EP13 : លោកសុំខ្ញុំរៀបការ

2.7K 387 7
                                    

    បន្ទាប់ពីចំណាយពេលដើរលេងជាមួយគ្នានៅលើកោះតាំងពីថ្ងៃរសៀលរហូតដល់ល្ងាច Tae ក៏រំអុកសុំឱ្យគេជូនទៅ Condo វិញ ដោយសារតែមកក៏យូរណាស់ហើយ ម្យ៉ាងថ្ងៃស្អែកនេះចូលរៀនវិញផងគេត្រូវកត់មេរៀនឱ្យរួចរាល់បានទាន់ជៀសវាងចូលទៅថ្នាក់វិញត្រូវមាត់គ្រូ ។

    អ្នកដែលទារមក Condo វិញដើម្បីកត់អក្សរពេលមកដល់ក៏លក់ឡើងភ្លឹង តាមមើលប្រហែលជានឿយខ្លាំងណាស់ហើយ មកដល់គ្រាន់តែដាក់ខ្លួនក៏លក់ទៅបាត់ ដោយទុកឱ្យ Jungkook ជាអ្នកចាត់ការរឿងមេរៀនឱ្យក្មេងម្នាក់នេះពិតជាយ៉ាប់កំពូលយ៉ាប់តែម្តង ។

« យើងអនុញ្ញាតិឱ្យឯងដេកនៅទីនេះមួយយប់ស្អែកម៉ោង 12 ត្រូវទៅវិញជាមួយយើង » កម្លោះសង្ហារ ឈរអោបដៃចរចារទៅកាន់សត្វចិញ្ចឹមដែលគេនាំចេញមកពីព្រៃយកមក Condo របស់ Tae ជាមួយដែរ ព្រោះតែទុកវានៅទីនោះមិនកើតទើបយកមកជាមួយតែម្តង ស្អែកពេលទៅចាំយកវាទៅនគរវិញ ។

« ហ្ហឹម!!! » Fiso ក្រហឹមឡើងសម្លឹងមើលទៅម្ចាស់បន្តិច ហើយក៏ដាក់ខ្លួនដេកទៅលើពូកក្បែរនាយតូចសំណព្វចិត្តសំណព្វថ្លើមវា បែកយូរយ៉ាងមិចអីយ៉ាងមិចវានៅតែតាមនាយតូចស្អិតជាប់ដូចស្រមោលអញ្ចឹង ។

« លក់ស្រួលណាស់ » Jungkook ទម្រេតខ្លួនផ្តេកទៅគេងលើគ្រែយកដៃច្រត់ក្បាលផ្អៀង.កមើលមនុស្សជាទីស្រឡាញ់ទាំងញញឹមតិចៗ សកដៃទៅអង្អែលសក់គេទៅវិញទៅមកថ្នមៗ ហើយគេក៏ប្រេះខ្លួនគេងបែរចំហៀងខ្លួនដែរដាក់ទៅអោប Fiso ជាប់ ព្រោះវាដេកៅចន្លោះកណ្តាល ។

    អ្នកកម្លោះ ញោចញញឹមចុងមាត់ចេញមកបន្តិចមិនដឹងថាគេកំពុងគិតអ្វីទេ គេលូកដៃទៅចាប់ដៃ នាយតូច មកកាន់ជាប់បិទភ្នែករួចទើបបិទភ្នែកចុះទាំងនៅញញឹមមិនបាត់សោះ ចង់គេងលក់ហើយទុកគេឱ្យនៅតែម្នាក់ឯងផង?? កុំសង្ឃឹមឱ្យសោះ ។

[ in dream ( នៅក្នុងសុបិន ) ]

« បើកភ្នែកបានហើយ » សម្លេងហៅតិចក្បែរត្រចៀករញោចឱ្យត្របកភ្នែកតូចស្អាតកម្រើកបើកឡើងយឺតៗតាមការហៅ ។ នាយតូច បើកភ្នែកធំៗមើលទៅអ្វីៗនៅជុំវិញខ្លួនទាំងឡាយឡំជាមួយការភ្ញាក់ផ្អើល លើកដៃម្ខាងមកញីភ្នែកចុះឡើងៗដើម្បីបញ្ជាក់ឱ្យច្បាស់ថាគេមិនបានស្រវាំងភ្នែកទេ ព្រះអើយ!!! សួនផ្កាស្រស់ស្អាតដូចនៅលើឋានសួគ៌បែបនេះមាននៅលើលោកដែលឬ??

Zero O'Clock (Complete)Donde viven las historias. Descúbrelo ahora