EP18 : ហេតុអ្វីមិនលួង??

2.5K 374 6
                                    

    ក្រោយពីបានគេចមុខចេញផុតពី នាយតូច ហើយ អ្នកកម្លោះ ក៏មកសំងំដើរចុះឡើងៗនៅលើដំបូលអាគារមួយនៅក្នុងទីក្រុង Seoul គេដើរក្រព័ទ្ធដៃទៅក្រោយទាំងនៅក្តៅក្រហាយក្នុងចិត្តមិនទាន់បាត់នោះទេ ។ បន្ទាប់ពីដើរចុះដើរឡើងរហូតដល់ធុញ គេក៏ដាក់ខ្លួនអង្គុយយោលជើងទម្លាក់ចុះមកខាងក្រោមបិទភ្នែកងើយ.កឡើងលើស្ងាត់មាត់ស្ងាត់.កឱ្យឈឹងមិនដឹងថាគេគិតអ្វីខ្លះទេ ។

« ព្រះអើយ!!! មានមនុស្សចង់សម្លាប់ខ្លួន »

« ឯណា?? »

« មានមនុស្សចង់សម្លាប់ខ្លួន!!! »

« ហ្ហើយ!! » សម្លេងរបស់មនុស្សដែលកំពុងតែឈរនៅខាងក្រោមឆោឡោស្លន់ស្លោរព្រោះតែឃើញវត្តមានរបស់មនុស្សម្នាក់នៅអង្គុយលើដំបូលអាគារ ពួកគេវាយតម្លៃភ្លាមថាអ្នកនៅខាងលើនោះចង់សម្លាប់ខ្លួន ។

( គេមើលអ្វីនិង?? )

« នេះ?!!! ពូឈប់ឡានៗ » គ្រាន់តែអើត.កមកខាងក្រៅមើលឡើងទៅលើតាមគេតាមឯងភ្លាម នាយតូច ក៏ប្រទះភ្នែកឃើញ Jungkook កំពុងតែអង្គុយយោលជើងនៅលើអាគារ គេក៏ចាប់បុកពោះភ័យផឹបៗ នេះគេខឹងនិងខ្លួនដល់ថ្នាក់ចង់សម្លាប់ខ្លួន?? ស្លាប់ហើយ!! គេមិចនិងអាចឱ្យអនាគតលោកប្តីស្លាប់បានទៅ??

« អាល្អិតឯងកើតអ្វីនេះ?? »

« ពូឈប់ឡានទៅខ្ញុំសុំអង្វរ សង្សារ..សង្សារខ្ញុំចង់សម្លាប់ខ្លួនហើយ » នាយតូច លើកដៃសំពះសុំអង្វរគាត់ឈប់ឡាន ត្រដុសដៃចុះឡើងៗទាំងពេបមាត់អើតមុខទៅមើលលើដំបូលអាគារនោះទៀត តែឡានចេះតែទៅមុខទើបគេមិនអាចមើលឃើញទៀតបាន ។

« អើៗ ពូឈប់ហើយៗ » ទីបំផុតតៃកុងឡានក៏ព្រមឈប់ឡានតាមគេសុំ Tae ហូតលុយពីក្នុងហ៊ោបាវឱ្យទៅគេហើយក៏ស្ទុះរត់ចុះទៅខាងក្រោម ជ្រែកចូលក្នុងចន្លោះមនុស្សម្នាលើកដៃក្រវីចុះក្រវីឡើង បំណងចង់ឱ្យគេងាកមកខាងក្រោម តែគ្មានសោះគេគិតតែពីអង្គុយងើយឡើងទៅលើដដែល ។

« ហ៉ឹកៗ..អាធ្មបទឹកឆ្គួតលោកចង់ធ្វើស្អី?? ចុះមកវិញភ្លាម...ហ៉ឹកៗ » នាយតូច សម្រូតខ្លួនអង្គុយចោងហោងយំចេញមកខ្លាំងៗ លើកដៃជូតទឹកភ្នែកបណ្តើរហៅគេបណ្តើរ ភ័យឡើងស្លន់អស់ទៅហើយខ្លាចតែគេលោតចុះមកទេ ។

Zero O'Clock (Complete)Where stories live. Discover now