EP7 : ម្ចាស់ប្រុសសំណព្វចិត្ត

3.2K 410 11
                                    

« Jimin!!! នៅទីនេះ » សម្លេងស្រែកផ្តល់ជាសញ្ញាឱ្យទៅមិត្តភក្តិម្នាក់ទៀតដែលកំពុងងាកមុខឆ្វេងស្តាំរកខ្លួន ថ្ងៃនេះជាថ្ងៃសម្រាកមនុស្សម្នាឱ្យអ៊ូរអ៊រពេញដងផ្លូវ អញ្ចឹងហើយពួកគេរាងពិបាករកគ្នាបន្តិចហើយ ទាល់តែហៅរកគ្នាបែបនេះទើបលឿននិងអាលបានឆាប់ទៅ ។

« ជិះតាក់សុីឬឡានក្រុង?? »

« បើតាក់សុីឯងមានលុយចេញទេចុះ? » Tae សួរត្បកទៅគេវិញចេះមកធ្វើឯងសួរមើលតែមិនដឹងថារាល់ដងជិះអ្វី មិនមែនថាទៅអត់លុយស្អីដល់ថ្នាក់គ្មានថ្លៃចេញតាក់សុីទេ ប៉ុន្តែនិយាយឱ្យងាយគឺគម្រិះទាំងពីរ ។

« នោះ ឡានក្រុងមកដល់ល្មម » Jimin លើកដៃចង្អុលទៅឡានក្រុង ប្រញាប់ប្រញាល់ដើរឡើងទៅយ៉ាងលឿន ដោយសារតែត្រូវចាប់កន្លែងអង្គុយតែយឺតគឺឈរហើយ ។

« ចាំយើងៗ » នាយតូច ស្ទុះស្ទារត់រុកចូលទៅតាមពីក្រោយមិត្តភក្តិ ឯអ្នកដែលរត់ទៅមុនក៏ចាប់បានកៅអីនៅខាងក្រោយខ្ពស់ជាងគេបង្អស់នោះហើយគេក៏មិនភ្លេចទុកឱ្យមិត្តភក្តិគេដែរ ។

« យើងអង្គុយក្បែរកញ្ចក់ » Tae ដើរឡើងទៅរុញ Jimin ចេញ តែគេមិនព្រមចេញ ព្រោះគេជាអ្នកចាប់បានមុន រាល់ដងគេសុំមិនដែលឱ្យគេផង ។

« យើងខំចាប់ឱ្យហើយរើសទៀត អង្គុយទៅ »

« ឆាប់ឡើងៗ យើងចង់អង្គុយក្បែរកញ្ចក់ » នាយតូច អង្រួនដៃមិត្តភក្តិទៅវិញទៅមក ប្រឹងទាញគេចេញវិញយ៉ាងមិចក៏គេមិនចេញនៅតោងកៅអីជាប់មិនព្រមលះបង់ឱ្យសោះតែម្តង ។

« អត់ » Jimin ប្រកែកម្តងទៀត ក្រវីក្បាលតតាត់យ៉ាងណាក៏មិនព្រមចេញ មិនចេញជាដាច់ខាត ។

« ឆើស!! ឯងចាំមើលចុះ » Tae ដៀងភ្នែកសម្លក់គេបន្តិច សេរេអាវឱ្យស្រួលបួលវិញដោយសារតែអម្បាញ់មិញកញ្ឆក់កញ្ឆែងជាមួយគេខ្ទេចខ្ទីភ្លីអាវអស់ នាយតូច ដាក់ខ្លួនចុះទៅអង្គុយកៅអីដែលនៅជាប់គេទាំងបូញមាត់ស្រួចរអ៊ូមិនបាត់សោះ ។

    មិនយូរប៉ុន្នានឡានក្រុងក៏បានចតឈប់នៅចំណតមួយទៀត មិត្តភក្តិមាឌតូចៗល្អិតទាំងគូក៏ដើរចុះពីលើឡានក្រុងកៀក.កគ្នាដើរចូលទៅហាងកាហ្វេប្រចាំការ បោះជំហានឡើងទៅជាន់ខាងលើដែលពួកគេចំណាំឡើងទៅអានសៀវភៅផឹកកាហ្វេនិយាយលេងជាមួយគ្នានៅទីនោះ ។ ឮថាអានសៀវភៅតិចគិតថាជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅមេរៀនអីចុះ ពួកគេអានតែរឿងប្រលោមលោកទេទើបអានចូល ។

Zero O'Clock (Complete)Onde as histórias ganham vida. Descobre agora