EP12 : បើប៉ាខ្ញុំដឹងគាត់វាយខ្ញុំមិនខានទេ

2.7K 387 7
                                    

កាយមាំទាំនិងកាយតូចច្រឡឹងមួយគូដែលធ្លាក់ចុះទៅកម្លាំងទំនាញ ប៉ុន្តែបើសិនជា Jungkook មានបំណងមិនចង់ឱ្យធ្លាក់ពួកគេនិងមិនធ្លាក់ឡើយ តែគួរឱ្យស្តាយគេកំពុងតែចង់លេងទឹកជាមួយសំណព្វចិត្តស្រាប់ រឿងអីដែលគេត្រូវគេចមិនឱ្យធ្លាក់ទឹកនោះ??

« ខឹកៗ » នាយតូច ទធាក់ជើងបំផុសខ្លួនចេញពីក្នុងទឹកមកវិញឈ្លក់ផងអីផង ដៃនៅតែក្តាប់អាវអ្នកម្ខាងទៀតជាប់រុលខ្លួនចូលទៅកាន់តែកៀកនិងគេយកដៃម្ខាងទៅជូតទឹកចេញហើយក៏សម្លក់មុខគេភ្លាមតែម្តង ។

« ហៅឱ្យលោកជួយទប់មិនមែនឱ្យមកធ្លាក់ទឹកជាមួយខ្ញុំទេ » Tae

« មិនចង់ជួយ »

« មើលចុះទទឹកអស់ហើយ លែងទៅខ្ញុំឡើងទៅវិញ »

« អរគុណមួយម៉ាត់ក៏គ្មាន?? » គេជ្រួញចញ្ចើមម្ខាងលើកជាសំណួរឡើងភ្លាម មាត់ឱ្យបប៉ាច់បប៉ោចនិយាយមិនឈប់មិនឈរ ដល់អរគុណមួយម៉ាត់មិននិយាយសមតែវាយឱ្យបែកគូទតើក្មេងម៉ាកនេះ ។

« អរគុណដែលលោកមកធ្លាក់ទឹកជាមួយខ្ញុំមែនទេ?? » មិនត្រឹមតែមិនអរគុណ នាយតូច ក៏ត្បកសំណួរទៅគេវិញភ្លាម បើថាជួយទប់កុំឱ្យធ្លាក់ទៅចេះតែអរគុណបន្តិច ហើយធ្លាក់មកជាមួយគ្នាសោះរកអរគុណអីដែរ??

« មើលទៅថាខាងក្រោមសុទ្ធតែថ្ម បើគ្មានខ្ញុំបែកក្បាលរឹងរបស់ឯងខ្ទេចហើយ »

« ខ្ញុំមិនបានក្បាលរឹង » Tae ជ្រឹមភ្នែកមើលមុខគេវិញ ដោយសារតែមិនចង់ប្រកែកគ្នាទៀតខ្លួនហែលបម្រុងថានិងឡើងទៅលើគោកវិញ តែ...

« បើអរគុណទេមិនបាច់ឡើងដេកក្នុងទឹកនេះហើយ » Jungkook ស្ទុះហែលទៅចាប់ទាញគេមកក្នុងទឹកវិញ និយាយយ៉ាងប្រកដប្រជាបើថាមិនអរគុណគេនិងមិនលែងឡើយ គេមិនចិត្តទន់ដាក់គេចាំមើលចុះ បើមិនអញ្ចឹងក្មេងម្នាក់នេះនិងកាន់តែទម្លាប់ ។

« យ៉ា!!! ខ្ញុំមិនមែនធ្មបទឹកដូចលោកទេឱ្យដេកទីនេះជាមួយលោកយ៉ាងមិច?? »

« ខ្ញុំជាមនុស្ស »

« ខ្ញុំមិនខ្វល់ទេ តែលោកត្រូវលែងខ្ញុំ » នាយតូច ក្តាប់ដៃលើកដៃវាយទ្រូងគេដឹបៗ រុញផងច្រានផង តែគេមិនខ្ចីរង្គើខ្លួនសោះ គេនៅតែរក្សាលំនឹងបានល្អដូចដើមមើលតែសរសេរបុកគ្រិះជាប់អញ្ចឹង ។

Zero O'Clock (Complete)Where stories live. Discover now