EP19 : ចង់ទៅណាស់ក៏ទៅៗ

2.5K 371 7
                                    

    ការថើបចេះតែបន្តទៅមុខជារឿយៗ បបូរមាត់ដែលនៅជញ្ជក់ប្រលែងក៏នៅតែប្រលែង អណ្តាតដែលនៅពពាក់ពពួនរមីលរមួលក៏នៅតែរក្សាសង្គមភាពតាមការបញ្ជារបស់ម្ចាស់ដដែល ។ ខ្យល់បក់រំភើយៗនៅឯលើភ្នំក៏រសើយមកប៉ះនិងពួកគេទាំងពីរ បង្កើនជាការថើបមួយដ៏ល្អឥតខ្ចោះហើយនិង romantic បំផុតសម្រាប់ពួកគេហួសពេកក្រៃតែម្តង ។

« ផាច់* កុំចេះមកអង្អែល » ខ្ទេចអស់រលីង អាមនុស្សកំពុងតែចូលអារម្មណ៍អង្អែលចង្កេះបន្តិចសោះគេក៏មកវាយដៃខ្លួនផាច់ រួចទើបផ្តាច់បបូរមាត់ចេញវិញបញ្ឈរភ្នែកទៅសម្លក់អ្នកដែលអង្អែលចង្កេះគេមុននេះមិនដាក់ភ្នែកសោះ ។

« ចំមែនហើយក្មេងល្ងឺ » Jungkook ជ្រួញចញ្ចើមនិយាយបន្ទោសគេដែលមកវាយដៃខ្លួនឡើងដាច់អារម្មណ៍អស់ រកតែ romantic ឱ្យយូរបន្តិចមិនបានតែម្តងហើយក្មេងម្នាក់នេះ ។ មិនចម្លែកទេដែលសង្សារឱ្យច្រើនគគោកគ្មានដែលថាបានយូរទេ បើគេស្អាតតែកំណាញ់ខ្លួនម្លឹងៗអ្នកណាទៅទប់អារម្មណ៍ជាប់រហូតនោះ មានតែបែកអញ្ចឹងហើយ ។

« លោកចូលដណ្តឹងខ្ញុំឬនៅបានជាហ៊ានអង្អែលចង្កេះខ្ញុំ?? ដែលខ្ញុំមិនទះលោកបែកមុខលោកសំណាងណាស់ហើយ » និយាយលេងសើចអីបើនេះជាអ្នកផ្សេងវិញ 100% ដឹងតែត្រូវកំភ្លៀងហើយ តែជាគេម្នាក់នេះខ្លួនមិនដាច់ចិត្តលើកដៃទះឡើយ ព្រោះតែមិនចង់ឱ្យមុខសង្ហារៗរបស់គេមកស្នាមដោយសារតែខ្លួន ។

« លុយទឹកដោះប៉ុន្នាន?? ខ្ញុំចូលដណ្តឹង » ស្តាប់ទៅសឱណួរដូចជាធម្មតាទេ តែភ្នែកនិងបបូរមាត់គេមិនបានធម្មតាជាមួយឡើយនៅដៀងមកមើលទ្រូងរបស់ នាយតូច យ៉ាងច្រឡើម បានតែរុកឱ្យខ្វាក់ភ្នែកតើ ។

« មើលស្អី? » Tae លើកដៃមកក្រសោបខ្លួនស្រែកសួរទៅគេទាំងចងចញ្ចើមបង្ហាញពីការមិនពេញចិត្តតាមទម្លាប់ហួងហែងខ្លួនប្រាណតាំងពីដើមមកនោះអី ។

« អត់ទេ » អ្នកកម្លោះ ក្រវីក្បាលញាក់ស្មាឡើងមិនព្រមទទួលឡើយថាគេបានមើលទ្រូងរបស់ នាយតូច បើតាមចង់និយាយខ្លួននិងនិយាយមកហើយ តែជួយមិនបានទេបើពេលគេខឹងនិងហួងហែងខ្លួនបែបនេះគេមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។

Zero O'Clock (Complete)Where stories live. Discover now