EP5 : សុំទោស

3.8K 421 10
                                    

« និយាយអ្វីក៏លោកមិនដឹងដែរ » នាយតូច ជ្រឹមភ្នែកសម្លឹងគេហាក់ដូចជាកំពុងតែតាមចាប់កំហុស តែអ្នកកម្លោះអាយុមិនចេះតិចឆ្នាំធ្វើហីៗ ចង់ចាប់កំហុសណាស់ក៏ចាប់ទៅ គេមានទៅខ្លាចអី ហើយបើចាប់បានក៏នាយតូចម្នាក់នេះធ្វើអ្វីគេមិនបានដដែលហ្នឹង ។

« ក្បាលនិងគ្រវីចង់ជ្រុះហើយ » អត់មិនបាននឹងកាយវិការគួបផ្សំជាមួយនិងទឹកមុខឌឺរបស់គេមិនបាន Tae ក៏លើកដៃទៅវាយដើមដៃគេមួយដៃផាច់ តែក៏ត្រូវជ្រួញចញ្ចើមចូលគ្នាមួយរំពេច ព្រោះតែវាយគេឈឺដៃខ្លួនឯង ។

« សមមុខ » Jungkook លួចសើចបន្តិចខណៈដែលនាយតូចកំពុងតែអង្គុយផ្លុំដៃផង អង្អែលដៃផង ដៃនៅល្អសុខៗមិនចង់ទេ នៅមិននៅមកធ្វើឱ្យដៃខ្លួនឯងឈឺ បែបនេះសមតែមិនជួយតើ ។

« លោកចង់សម្លាប់ខ្ញុំច្បាស់ណាស់ »

« បើតាមចាំ អម្បាញ់មិញឯងជាអ្នកវាយយើងតើ » នាយតូច គាំងនិយាយលែងចេញដោយសារតែមុននេះខ្លួនទេដែលជាអ្នកទៅវាយគេពិតមែន គេមិនបានធ្វើអ្វីនោះទេ ប៉ុន្តែគេមិនព្រមទទួលខុសជាមួយទេ មនុស្សកំពុងតែឈឺខ្លួនស្រាប់ផង ។

« មិនដឹង »

« ហុចដៃមកនេះ អង្គុយអង្អែលត្រដុសៗហ្នឹងវាមិនបាត់ឈឺទេ » កម្លោះសង្ហា លូកដៃទៅក្រសោបកាន់ដៃតូចស្រឡូនយកមកកាន់ជាប់ រួចក៏ទម្លាក់បបូរមាត់ទៅថើបមួយដង្ហើមយ៉ាងវែង ចង់ម្ចាស់ដៃទាញវិញយ៉ាងម៉េចក៏គេមិនខ្ចីលែង ។

« ខ្ញុំឃើញលោកធ្វើឱ្យនាងជាដែលតើ តែមិនឃើញថើបផង »

« ឥឡូវចង់ឈឺទៀត ឬក៏ចង់ជា?? »

« កុំឱ្យខ្ញុំចាប់បានថាលោកលេងខ្សែលើខ្ញុំឱ្យសោះ »

« ចុះបើខ្ញុំខ្សែលើពិតមែន ក្មេងតូចធ្វើអ្វីខ្ញុំបាន? »

« គង់តែដល់វេនខ្ញុំម្តងទេ »

« ខ្លាចណាស់នាក៎ អ៎!! ត្រូវហើយនាងតូច មកឈរជិតពូបន្តិចមក នាងតូចប្រញាប់ទៅផ្ទះទេ? »

« ចាស៎ »

« ពូសុំមើលដៃបន្តិចបានទេ?? »

« ចាស៎!! បាន » នាងតូច ងក់ក្បាលបន្តិចហើយក៏លាដៃពីរដាក់ឱ្យអ្នកកម្លោះមើល តែគេគ្មានបានទៅចង់មើលអ្វីនោះទេ គេកំពុងតែសុំអនុញ្ញាតិក្នុងការឱ្យរបស់តែប៉ុណ្ណោះ ។ Jungkook នៅតែរក្សាស្នាមញញឹមជាប់នៅលើរង្វង់មុខមិនបាត់ហើយក៏ស្ងាត់ គេលាដៃយកទៅដាក់លើដៃរបស់នាងតូចម្នាក់នោះ ហើយគ្រាន់តែគេដកដៃ ដឹងថាមានអ្វីខ្លះនៅលើដៃនាងទេ??

Zero O'Clock (Complete)Where stories live. Discover now