EP20 : កូនខ្លាឃ្មុំ

2.5K 391 12
                                    

« លោ..លោកមករកស្អី?? ចេញទៅវិញទៅ »  នាយតូច ខំសម្រួលអារម្មណ៍មិនបង្ហាញការភ័យខ្លាចចេញមកជំនួសឱ្យវិញនូវការស្រែកសួរខ្លាំង ប្រញេប្រញាប់រត់ទៅទាញភួយយកមកក្លំខ្លួនបើថតតុដែលនៅក្បែរក្បាលដំណេកទាញប្រដាប់ឆក់ចេញមក ចុចវាគម្រាមដើម្បីកុំឱ្យ Kangmin ហ៊ានចូលមកធ្វើអ្វីគេ ។

« អាចង្រៃនោះវាចង់ធ្វើស្អីម្ចាស់ប្រុស?!! Moon (មូន) »

« សូមគោរពអ្នកអង្គម្ចាស់ » កាលដែលបានឮសម្លេងស្រែកហៅឈ្មោះរបស់ខ្លួន វិញ្ញាណស្រីស្រស់ក៏លេចខ្លួនមកពីមុខរបស់គេ នាងអោនក្បាលគោរពគេតាមឋានៈ ។

« ចេញទៅមើលម្ចាស់ប្រុសទៅ »

« ទទួលបញ្ជាអ្នកអង្គម្ចាស់ » មិនចាំយូរនាងក៏បំបាំងខ្លួនចេញទៅបាត់ ប៉ុន្តែវាអាចនិងត្រូវការពេលយូរបន្តិចទម្រាំតែទៅដល់ពិភពលោកមនុស្ស ព្រោះនាងត្រឹមតែជាវិញ្ញាណធម្មតានិងសាមញ្ញមួយ មិនដូចជា Jungkook ឡើយដែលគ្រាន់តែគេគិតចង់ទៅទោះនៅចម្ងាយណាក៏គេទៅដល់បានត្រឹមតែរយៈពេលមួយពព្រិចភ្នែកតែប៉ុណ្ណោះ ។

« បើលោកហ៊ានតែដើរមកមួយជំហានទៀត ខ្ញុំនិងឆក់លោក » Tae នៅតែបន្តគម្រាមគេដោយលើកប្រដាប់ឆក់នោះច្រឡៗទៅរហូត ឯដៃឡើងញ័រតតាត់ទោះជាគេអាចធ្វើខ្លួនឱ្យលាក់ភាពភ័យខ្លាចបាន តែដៃមិនបានទទួលតាមនោះទេ ។

« ផឹប* » Kangmin ទម្លាក់ខ្លួនលុតជង្គង់ចុះហើយក៏សកដៃទៅអោបជើង នាយតូច ជាប់ មិនដឹងថាគេបម្រុងនិងធ្វើអ្វីនោះទេ ។

« នែ៎!! ឡប់ស្អីរបស់លោកនិង?? លែងជើងខ្ញុំ » Tae លើកដៃទៅវាយស្មាគេដឹបៗមួយកម្លាំងដៃអស់រលីងតែម្តង ប៉ុន្តែគេនៅតែអោបជើងខ្លួនដដែល មិនដឹងថាទៅពុលស្អីមកទេនេះ ។

« បងមិនដឹងទេថាប្តីរបស់អូនទៅរៀនមកពីណា តែឱ្យប្តីអូនបង្រៀនបងផងណា៎ បងចង់ចេះ » គេនៅចាំមិនភ្លេចទេដែលគ្រាន់តែប្រុសចម្លែកមុខម្នាក់នោះលើកដៃមកផ្ទាត់ថ្ងាសខ្លួនតែបន្តិចសោះ ខ្លួនក៏សន្លប់ឈឹង ទោះជាមិនចាឱថាមានរឿងអ្វីកើតឡើងបន្ទាប់តែគេចាំបានថាគេសន្លប់ ។

Zero O'Clock (Complete)Where stories live. Discover now