.7K 516 5
                                    

« កុំមកតាមអីៗ » នាយតូចរត់បណ្តើរបន់ស្រន់នៅក្នុងចិត្តបណ្តើរ សុំអង្វរផងលោកអើយ!!! គេចង់សម្លាប់ខ្លួនមែន តែគេខ្លាចខ្មោចណាស់ ទទួលស្គាល់ថាខ្មោចដែលគេជួបគឺសង្ហាមែន សង្ហរដូចតារាអញ្ចឹង តែយ៉ាងណាក៏នៅតែជាខ្មោច ចុះបើនៅសុខៗគេកាច់.កខ្លួនមែននោះ អ្នកណាទទួលខុសត្រូវ?? គេនៅក្មេងនៅស្អាត អញ្ចឹងគេលែងចង់ស្លាប់ហើយ នៅរស់វិញ អនាគតគនៅវែងឆ្ងាយណាស់ ។

« ហ្ហើយ!!! ហត់ណាស់ » មកដល់មុខបន្ទប់ភ្លាម Tae ក៏ទម្លាក់ខ្លួនអង្គុយផ្អែកនិងទ្វារ ដកដង្ហើមធំហត់គឃីសគឃូសដោយសារតែរត់តាំងពីជាន់ក្រោម មកដល់ជាន់ទី 4 គិតទៅថាមិនឱ្យហត់យ៉ាងម៉េចបាន?? មុននេះគេខ្លាចពេកទើបរត់ឡើងតាមជណ្តើរជើងមិនបានជិះជណ្តើរយន្តទេ ។

នាយតូចឈ្ងោកមុខចុះ សម្រូតជើងត្រង់ទៅមុខ តែជើងគេក៏ប៉ះនិងជើងរបស់អ្នកណាក៏មិនដឹង ទើបគេប្រញាប់ងើយមុខទៅមើលយ៉ាងលឿន ។

« អាយ!!!! មកបានយ៉ាងម៉េច?? » ស្រែកទៀតហើយ ក្មេងម្នាក់នេះមិនចេះស្អក.កខ្លះទេឬយ៉ាងម៉េច?? Tae ស្ទុះក្រោកឈរវិញយ៉ាងលឿន លើកដៃមកចង្អុលមុខសង្ហាៗរបស់អ្នកម្ខាងទៀតចោទសួរទៅកាន់គេទាំងញ័របបូរមាត់តតាត់ ខ្លាចគេឡើងចង់គាំងបេះដូងអស់ទៅហើយ ។ នេះចេះគេសង្ហា បើគេមកទាំងសភាពគួរឱ្យរអើម ដូចជាភ្នែកលៀនៗ បត់ដៃ បត់.កអីហ្នឹង នាយតូចគាំងបេះដូងស្លាប់យូរហើយ ។

« បុកទ្វារ »

៚ ដឹប ៚

និយាយមិនទាន់ផុតពីមាត់ផង ក្បាលរបស់ Tae ក៏ទង្គិចនិងទ្វារបន្ទប់លាន់ឡើងដឹប ព្រោះមុននេះគេចង់រត់គេចពីខ្លួន បំណងចូលទៅក្នុងបន្ទប់វិញតែទ្វារមិនទាន់បើកហើយ Jungkook ក៏បញ្ជាមិនទាន់ លិទ្ធផលចេញមកគេរត់បុកទ្វារឡើងសឺ ។ នាយតូចរេខ្លួនមកខាងក្រោយដោយសារតែទប់លំនិងលែងជាប់ លើកនេះ Jungkook មិនឱ្យភ្លាត់ម្តងទៀតនោះទេ គឺគេក្រសោបកាយតូចជាប់ក្នុងប្រអប់ដៃតែម្តង ។

« ឈឺណាស់...ហ៉ឹកៗ...ហេតុអីលោកមិនជួយខ្ញុំផង?? » Tae លើកដៃមកខ្ទប់ក្បាលទាំងពេបមាត់យំរហេមរហាមចេញមកយ៉ាងគួរឱ្យអាណិត ។ កម្លោះសង្ហាគ្រវីក្បាលនឹងចរឹកក្មេងមិនទាន់ធំរបស់គេបន្តិច រួចទើបប្តូរពីអោបទៅជាលើកគេបីវិញ ។

Zero O'Clock (Complete)Where stories live. Discover now