EP23 : ចាប់ផ្តើមពេលនេះល្អទេ?? 🔥

3.4K 388 24
                                    

+ Warning 🔞
សុំអាធ្យាស្រ័យទុកជាមុនរាល់ពាក្យសម្តីមិនសមរម្យ

« ឈប់គិតច្រើនទៅ » Jungkook ដើរបកមកខាងក្រោយវិញ អោនមុខទៅថើបសៀតផ្ការបស់គេមួយខ្សឺតស្រាលៗ សឹមលូកដៃទៅកៀកចង្កេះ នាយតូច បណ្តើរគេដើរចូលទៅខាងក្នុងព្រមជាមួយគ្នា ។

« លោក..ខ្ញុំដូចជា... » Tae បែរមុខទៅនិយាយជាមួយគេទាំងជ្រួញចញ្ចើម ចង់សួរគេដោយសារតែគិតថាគេអាចនឹងដឹង តែគេក៏កាត់សម្តីនិយាយបន្លប់ទាំងមិនទាន់បានស្តាប់ផងថាខ្លួនចង់សួរពីអ្វី ។

« គ្មានអ្វីទេ មកអង្គុយទីនេះមក » គេប្រកែកឡើងម្តងទៀត ហើយក៏សកដៃទៅចាប់កាន់ដៃតូចស្រឡូននាំគេទៅកន្លែងទោង ប្រាប់គេឱ្យអង្គុយចុះដោយមានខ្លួននៅឈរចាំយោលពីក្រោយទោង ។

នាយតូច ងើយមុខទៅសម្លឹងមើលគេបន្តិច រួចទើបដាច់ចិត្តដាក់ខ្លួនអង្គុយលើទោង ដាក់ដៃទៅកាន់ខ្សែទោងមាំធំមានផ្កាលម្អយ៉ាងស្រស់ស្អាត តែមិនបានប៉ុន្នានផងអ្នកនៅខាងក្រោយក៏លូកដៃមកដាក់ពីលើក្តោបទាំងដៃក្តោបទាំងខ្សែទោង មុននឹងចាប់យោលវាតិចៗ ។

" អ្នកអង្គម្ចាស់!!! "

« អា៎!!! » នាយតូច លើកដៃមកខ្ទប់ត្រចៀកបិទភ្នែកដកដង្ហើមចេញចូលញាប់ៗស្អេក ខំប្រឹងសម្រួលអារម្មណ៍កុំឱ្យគិតពីទិដ្ឋភាពដែលខ្លួនមើលឃើញពេញៗភ្នែកអម្បាញ់ ពេលវាមកបញ្ចាំងឱ្យឃើញយ៉ាងច្បាស់បែបនេះ ខ្លួនបុកពោះភ័យមិនស្ទើរឡើយ ។ តែថា...គេឃើញអ្វី??

« Tae?? មើលមកខ្ញុំ »

« ហ៉ឹកៗ...លោក...ខ្ញុំៗ...ហ៉ឹកៗ » Tae រុលខ្លួនទៅអោបគេទាំងយំសសឹក សកដៃទៅឱបចង្កេះគេ បិទភ្នែកជ្រុបមុខជាប់និងទ្រូងរបស់គេមិនងើបនោះឡើយ ទើបគេសកដៃចុះទៅខាងក្រោមគន្លាក់ជង្គង់របស់ជើងតូចស្រឡូនលើកបីកាយតូចច្រឡឹងដើរសម្តៅទៅរកគ្រែដែលមានស្បៃពណ៌.សរុំបិទជិតឈឹង ។

« អស់អីហើយណា៎ »

« លោក?? ហេតុអ្វីក៏ខ្ញុំ...អឹប!! » មិនចាំឱ្យគេសួរនាំអ្វីបានទាន់ Jungkook ក៏អោនទៅថើបបំបិតបបូរមាត់គេបឺតជញ្ជក់សាច់ផ្នែកខាងលើផងខាងក្រោយផង រួចក៏រុញគេផ្តួលទៅលើពូកទាំងបបូរមាត់នៅខាំច្បូតបបូរមាត់ នាយតូច មិនព្រមឈប់ព្រោះតែគេមិនព្រមថើបតប.តមកវិញ ។

Zero O'Clock (Complete)Where stories live. Discover now