EP3 : ខ្ជិលធ្វើបាបក្មេងណាស់

4.2K 474 7
                                    

    ព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យក៏ចាំងចូលមកប៉ះនិងរង្វង់មុខតូចច្រមិចដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ យប់មិញម៉ោង 2 ឯណោះទើបគេបានគេងព្រោះតែគេរវល់.តមាត់ឈ្លោះជាមួយអ្នកដែលគេឱ្យសព្វនាមថាខ្មោចសង្ហា សឹងតែពេញមួយយប់រកតែគេងមិនបានសោះ ។

« អាល្អិតក្រោក » កម្លោះសង្ហាមិនស្មើរនិងវ័យអោនមកខ្សឹបត្រចៀករបស់គេតិចៗ ដៃក៏ស៊កទៅទាញភួយចេញពីគេមិនឱ្យគេឃ្លុំបានទៀតនោះទេ ។ Tae បម្រះខ្លួនគេងផ្គាប់មុខចុះទាញខ្នើយយកមកបិទត្រចៀកដើម្បីកុំស្តាប់ឮសម្លេងរំខានរបស់គេម្នាកនោះទៀត ។

                        ៚ ផាច់ ៚

« អាយ!!! លោកឯង!!! លោកឯង!!! ហ៊ានទះគូទខ្ញុំផងមែនទេ?? លោកឯងចាំមើល ចាំមើលណា អាយ!!!! » សម្លេងស្រែកចេចចាចរបស់នាយតូចរូបស្រស់ដែលកំពុងតែខឹងនិងអ្នកកម្លោះដាច់ក្បាលដាច់កន្ទុយ ព្រោះតែគេហ៊ានលើកដៃមកទះគូទខ្លួនកាត់ព្រលឹមតែម្តង ។ Tae ក្រោកចុះពីលើគ្រែទម្រាំជើងខ្លាំងៗសឹងតែផុងខ្លួនចូលទៅ ទៅហើយ គេខឹង ខឹងចង់ស្ទះស្លាប់ ស្គាល់គ្នាមិនទាន់បានមួយថ្ងៃស្រួលបួលផងប្រុសម្នាក់នេះក៏ហ៊ានទះគូទខ្លួន ចុះទម្រាំតែស្គាល់យូរជាងនេះទៀតនោះ??

« ចង់យ៉ាងម៉េច?? » គ្រាន់តែនាយលោរមុខមករកខ្លួនភ្លាម Tae ក៏ខ្ជិបបបូរមាត់ចូលគ្នាលែងហ៊ានស្រែកចេចចាចដូចមុននេះទៀតនោះទេ ។ ទ្រូងខាងឆ្វេងលោតញាប់ស្អេកសឹងផ្ទុះចេញក្រៅដោយសារតែមុខសង្ហាខាបព្រលឹងខាបបេះដូងរបស់គេកំពុងតែអោនមករកខ្លួនម្តងបន្តិចៗ ប៉ុន្តែ Tae បែរជាបើកភ្នែកភ្លឹះៗសម្លឹងមកគេវិញហើយក៏លេបទឹកមាត់ ខណៈដែល Jungkook កំពុងតែតាមទ្រានគេឱ្យគេដួលទៅលើពូកនិងអាលបានឡើងទ្រោបពីលើ ។

                       ៚ ផឹប ៚

« ហ្ហឹម!! » អ្វីដែលនាយប៉ងគឺពិតជាបានដូចចិត្តមែន នៅពេលដែលកាយតូចច្រឡឹងដួលទៅលើពូកភ្លាមគេក៏រហ័សទ្រោបពីលើវឹប អោនមុខទៅផ្អឹបបបូរមាត់ជាប់ជាមួយបបូរមាត់គេចាត់ទុកជាលើកទី 2 ហើយក៏កម្រើកតិចៗដូចដែលគេបានធ្វើកាលពីយប់មិញ ។

@Taehyung's pov

    ម្តងទៀតហើយដែលបបូរមាត់គេប៉ះនិងបបូរមាត់របស់ខ្ញុំ ខ្លួនប្រាណខ្ញុំស្រាប់តែទន់ល្អូករកតែកម្លាំងច្រានគេចេញវិញមិនឃើញ ចំណែកឯបបូរមាត់ខ្ញុំក៏ក្បត់ចិត្តខ្ញុំទៀត គ្រាន់តែបានប៉ះបបូរមាត់របស់គេភ្លាម មាត់ខ្ញុំក៏ហើបម្ហបៗភ្លាមតែម្តង មិនដឹងថាកើតឆ្គួតស្អីទេ ដឹងតែចង់ឱ្យគេប៉ះពាល់ ហើយថែមទាំងបើកដៃឱ្យគេទៀត ។ ថាបបូរមាត់ខ្ញុំទៅវារឹងមិនស្តាប់បង្គាប់ ចំណែកឯដៃខ្ញុំវិញក៏វាក៏កាន់រឹងទៀត វារវាមជាងដៃរបស់ខ្មោចសង្ហាម្នាក់នេះទៅទៀត ហើយទៅចេះមកពីណាបានជាអង្អែលខ្នងគេ អង្អែលកគេមិនឈប់ហ្នឹង?? ខ្ញុំចាប់ផ្តើមថាមានអារម្មណ៍ថាស្រៀវស្រើប រោមដៃរោមជើងខ្ញុំប៉ះអស់ហើយព្រោះតែព្រឺសម្បុរខ្លាំងពេក ។

Zero O'Clock (Complete)Where stories live. Discover now