EP26 : ពួកយើងមិនមែនជាគូនិងគ្នាទេ

2.5K 402 23
                                    

    កន្លងផុតទៅពីរថ្ងៃហើយដែល Tae នៅតែលង់លក់មិនព្រមក្រោកពីដំណេកឡើយ ឯ Jungkook ក៏មិនបានទុកឱ្យ Tae នៅតែម្នាក់ឯងដែរ គេបានចូលទៅនៅជាមួយ ផ្តល់ចំណីអាហារឱ្យទៅ Tae ដើម្បីកុំឱ្យគេឈឺដោយសារតែការអត់ចំណី ប៉ុន្តែធម្មជាតិគេជាមនុស្សគេមិនអាចមកប្រើជីវិតរស់នៅក្នុងពិភពសុបិនបានឡើយគេត្រូវតែទៅរស់នៅដូចជីវិតធម្មតាកាលពីមុន ។

    ហើយមូលហេតុដ៏ធំដែល Jungkook អនុញ្ញាតិឱ្យ Tae មករស់នៅក្នុងសុបិននេះក៏ដោយសារតែចង់ឱ្យគេគេចចេញពីអ្វីដែលនៅពិភពលោកខាងក្រៅ គេចពីដំណឹងដ៏សែនអាក្រក់ពិបាកនឹងទទួលយកជាខ្លាំង នោះគឺប៉ាម៉ាក់របស់គេបានគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅថ្ងៃជាមួយពេលគេឈឺបេះដូងនោះ ។

« Tae បងមានរឿងប្រាប់អូន » Jungkook ដកដង្ហើមធំបន្ធូរអារម្មណ៍មួយតង់ទៀតហើយក៏អោនមុខទៅមើលអ្នកកំពុងសំងំអោបខ្លួនខណៈដែល នាយតូច ក៏ងើយឡើងមកទាំងចងចញ្ចើមចាំស្តាប់អ្វីដែលគេចង់ប្រាប់នោះ ។

« គឺប៉ាម៉ាក់របស់អូនគាត់ស្លាប់ហើយ » អ្នកកម្លោះ សម្រេចចិត្តនិយាយពាក្យនោះចេញមក ធ្វើឱ្យស្នាមញញឹមដ៏ស្រស់ស្អាតនៅលើរង្វង់មុខតូចរលុបចេញបាត់ត្រឹមតែមួយពព្រិចភ្នែក ស្ទុះរើខ្លួនចេញពីរង្វង់ដៃគេងើបអង្គុយទាំងរកអួលដើម.ក ។

« បងឆ្កួតទេឬ?? » Tae ស្រែកដាក់គេខ្លាំងៗ តែគេក៏ស្ងាត់មាត់ជំនួសមកវិញនូវការសម្លឹងមើលបញ្ជាក់ថាគេមិនបាននិយាយលេង អ្វីដែលប្រាប់គឺសុទ្ធតែជាការពិត ។

« នាំអូនទៅវិញ អូនចង់ទៅវិញ » Tae ងើយមុខឡើងលើបន្តិចទប់ទឹកភ្នែកកុំឱ្យច្រាលចេញមក ប្រាប់គេឱ្យជូនខ្លួនទៅវិញទាំងដកដង្ហើមញាប់ស្អេកៗ ។

« សម្រួលអារម្មណ៍សិនទៅ Tae អូនទើបតែស្រួលខ្លួនទេ » Jungkook លូកដៃទៅក្រសោបអោបគេជាប់នឹងទ្រូង អង្អែលខ្នងគេស្រាលៗដើម្បីឱ្យគេស្រួលខ្លួនវិញបន្តិចសិន ព្រោះតែឥឡូវគេទ្រុឌទ្រោមណាស់តាំងតែពីយប់នោះមក គេមិនសូវមានកម្លាំងដូចពីមុនឡើយ ។

« សឺត!! » អ្នកកម្លោះ អោនទៅថើបថ្ងាសគេមួយខ្សឺតយ៉ាងវែង រួចទើបនាំគេចេញពីសុបិនទៅពិភពលោកធម្មតាវិញ ប្រាប់ឱ្យគេងូចទឹកដូរសម្លៀកបំពាក់ចេញ ដោយសារតែគេគេងបែបនេះពីរថ្ងៃហើយទឹកក៏មិនបានងូចសម្លៀកបំពាក់ក៏មិនបានដូរដូចគ្នា ។

Zero O'Clock (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ