EP15 : ចង់ប៉ះពាល់ម្ចាស់ប្រុសរបស់គេឬ??

2.7K 382 9
                                    

    ក្រោយពីក្រឡេកទៅឃើញថាគេរត់ចូលបន្ទប់ទឹកបានមុនបាត់ទៅហើយ កម្លោះសង្ហារ ក៏ដាក់ដៃទៅឈ្លីចង្កេះបន្តិចដើម្បីឱ្យការឈឺចាប់រសាត់ចេញទៅវិញអស់ ។ គេក៏បាននិយាយរួចមកហើយថាគេជាមនុស្សគេច្បាស់ជាមានអារម្មណ៍ថាឈឺដូចជាមនុស្សទូទៅអញ្ចឹង ប៉ុន្តែគេមិនដែលថាឈឺអីបានយូរទេ ពេលនេះក៏ដូចគ្នា មួយជើងធ្លាក់ពីលើគ្រែមកដល់លើឥដ្ឋឥឡូវក៏បាត់ឈឺបាត់ទៅហើយ ។

    Jungkook ក្រោកឈរឡើងមកវិញពេញកម្ពស់ រួចទើបជ្រឹមភ្នែកសម្លឹងមើលទៅបន្ទប់ទឹកព្រោះចង់ដឹងថា នាយតូច ចូលទៅធ្វើអ្វី ខ្ជិលចូលទៅតាមក្រែងលោរគេកំពុងផ្លាស់ខោអាវ ហើយក៏ពិតមែនគេកំពុងតែពាក់អាវឯកសណ្ឋានសាលាពិតមែន ទើបងាកទៅមើលអ្វីផ្សេងជំនួសវិញ កុំឱ្យក្មេងចាប់បានថាខ្លួនលួចមើល ។

« ក្មេងនេះកម្លាំងគ្រាន់បើ » នាយរអ៊ូឡើងតិចៗតែម្នាក់ឯង ភ្លេចខ្លួនតែបន្តិចលេងដាក់គេមួយជើងឡើងធ្លាក់ដឹបតែម្តង បើសិនជាគេមិនចេះខាងព្យាបាលនិងទេ ប្រហែលថ្មាលនេះដល់មន្ទីរពេទ្យបាត់ហើយក៏មិនដឹង ។

                          ៚ ក្រាក ៚

    Tae ទាញទ្វារបន្ទប់ទឹកបើកចេញមកយឺតៗ អើត.កចេញមកឡើមៗរកមើលអ្នកដែលខ្លួនធាក់ធ្លាក់ពីលើគ្រែមុននេះ ពេលដែលកំពុងតែផ្លាស់ខោអាវ Tae ផ្លាស់ទាំងភ័យផងអីផង ខ្លាចតែគេចូលមកតាមទៀត ឃើញមុននេះដូចគេកំពុងតែខឹងផងចុះបើគេកាច់.កខ្លួនបំបាក់ចោលនោះមិនចប់ហើយទេហ្ហី ។

« រកអី?? » លើកនេះគេមិនមែនចេញមកពីក្រោយខ្នងទៀតទេ គឺចេញមកពីមុខចំៗតែម្តង អម្បាញ់មិញដូចជាឃើញឈរនៅជិតគ្រែសោះតែសុខៗគេក៏បាត់ហើយក៏ចេញមកភ្លឹបនៅចំពោះមុខខ្លួនវិញ ។

« រកលោកឯងនិង » នាយតូច ខាំបបូរមាត់បញ្ឈរភ្នែកឡើងលើសម្លក់គេបន្តិច បម្រុងនិងថាដើរជៀសគេតែគេក៏ឈានជើងដើរមកឃាំងផ្លូវមិនឱ្យទៅទេ មានឯណាចិត្ត នាយតូច ដូចខ្លាំងដែរ ដើរបំបុកស្មាគេមួយទំហឹងហើយអ្វីដែលទទួលបានស្មារបស់ខ្លួនខ្ទេចខ្ទីប្រេះស្រាំឆ្អឹង ។

« អូយ!!! ស្មាខ្ញុំ លោកឈឺណាស់..ហ៉ឹកៗ » Tae លើកដៃមកក្តោបស្មាដែលដើរបំបុកគេមុននេះ ពេបមាត់ច្របាច់តិចៗដោយសារតែឈឺខ្លាំង ងើយមុខទៅរំអួយដាក់គេទាំងដែលខ្លួនជាអ្នកបុកគេសោះ សមតែមិនជួយត្រូវជាង ។

Zero O'Clock (Complete)Where stories live. Discover now