EP21 : ប៉ះបន្តិចបានទេ??

2.4K 345 12
                                    

« អ៊ុះ!! លោកៗ..យ៉ាងមិចហើយ??..ក្រោកមក » នាយតូច ស្រវេស្រវាក្រោកចេញពីលើគេវីញជួយគ្រាលគេឱ្យក្រោកឡើងមកវិញ នាំគេឱ្យអង្គុយលើពូករួចទើបប្រញាប់រត់ទៅរកប្រអប់ថ្នាំមានថ្នាំរិទ្ធិអ្វីមកបំណងចង់ជួយគេ តែគេឈ្លីឱ្យខ្លួនឯងបន្តិចក៏លែងអីបាត់ទៅហើយនិង ។

« អូយ!! បាក់ឆ្អឹងអស់ហើយ!!! » Jungkook ញោចញញឹមចុងមាត់បន្តិច ទម្លាក់ខ្លួនទៅលើពូកស្រែកយកៗធ្បើឱ្យ Tae ភ័យឡើងរញីរញ័រអស់ទៅហើយខ្លាចតែគេកើតអ្វីទេ ។

« លោកឈឺខ្លាំងឬ?? បែរក្រោយបន្តិចទៅខ្ញុំឈ្លីចង្កេះឱ្យ អេ៎!! តែថាលោកដោះអាវចេញមួយទៅ ក្រាសពេកច្របាច់មិនដល់ចង្កេះទេ » Tae ដាក់ខ្លួនមកអង្គុយក្បែរគេខំប្រឹងទាញគេឱ្យក្រោកវិញ រួចទើបជួយដោះអាវក្រៅរបស់គេចេញមួយ ។

    អ្នកកម្លោះ ផ្តេកខ្លួនទៅគេងផ្កាប់លើពូកដោយមាន នាយតូច រំកិលខ្លួនឡើងមកអង្គុយតាមគេទៀត លូកដៃទៅច្របាច់ចង្កេះគេតិចៗស្រាលៗ ហើយគេក៏ញញឹមចេញមកមិនឈប់ បើយកលេសបែបនេះរហូតគេអាចនិងមានឱកាសធ្វើបាបក្មេងម្នាក់នេះកាន់តែច្រើន ។

« ច្របាច់ដូចមិនសូវដល់សោះ ខ្ញុំថាដោះមួយទៀតទៅល្អទេ?? »

« អ៎!! ខ្ញុំថា.ថា..បើ..បើលោកចង់ដោះក៏ដោះចុះអញ្ចឹង » Tae ព្រិចភ្នែកញាប់ៗក្រឡេបក្រឡាប់ចុះឡើងៗ ហើយក៏ស្ញេញដាក់គេយ៉ាងស្រស់ ព្រោះតែខូចចង់មើលសាច់របស់គេនោះអី ។

    Jungkook ទប់ខ្លួនក្រោកអង្គុយវិញ ដោះអាវយឺតរបស់ខ្លួនចេញមកតាមក្បាលទម្លាក់វាចុះទៅខាងក្រោម ខណៈដែល នាយតូច កំពុងតាមមើលស្មាបើកទូលាយរបស់គេពីខាងក្រោយទៅទាំងលេបទឹកមាត់ក្អឹកៗនេះចង់ខ្លាំងជាងពេល Jungkook មើលខ្លួនវិញទៅទៀត ។

( ព្រះអើយ!!! ហេតុអ្វីក៏សាច់ដុំគេមានគ្រប់កន្លែងបែបនេះ?? ស្លាប់ហើយៗ អនាគតប្តីរបស់ខ្ញុំ?? ហ៉ឹស!! តិចគេឮទៅ?? តែមើលទៅគេដូចជាមិនឮអ្វីផង ធ្វើធម្មតាៗទៅ Tae ធម្មតាៗ )

« លោកគេងដូចមិញនេះវិញទៅ » នាយតូច សម្របសម្រួលអារម្មណ៍កុំឱ្យជ្រួលជ្រាលចង់ហក់ទៅរកគេពេក ប្រាប់គេឱ្យគេងទៅវិញរួចទើបដាក់ដៃទៅច្របាច់ចង្កេះគេដូចអម្បាញ់មិញនេះអញ្ចឹង តែលើកនេះលក្ខណៈពិសេស ព្រោះប៉ះសាច់គេផ្ទាល់ៗនោះអី ។

Zero O'Clock (Complete)Where stories live. Discover now