EP8 : លែងម្ចាស់ប្រុសរបស់យើង

2.9K 394 6
                                    

    ទ្រនិចនាឡិកាដែលចេះតែលោតទៅមុខម្តងមួយដំណាក់ៗ អ្នកអង្គម្ចាស់រូបសង្ហារ ដែលកំពុងតែប្រថាប់ទន្ទឹងចាំឱ្យឆាប់ដល់ពេល ក្រវីកែវដែលមានឈាមស្រស់ក្រលែងតិចៗ លើកមកក្រេបតិចៗកំដរអារម្មណ៍ព្រោះទ្រនិចនាឡិកាកំពុងតែឈានជិតចូលទៅម៉ោង 1 បណ្តើរៗហើយ ។

                           ៚ ម៉ឺង ៚

    គ្រាន់តែត្រចៀករបស់គេសណ្តាប់ឮសម្លេងជួងភ្លាម កែវស្រារបស់គេក៏ធ្លាក់ចុះដល់លើកម្រាលព្រំ ឯគេក៏បាត់ខ្លួនចេញទៅត្រឹមតែមួយពព្រិចភ្នែកមិនដឹងថាគេទៅណាហើយទេ លឿនសម្បើមណាស់ ។

« Ji...អ៊ុប »

« នឹកណាស់ » Jungkook សន្សឹមដកមុខចេញមកវិញយឺតៗ លើកដៃទៅស្ទាបមុខ នាយតូច អង្អែលស្រាលៗ ខណៈដែលគេកំពុងតែស្រឡាំងកាំង ព្រោះតែភ្ញាក់ផ្អើលនិងអ្វីដែលខ្លួនបានឃើញ ។ មនុស្សគ្រប់គ្នានៅក្នុងហាងគឺសុទ្ធតែមិនកម្រើក ឈរស្ងៀមធ្មឹងដូចជារូបចម្លាក់ ហាក់ដូចជាគ្មានអ្វីនៅជុំវិញខ្លួនសោះតែម្តង ។

« លោ..លោកធ្វើមែនទេ?? »

« អឹម!! »

« ធ្មឹងបែបនេះឬ?? ព្រះអើយ!! អស្ចារ្យពិតមែន » នាយតូច បើកភ្នែកធំៗមើលអ្វីៗនៅជុំវិញខ្លួនចុះឡើងៗ ទះដៃស្ងើចសរសើរគេមិនដាច់ពីមាត់សោះ ។

« ទៅដើរលេង » ស្របនិងសម្តីគេក៏សកដៃទៅអោបចង្កេះតូចច្រឡឹងទាញមកផ្អឹបនិងខ្លួនរកតែ នាយតូច ប្រកែកតវ៉ាមិនទាន់តែម្តង គេនឹកឃើញអ្វីគេក៏ធ្វើគ្មាននឹកសួរទេថាខ្លួនចង់ទៅឬក៏អត់ ។

« ហ្ហាស?? សមុទ្រ?? ស្អីនេះ? » ពេលដែលបើកភ្នែកម្តងទៀត ខ្លួនគឺមិនបាននៅកន្លែងទិញឥវ៉ាន់ទៀតឡើយ គឺគេកំពុងតែអោបខ្លួនជាប់នៅមាត់ឆ្នេរទៅវិញ រលកទឹកបក់មកក៏ប៉ះនិងជើងទើបគេដឹងថានេះជាសមុទ្រពិត ។

« បើលោកនាំខ្ញុំមកសមុទ្រហេតុអ្វីក៏មិនប្រាប់មុន?? ខ្ញុំមិនបានយកអ្វីមកផ្លាស់ទេ ហើយខ្ញុំនៅមិនទាន់បានប្រាប់មិត្តភក្តិខ្ញុំទៀត គេច្បាស់ជារកខ្ញុំ » Tae ជ្រួញមុខជ្រួញមាត់ រុញទ្រូងគេចេញបន្តិច ហើយក៏លើកជើងខោឡើងដោយសារតែខ្លាចទទឹកខ្លាំងជាងនេះ រអ៊ូបណ្តើរអីបណ្តើរមិនបាត់មាត់ទេ ។

Zero O'Clock (Complete)Where stories live. Discover now