EP24 : វាគ្មានថ្ងៃនោះកើតឡើងទេ

2.6K 385 13
                                    

ក្រោយពីសង្គ្រាមស្នេហ៍ដែលបង្កាត់នៅក្នុងសុបិន្តបានបញ្ចប់រួចជាស្រាច់ យើងក្រឡេកមកមើលពួកគេទាំងពីរដែលកំពុងតែគេងអោបគ្នាយ៉ាងស្និតរមួតដូចពស់ថ្លាន់ដោយគ្មានសម្លៀកបំពាក់នៅលើដងខ្លួនឡើយគឺមានត្រឹមតែភួយដណ្តប់ពីលើបិទបាំងកាយអាក្រាត ឯសម្លៀកបំពាក់វិញគឺនៅរប៉ាត់របាយពាសពេញបន្ទប់តែម្តង ។

( ហ្ហឹម!! ឈឺខ្លួនម្ល៉េះ?? ) នាយតូចរូបស្រស់ រមិចរមួលខ្លួនរើចេញពីរង្វង់ដៃរបស់កម្លោះសង្ហារ ត្អូញត្អែរនៅក្នុងចិត្តដោយសារតែមានអារម្មណ៍ថារាងកាយពេញមួយតួខ្លួនកន្លែងណាក៏ឈឺ ឈឺដល់ថ្នាក់គេត្រូវបង្ខំបើកភ្នែកទាំងមិនចង់ ព្រោះនឿយខ្លាំង ។

« អាយ៎!!!! » គ្រាន់តែបើកភ្នែកឡើងមកភ្លាមឃើញថានៅលើដងខ្លួនគឺគ្មានសម្លៀកបំពាក់ទេគឺទទេរតែម្តងមានត្រឹមតែភួយមួយដែលដណ្តប់ពីរនាក់ជាមួយនឹងកម្លោះសង្ហារតែប៉ុណ្ណោះ ពេលមើលឱ្យកាន់តែច្បាស់គឺឯកសណ្ឋានសាលារបស់គេនៅរបាត់របាយពេញលើឥដ្ឋទៅវិញទេ ។

« ភ្ញាក់ហើយហ្ហេស?? » សម្លេងស្រែកចចេចចចាចរបស់ កម្លោះតូច ក៏បានដាស់ឱ្យអ្នកដែលគេងជិតនោះភ្ញាក់មកតាមពីក្រោយ គេទប់ខ្លួនក្រោកហាមាត់បម្រុងថានឹងស្ងាបតែក៏ត្រូវមួយខ្នើយកណ្តាលមុខប៉ឹបឡើងដួលភីងទៅវិញតែម្តង ។

« អាយ៎!!! អាឡប់ៗ អាប្រុសបោក »

« ងាប់ឥឡូវហើយ លែងសិនៗ » Jungkook លើកដៃទៅមករងខ្នើយកុំឱ្យ នាយតូច វាយបានទៀត ខំប្រឹងប្រាប់គេឱ្យឈប់តែប្រាប់យ៉ាងមិចក៏មិនស្តាប់ដែរ គិតតែពីវាយគេដឹបៗមិនប្រណីទេ ។

« ងាប់ទៅខ្ញុំនឹងសម្លាប់លោក អាប្រុសបោកប្រាស់ » Tae ងើបចេញពីលើពូកហក់ទៅសង្គ្រប់ពីលើគេ បន្ថែមកម្លាំងដៃច្របាច់.កគេទាញចុះទាញឡើងធ្វើឱ្យគេឈឺក្បាលវិលមុខមិនចេះតិចទេ ។

« លោក?!! ធ្មបទឹក?? ស្លាប់មែនទែន??..អាយ៎!!! » នាយតូច ស្ទុះដកដៃចេញពី.កគេមកវិញ ប្តូរទៅជាលូកម្រាមដៃចង្អុលមួយទៅចុចទ្រូងគេតិចៗប៉ុន្តែគេនៅតែធ្មឹង ទើបសម្រេចចិត្តអោនមុខទៅដាក់ចំទ្រូងខាងឆ្វេងរបស់គេ មានឯណាចាប់សំណាញ់គេច្រានទៅលើពូកហើយក៏ឡើងមកទ្រោបពីលើពេញៗតែម្តង ។

Zero O'Clock (Complete)Where stories live. Discover now