EP16 : ប្រច័ណ្ឌទៀតហើយ

2.6K 378 6
                                    

« ទឹកនោះជាស្អី?? » ក្រោយពីចាត់ការក្មេងកំប៉ិកកំប៉ុកហើយរួចរាល់ កម្លោះសង្ហារ ក៏ឈ្ងោកមុខទៅសួរ នាយតូច ព្រោះតែខ្លួនមើលមិនដឹងឡើយថាជាអ្វី ហើយគេក៏ងើយមុខឡើងប៉ះបបូរមាត់ជាមួយនិងអ្នកសួរដោយអចេតនា ចេះបាន Jungkook ដាក់ដៃបាំងរួចរាល់កុំអីគេឃើញខ្ទេច ។

« ទឹ...ទឹកអ្វី? ខ្ញុំមិចនិងដឹង » Tae ដកបបូរមាត់ចេញពីគេវិគបន្តិច ក្រោកអង្គុយឱ្យស្រួលបួលវិញហើយ Jungkook ក៏ដូចគ្នា មើលទៅដូចជាមិនបានអៀនអ្វីសោះចម្លែកអ្វីតែខ្លួនអៀនគេរហូតតែម្តង ។

« វាចង់ជះដាក់ឯង ស្គាល់វាឬអត់? » គេលើកដៃទៅចង្អុលសិស្សម្នាក់នោះ លើកជើងមកគងពាក់ខ្លាកាន់សៀវភៅវាយទៅលើភ្លៅតិចៗទាំងភ្នែកនៅសម្លឹងទៅអ្នកដែលកំពុងភ័យបាត់មាត់បាត់.កឈឹង ។ ចុះសួរថាមិនឱ្យគេភ័យបានយ៉ាងមិចបើទឹកត្រូវជះទៅមុខហើយបែរជាហោះមកត្រូវមុខគេវិញ?? គេស្រឡាំងកាំងមិនទាន់បាត់ផង ។

« Beomseok?? (ប៊ុមសុក) »

« គេ..គេ..ហ្ហឹម!!! » Beomseok ដកដង្ហើមចេញចូលញាប់ៗ ភ័យឡើងញ័រដៃញ័រជើងលើកដៃចង្អុលទៅ Jungkook ចង់និយាយអ្វីដែលកើតឡើងចំពោះរូបគេ ប៉ុន្តែគេនិយាយអ្វីមិនរួចឡើយ បបូរមាត់គេស្អិតជាប់គ្នាដូចបិទកាវអញ្ចឹង ។

« Beom ក្រោកមក ឯងធ្វើអ្វីគេហ្ហាស?? » Bada (បាដា) ស្រីតូចមុខមាត់កាចឆ្នាស់ឆ្នើមហើយក៏ជាអ្នកបញ្ជាឱ្យ Beomseok យកទឹកថ្នាំពណ៌ខ្មៅនេះទៅជះដាក់ Tae តែពេលមកដល់ក៏ឃើញទឹកថ្នាំនេះមកប្រលាក់ពេញមុខ Beomseok ទៅវិញ ហើយគ្មានប្រលាក់ Tae មួយបៀកទេ ។

« នែ៎!!! ឡប់ទេមែនទេ?? ខ្ញុំអង្គុយតែខ្ញុំតើគេជាអ្នកជំពប់ជើងដួលខ្លួនឯងសោះ មកចោទខ្ញុំយ៉ាងមិច? » នាយតូច ប្រកែកតវ៉ាទៅវិញផាំងៗ រកយុត្តិធម៌ឱ្យខ្លួនដោយសារតែអ្នកនៅលើឡានក្រុងនាំគ្នាសម្លឹងមកគេដូចជាគេនិងជាអ្នកខុសអញ្ចឹង ហើយគេអង្គុយតែគេសោះ ។

« គេដួលទៅមុខ ចុះហេតុអ្វីក៏ទឹកនេះជះមកលើមុខគេ?? ឯងលាក់អ្វីមែនទេ? ឯងច្បាស់ជាអ្នកជះ កុំមកប្រកែក »

« អូយ!! ខ្ញុំមិនបានលាក់ស្អីទេ » Tae ឧទានឡើងទាំងជ្រួញចញ្ចើមពេលនាងមកកញ្ឆក់ដើមដៃខ្លួនទាញឱ្យក្រោក ដៃរបស់នាងមានក្រចកចាក់ចូលសាច់ខ្លួនឈឺផងផ្សារផងមិនតិចឯណា ។

Zero O'Clock (Complete)Where stories live. Discover now