EP14 : កុំមកយំ

2.6K 375 8
                                    

« គិតថាចូលមកទីនេះហើយក៏រួចខ្លួន?? »

« អាយ!! ព្រះជួយ » នាយតូច ស្រែកឡើងមួយទំហឹងកាលដែលឮសម្លេងរបស់គេនៅពីក្រោយខ្នង ពេលងាកមកក៏ឃើញគេនៅឈរអោបដៃសម្លឹងមកខ្លួនមិនដឹងថាចូលមកតាំងពីពេលណាទេ ។ នាយតូច លើកដៃមកដាក់ពីលើទ្រូងដកដង្ហើមចេញចូលមួយៗសម្រួលអារម្មណ៍ឱ្យស្ងប់វិញ ហើយក៏ពាក់មុខយ៉ាងមាំសម្លក់គេសឹងលានភ្នែក ។

« លោកចង់ឱ្យខ្ញុំគាំងបេះដូងស្លាប់មែនទេ?? មួយថ្ងៃៗខ្ញុំចង់កើតជំងឺគាំងបេះដូងដោយសារតែលោកនេះហើយ កូនម៉ាក់ប៉ាខ្ញុំមានតែខ្ញុំមួយគ្រាប់ទេ បើថ្ងៃណាមួយខ្ញុំគាំងស្លាប់បាត់នោះលោកមកទទួលខុសត្រូវមែនទេ?? »

« ខ្ញុំមិនអនុញ្ញាតិឱ្យឯងស្លាប់ទេ »

« បេះដូងវាចង់គាំងអស់ហើយ មួយថ្ងៃៗលោកគិតតែពីភ្លឹបទៅនេះភ្លឹបទៅនោះដូចអំពិលអំពែកអញ្ចឹង » Tae និយាយបណ្តើរកាយវិការបណ្តើរឱ្យចូលទៅអត្ថន័យឱ្យកាន់តែជ្រាលជ្រៅ បញ្ជាក់ប្រាប់គេយ៉ាងក្បោះក្បាយដូចជាកំពុងតែតែងសេចក្តីលើកឧទាហរណ៍មកបញ្ជាក់មិនខុសសោះ ។

« ងូចទឹកទៅឯងត្រូវទៅរៀន » Jungkook បង្វែរប្រធានបទដេញគេឱ្យងូចទឹក បើនៅតែនិយាយជាមួយគេរឿងនិងទៀត គេច្បាស់ជានៅរៀបរាប់កាយវិការមិនឈប់ទេ ។

« ហើយលោកមិនចេញ » នាយតូច ងាកមុខទៅមើលគេបន្តិចដៀងភ្នែកសម្លក់បន្ថែម និយាយមកដូចជាសមគួរណាស់ដែរ ដែលគេសុខចិត្តលែងប្រកែក ឱ្យខ្លួនងូចទឹកហើយគេបែរជាឈរអោបដៃមើលមកខ្លួនទៅវិញ ។

« ងូចទៅមកទើសស្អីជាមួយខ្ញុំដែរ?? »

« យ៉ា!! លោកចង់ឱ្យខ្ញុំស្រាតងូចទឹកនៅនិងមុខលោកមែនទេ? » នាយតូច ស្រែកឡើងមួយច្រាចលើកដៃបម្រុងថានិងវាយគេតែក៏ប្រញាប់ក្តាប់ទម្លាក់ចុះវិញ ព្រោះបើវាយគេខ្លួននិងឈឺដៃទៀតមិនខានទេ ក្តៅក្រហាយនិងគេចង់ចេញផ្សែងក៏ដោយក៏នៅតែធ្វើអ្វីគេមិនកើត ។

« ក្មេងឈ្លើយ » អ្នកកម្លោះ ចងចញ្ចើមចូលគ្នាលើកដៃទៅផ្ទាត់ថ្ងាសគេម្តងទៀត រួចក៏ដើរទម្លុះទ្វារបន្ទប់ទឹកចេញទៅក្រៅវិញបាត់ ឯអ្នកដែលក្តៅចិត្តព្រោះមួយព្រឹកនេះគេផ្ទាត់ថ្ងាសខ្លួនដល់ទៅពីរដងទៅហើយ លេងចង់ទម្លុះទ្វារដើរតាមតែចេះមើលទាន់ថាទ្វារបន្ទប់ទឹកដើរតាមគេមិនបានទេបែកក្បាលបាក់សម្រស់ខ្ទេចឥឡូវហើយ ។

Zero O'Clock (Complete)Where stories live. Discover now