EP11 : គួរឱ្យស្រឡាញ់ណាស់

2.7K 391 4
                                    

    ចំណាយពេលបីក្មេងមហារឿងច្រើនទៅដល់កន្លែងទឹកជ្រោះដោយមានសត្វកំណាចដើរតាមម្ចាស់ពីក្រោយកកិតមិនដាច់ មើលទៅវាពិតជាខ្លាចថានិងបាត់ម្ចាស់ម្តងទៀត ហើយវាក៏ចង់លេងជាមួយ នាយតូច ខ្លាំងណាស់ដែរ តែ នាយតូច ខ្លាចវាស្រែកយំមិនឈប់ឡើយទម្រាំតែលួងបាត់ វាមិនចង់បំភ័យឱ្យយំទៀតទើបបានតែតាមមើល ។

« អង្គុយត្រង់នេះហាមទៅណា » Jungkook ដាក់គេឱ្យឈរនៅលើផ្ទាំងថ្មប្រាប់ឱ្យគេអង្គុយចុះ ព្រោះខ្លួនត្រូវព្យាបាលរបួសឱ្យសត្វចិញ្ចឹម កន្លែងមុននេះវាព្រៃច្រើនពេកពិបាកឱ្យវាដេក នៅទីនេះវាជាផ្ទាំងថ្មទើបវាងាយស្រួលជាង ។

« ចុះលោក?? » Tae សកដៃទៅចាប់ដៃគេជាប់ពេលឃើញគេចង់ដើរចេញ ភ័យខ្លាចតែគេទុកខ្លួនចោលនៅទីនេះទេ ក៏ដូចដែលដឹងថាគេនេះបាត់ខ្លួនព្រិចៗបើគេចង់ទៅណាខ្លួនតាមមិចនិងទាន់ទៅ ។

« ខ្ញុំព្យាបាលរបួសឱ្យវា »

« វាកើតអី?? » ឮបែបនេះ នាយតូច ក៏អើតមុខទៅមើលខ្លាមួយក្បាលនោះ ទោះជានៅខ្លាចតែខ្លួនចេះតែមានអារម្មណ៍ចង់នៅក្បែរៗវា ឃើញវាតាមមើលមុខខ្លួនរហូតមិនដឹងថារកអ្វីទេ ។

« បើចង់ដឹងមកមើលខ្លួនឯង » កម្លោះសង្ហារ ញាក់ស្មាឡើងបន្តិចហើយក៏ដើរទៅរក Fiso វិញ វាចេះតែលិតជើងរហូតប្រហែលជាឈឺទើបមិនចង់ទុកឱ្យយូរ ដោយសារតែមិនដឹងទេថារបួសនេះវាមានតាំងពីពេលណា អាចនិងជារបួសថ្មីអាចជារបួសចាស់ ព្រោះវាដើរពេញព្រៃបែបនេះត្រូវតែមុតខ្លះហើយ ។

« អត់ទេ ខ្ញុំចាំលោកត្រង់នេះ » Tae ក្រវីក្បាលប្រកែកតតាត់ ដាក់ខ្លួនអង្គុយអោបក្បាលជង្គង់អើត.កមើលទៅគេភ្លឹសៗ នឹកសរសើរគេក្នុងចិត្តដែលគេចេះព្យាបាលរបួសអីបែបនេះ ហើយក៏ដូចដែលដឹងគេអាចឮអ្វីដែលមនុស្សគិតក្នុងចិត្តបាន នាយតូច និយាយអ្វីគេក៏ឮដូចគ្នាទោះជាក្នុងចិត្តក៏ដោយ ។

« ហ្ហឹម!! » គ្រាន់តែម្ចាស់ដាក់ដៃមកកាន់ជើងចំរបួសភ្លាម វាក៏ក្រហឹមឡើងភ្លាម ឯ នាយតូច ដែលនៅខាងក្រោយក៏ស្លន់ស្លោររត់មកមើលយ៉ាងលឿនដោយសារតែឮវាក្រហឹមខ្លាំង ។

« ទ្រាំតែបន្តិចទេរួចហើយ ឯងនិងមិនឈឺទៀត » Jungkook លើកដៃម្ខាងដែលនៅទំនេរយកទៅដាក់ពីលើក្បាលរបស់វាលួងវាបន្តិចដើម្បីកុំឱ្យវាតានតឹងពេកវាអាចនិងកាន់តែឈឺ ។

Zero O'Clock (Complete)Where stories live. Discover now