EP17 : នៅស្រឡាញ់វាហ្ហេស?

2.5K 380 6
                                    

    បន្ទាប់ពីជិះឡានក្រុងវាយូរអើយ!!យូរ!!! Jungkook ឈរដកដង្ហើមធំម្តងហើយម្តងទៀតដោយសារតែធុញទ្រាន់ខ្លាំង គេចង់តែភ្លឹបចេញទៅដល់កន្លែងដែលគេចង់ទៅទេ ប៉ុន្តែមនុស្សច្រើនបើសុខៗគេបាត់ទៅច្បាស់ជាផ្អើលអស់មួយឡានក្រុងមិនខានទេ គេអាចនិងធ្វើឱ្យអ្នកនៅទីនេះគាំងបេះដូងបាន ។

« ហ្ហើយ!!! » លើកនេះគេអស់ទ្រាំហើយ បើថានៅតែបើកយឺតៗបែបនេះទៀត ជាគេទេដែលជាអ្នកគាំងបេះដូងនោះ ។ អ្នកកម្លោះ ដកដង្ហើមធំចេញមកម្តងទៀត ផ្ទាត់ម្រាមដៃមេនិងម្រាមចង្អុលចូលគ្នាបន្តិច រាល់ពេលដែលគេធ្វើសកម្មភាពអ្វីមួយគ្មានដែលថាលើកណាគេមិនចង់បានអ្វីទេ ក៏ដូចជាពេលនេះអញ្ចឹង...

    អ្វីៗដែលនៅជុំវិញខ្លួនគេគឺសុទ្ធតែស្ងៀមមិនអាចធ្វើសកម្មភាពអ្វីបានទាំងអស់ ទ្រនិចនាឡិកាក៏អាក់មិនអាចលោតទៅមុខបានដែរ ក្រោយបានអ្វីសមចិត្តហើយ Jungkook ក៏បោះជំហានដើរចុះពីលើឡានក្រុង ហើយក៏បាត់ឈឹងពេលដែលគេចុះផុតពីលើឡាន ។ អ្វីៗទាំងអស់ក៏ប្រែក្លាយទៅជាសភាពដើមវិញបាត់តែគេម្នាក់ពីលើឡាននិងឯង ។

« លុយប៉ុន្នឹងទិញគ្រប់ឬអត់?? » វត្តមាន អ្នកកម្លោះ ដែលកំពុងតែឈរនៅពីមុខផ្សារទំនើបក្នុងបំណងគេមករកទិញរបស់របរប្រើប្រាស់ខ្លះ ។ បើមុននេះគេទើបតែទិញឡានហើយរួចមួយគ្រឿងរួច ឥឡូវគេរកមកទិញទូរស័ព្ទសល់ប៉ុន្នានអីប៉ុន្នានចាំលៃលកទិញសម្លៀកបំពាក់តាមក្រោយ ។

    បន្ទាប់ពីចំណាយពេលដើរទិញសម្លៀកបំពាក់និងបានទូរស័ព្ទថ្មីស្រឡាងមួយគ្រឿងហើយ Jungkook ក៏បានប្រមូលឥវ៉ាន់យកទៅទុកនៅក្នុង Condo របស់ Tae ទាំងអស់ ទុកចាំពេលគេចេញពីរៀនឱ្យគេរៀបចំឱ្យខ្លួនម្តង ចង់ដឹងថាគេមានចិត្តចង់ជួយឬអត់??

« Fiso?? »

« ហ្ហឹម!! » កាលដែលបានឮសម្លេងហៅសព្វនាមរបស់ខ្លួន សត្វកំណាចក៏ក្រោកដើរចេញពីលើគ្រែរត់ទៅក្រាបក្បែរជើងម្ចាស់ត្រដុសអង្អែលចុះឡើងៗប្រហែលជាវាគិតថាដល់ម៉ោងដែលវាត្រូវទៅវិញហើយ ទើបមកយកចិត្តម្ចាស់ដើម្បីកុំទាន់ឱ្យយកវាទៅ ។

« នៅមិនទាន់ដល់ម៉ោងទេ នេះសុីទៅ » Jungkook បន្ទាបជង្គង់ចុះដាក់សាច់ទៅពីមុខវាបង្គាប់ឱ្យវាសុី ព្រោះតែតាំងពីព្រឹកវាគិតតែដេកមិនព្រមក្រោកសោះ ឃើញដេកស្រួលក៏ខ្ជិលរំខាន តែបើទុកទៀតវាដេកដល់ថ្ងៃមិនខានទេ ។

Zero O'Clock (Complete)Where stories live. Discover now