ភាគទី1

2.8K 69 0
                                    

       បែកគ្នាប៉ុន្មានថ្ងៃមាននឹកអ្នកសរសេរដែរទេ??ម៉ោះចូលសាច់រឿងយើងវិញ><
      យប់ថ្មារនេះហើយ ក្រឡេកទៅមើលក្នុងភូមិគ្រិះរបស់កម្លោះទាំង7ថ្ងៃនេះមើលទៅដូចជាអធឹកអធមខុសធម្មតា ។ មានទាំងអ្នកសារព័ត៏មាននិងភ្ញៀវអ៊ូអរ កកកុញដូចជាកំពុងប្រារព្ធពិធីធំដុំអ្វីមួយ បរិយាកាស និងអាកាសធាតុត្រជាក់ស្រស់ថ្លាល្អខ្លាំងណាស់ ។ថ្វីបើផ្ទៃមេឃត្រូវស្បៃរាត្រីងងឹតគ្របដណ្ដប់ជិតក៏អស់ក៏ពិតមែន ប៉ុន្តែភូមិគ្រិះធំវិសេសវិសាលមួយខ្នងនេះបែរជាលាតត្រដាងកណ្ដាលទីក្រុងយ៉ាងស្រស់ស្អាតចម្លែកទៅវិញក៏ព្រោះតែ.......

«អបអរសាទរផង ទីបំផុតអ្នកទាំងពីរក៏បានបញ្ចប់អាពាហ៍ពីពាហ៍នេះដោយរលូនហើយ» ហូស៊ុកដែរអង្គុយនៅក្នុងតុរួមបងប្អូនរបស់គេក៏បន្លឺឡើងពេលឃើញកូនកម្លោះកូនក្រមុំដើរមកដល់ ព្រោះថ្ងៃនេះជាថ្ងៃរៀបអាពាហ៍ពីពាហ៍របស់ថេយ៉ុងនិងយូរី គេពិតជារៀបចំពិធីអាធិកអធមអោយសមបំណងរបស់ភរិយាគេពិតមែន។ ផ្អើលអស់មួយទីក្រុងព្រោះតែគេជះលុយរាប់លានដុល្លារទៅលើរោងការនិងឈុតកូនកម្លោះកូនក្រមុំរបស់ពួកគេ ចំណែកឯយូរីក៏ញញឹមបិទមាត់មិនជិតតាំងពីព្រឹកព្រលឹមមកទល់ព្រលប់តែម្ដង ។

«អរគុណហ្យុងហើយ» ថេយ៉ុង

«ខ្ញុំថាក្មួយខ្ញុំទាំងអស់ មានតែថេឃ្យូទេដែរសំណាងជាងគេព្រោះបានមកស៊ីការម៉ាក់ប៉ាខ្លួនឯងជាមួយនិងខ្ញុំ»ជុងហ្គុកដែរកំពុងត្រកងក្មួយពៅក្នុងដៃក៏បន្លឺឡើង ព្រោះថ្ងៃនេះម៉ាក់ប៉ារវល់ទើបត្រូវអោយគេមើលថែជំនួស មើលចុះដូចជាសប្បាយអរនិងភ្លើងពណ៍ក្នុងកម្មវិធីណាស់ សង្ស័យតែធំឡើងទៅរកភ្លើងពណ៍រាល់ថ្ងៃទេ យ៉ាងណាក៏បានស្គាល់ជាតិស៊ីការម៉ែឳម្ដងដែរ🥲

«ចង់អោយកូនឯងសំណាង ឯងធ្វើអញ្ចឹងដែរទៅ»ថេយ៉ុង

«មិនដឹងជាតិណាទេ ខ្ញុំនៅសប្បាយមិនទាន់អស់»ជុងហ្គុក

«ចាំតែមើលទៅ ពេលឯងជួបស្រីដែរវាស្រឡាញ់ពិតប្រាកដហើយ ពាក្យទាំងនេះប្រាកដជាលែងមាននៅក្នុងវចនានុក្រមរបស់ឯងទៀតហើយ » ជីមីន

«ខ្ញុំក៏និងចាំមើលដូចគ្នា ។ ព្រោះពួកបងបានមនុស្សស្រីល្អពិតប្រាកដអស់ហើយ តែតាំងពីខ្ញុំកើតមកខ្ញុំមិនដែរជួបមនុស្សស្រីត្រូវចិត្តនោះទេ»ជុងហ្គុក

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now