ភាគទី29

812 30 1
                                    

«ខ្ញុំ ..អឺ...ជុងច្បាស់ហើយមែនទេ?»ហេប្យុល សួរទាំងអារម្មណ៍ច្របូកច្របល់ នៅសុខៗគេស្រាប់តែបែបនេះនាងក៏ធ្វើខ្លួនមិនត្រូវដែរ ទើបសួរគេបញ្ជាក់ខ្លាចថាគេច្រឡំ។

«មើលមកខ្ញុំនិយាយលេង ឬគេងមមើរដែរទេ?»ហូស៊ុកក៏សួរបកទៅវិញ នេះទឹកមុខគេមិនជាក់លាក់ត្រង់ណា។

«មិនមែនទេ ខ្ញុំខ្លាចថាខ្ញុំស្ដាប់ច្រឡំ »ហេប្យុល

« យើងមិនបាច់មើលចិត្តគ្នាច្រើន ក៏គ្រាន់តែសាកទាក់ទងគ្នាបែបស្នេហា 4-5ឆ្នាំមកនេះទុកចិត្តគ្នាបានហើយពិតទេ?»ហូស៊ុក អង្គុយសម្លឹងមុខនាងចំតែនាងបែរជាឱនមុខចុះមិនហ៊ានប្រឈមភ្នែកជាមួយគេទៅវិញ។

«ខ្ញុំគ្រាន់តែធ្វើខ្លួនមិនត្រូវ »ហេប្យុល ក៏និយាយការពិត បរិយាកាសនៅទីនេះល្អណាស់ និងរងាចម្លែកព្រោះតែនៅកណ្ដាលផ្ទៃសមុទ្យតែមួយពព្រិចភ្នែកសោះកម្ដៅមុខនាងក៏ក្ដៅឡើយភាយៗ។

« មិនបាច់តានតឹងទេ ខ្ញុំមិនបានបង្ខំ»គេលូកដៃទៅវាសសក់ដែរត្រូវខ្យល់បក់របស់នាងយកទៅសៀតនៅក្រោយត្រចៀក ធ្វើដូចជាធម្មតាតែអ្នកណាទៅដឹងថាគេក៏ភ័យមិនស្ទើរដែរនោះ។

«ហឹមម  ខ្ញំក៏គ្មានអ្នកផ្សេងក្នុងចិត្តស្រាប់ទៅហើយ» »ហេប្យុលឱនមុខចុះលាក់ភាពអៀនប្រៀនរបស់ខ្លួនទាំងប្រអប់ដៃត្រូវគេកាន់ជាប់នៅឡើយ។

«សម្រេចមកថាយើងគ្មានបន្ទាត់ខណ្ឌនិងគ្នាទៀតទេ ខ្ញុំរងចាំថ្ងៃនេះមកយូរហើយ» ហូស៊ុក បញ្ចេញស្នាមញញឹមមកដាក់នាងយ៉ាងស្រទន់ស្រាល ជាស្នាមញញឹមដែរគ្មានអ្នកណានិងបានឃើញក្នុងមួយជីវិតនេះក្រៅពីនាងឡើយ។

«តែរឿងកាលនោះខ្ញុំមិនដឹងគួរប្រាប់ប៉ាម៉ាក់យ៉ាងមិចទេ ពួកគាត់ច្បាស់ជាស្រឡាញ់កាំង»ហេប្យុល ក៏រំលឹកទៅដល់ប៉ាម៉ាក់របស់នាងដែរនៅឯកូរ៉េ នាងមានអារម្មណ៍ថាខុសនិងចង់ប្រាប់គាត់ដែរតែមិនដឹងគួរចាប់ផ្ដើមពីណាទៅណាមុន។

«ខ្ញុំប្រាប់រួចហើយ» ហូស៊ុកបន្លឺប្រយោគនេះឡើងដូចទះនាងមួយកណ្ដាលថ្ងាសយ៉ាងអញ្ចឹង ។ គេប្រាប់រួចហើយ? ដោយនាងមិនទាន់បានប្រាប់ ហើយក៏មិនទាន់បានទាក់ទងទៅផងនេះហេហ?

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now