EP9 : វាជាសន្យា

2.8K 431 5
                                    

« ឮយើងថាឱ្យលែងទេ? » អ្នកកម្លោះ ចោទជាសំណួរឡើងមកទាំងជ្រួញចញ្ចើមចូលគ្នា កែវភ្នែករបស់គេក៏ច្រាលជាក្រហមម្តងបន្តិចតាមកំហឹងខឹងក្រេវក្រោធ ។

« លោកម្ចាស់ មិនអាចលូកដៃក្នុងរឿងខ្ញុំទេ គេក៏បានឆ្លើយរួចហើយថាព្រមទៅ »

« តែផ្តាស!!! » Jungkook គំហកឡើងម្តងទៀត លើកដៃម្ខាងឡើង សម្លឹងមើលទៅគោលដៅរួចក៏ប្រើឥទ្ធិពលទាញវាមកជិតខ្លួន ក្តោបច្របាច់.ករបស់បីសាចមួយក្បាលនោះខ្លាំងឡើងៗទាល់តែវាខ្ទេចក្លាយជាធូលីខ្មៅរសាត់ទៅតាមខ្យល់អាកាសអស់រលីង ។

« Tae យ៉ាងមិចហើយ?? » កែវភ្នែកពណ៌ក្រហមដូចឈាមរបស់គេក៏ជ្រាបចូលទៅវិញអស់ បន្សល់ត្រឹមតែកែវភ្នែកពណ៌ត្នោតរបស់គេមកដូចដើម ។ នាយស្ទុះរត់ឡើងទៅលើទូកត្រកងលើកកាយតូចរបស់មនុស្សជាទីស្រឡាញ់ឡើងមកលើគោកវិញ ខណៈដែលទូកក៏ចាប់ផ្តើមបាត់រូបបាត់រាងដោយសារតែម្ចាស់របស់វាត្រូវ Jungkook កម្ទេចចោលបាត់ទៅហើយ ។

« មិន..មិនអីទេ » Tae ក្រវីក្បាលបដិសេធថាខ្លួនមិនបានកើតអ្វី ធ្វើមើលតែគេនិងមិនចេះមើលសភាពមនុស្សអញ្ចឹង លើកដៃមិនទាំងចង់រួច និយាយសឹងតែមិនចេញហើយនៅមិនអីទៀត ។

« សម្រាកទៅ » សម្លេងស្រទន់ពិរោះហាក់ដូចជាថ្នាំសណ្តំបង្ខំឱ្យត្របកភ្នែករបស់ នាយតូច ទន់ធ្លាក់ចុះសម្រាកតាមអ្វីដែលអ្នកម្ខាងទៀតប្រាប់ ។ មិនចាំយូរ Jungkook ក៏លើកបីគេឡើងនាំចេញពីកោះខាងនេះ ទៅកោះម្ខាងទៀតដែលស្ងាត់គ្មានមនុស្សម្នា បើតាមមើលនេះប្រហែលជាតំបន់ហាមឃាត់ទើបស្ងាត់ដល់ថ្នាក់នេះ ។

អ្នកកម្លោះ បន្ទន់ជង្គង់អង្គុយចុះបន្តិច ក្រសោបអោប Tae ដោយដៃម្ខាងឯម្ខាងទៀតកំពុងតែពិនិត្យមើល.កដែលជាប់ស្នាមបាតដៃរបស់បីសាចមុននេះ ម្សិលមិញក៏ជាំ ថ្ងៃនេះក៏មកជាំទៀត មិនគិតថាគេកម្មពារពេកទេហ្ហេស??

របួសរបស់គេក៏មិនសូវជាធ្ងន់ធ្ងរអ្វីណាស់ណាដែរ ប៉ុន្តែគេជាមនុស្សធម្មតាតែជួបបែបនេះគេច្បាស់ជាបាក់អញ្ចឹងហើយ ។ Jungkook ចាប់ផ្តើមព្យាបាលរបួសឱ្យគេត្រឹមតែមួយពព្រិចភ្នែក.កគេក៏លែងមានស្លាកស្នាមអ្វីទៀត ត្របកភ្នែកគេក៏កម្រើកបើកឡើងវិញភ្លាមតែម្តង ។

Zero O'Clock (Complete)Where stories live. Discover now