ភាគទី19

712 30 0
                                    

ពន្លឺភ្លើងឡានត្រូវបានរលត់ពេលបានបើកមកដល់មុខផ្ទះរបស់រាងតូច ។ហូស៊ុកចុះពីលើឡានមកជាមួយនាង ព្រោះដូចជាមានរឿងត្រូវនិយាយ ទើបធ្វើរឹកពារអេះអុញបែបនេះ :

«មានអីមែនទេ?»ហេប្យុល

«និយាយគ្នាពីរឿង Charm Hahweeបន្តិចទៅ»ហូស៊ុក

«គេ? មានរឿងអីមែនទេ?»ហេប្យុលសួរបញ្ជាក់
ព្រោះគេនៅសុខៗស្រាប់តែមកបបួលនិយាយពីរឿងនេះ នាងក៏ចម្លែកចិត្ត ជាធម្នតាគេមិនសូវខ្វល់ទេ។

«អ៊ីលគិតថាវាជាមនុស្សយ៉ាងមិច?»ហូស៊ុកឈរជ្រែងហោប៉ៅផ្អែកខ្លួននិងឡាន ព្រមជាមួយសំណួរដែរគេសួរទៅកាន់នាង ក្នុងន័យចង់បានចម្លើយពិតប្រាកដ គេនិងងាយយល់ថាគួរនិយាយជាមួយនាងចាប់ពីចំណុចណាទៅមុន។

«ក៏ល្អបែបមនុស្សប្រុសទូទៅ ចំណុចពិសេសរបស់គេប្រហែលសម្ដីផ្អែម មានពេលវេលាច្រើនកំដរខ្ញុំទេដឹង?» ហេប្យុល

«និយាយអោយត្រង់ ខ្ញុំមិនចង់អោយអ៊ីលទៅទាក់ទងជាមួយវាស្និតស្នាលបែបនេះទេ ។មិនឆ្ងល់ទេឬហេតុអីសុខៗវាស្រាប់តែមកនៅទីនេះហើយចូលមកក្បែរអ៊ីលបែបនេះ? អ៊ីលអាចនិងមិនដឹងអ្វីនោះទេក្រៅពីកាយវិការក្លែងក្លាយដែរគេបង្ហាញនៅពេលនេះ យល់ល្អដកខ្លួនចេញអោយហើយទៅ ខ្ញុំប្រាប់ក្នុងនាមជាមិត្តនៅជួយដាស់តឿន មនុស្សដូចគេមិនគួរអោយទុក្ខចិត្តឡើយ»ហូស៊ុក

«ជុងទើបតែជួបគេថ្ងៃនេះ ក្រោយពីបែកគ្នាជិត5ឆ្នាំមិនអញ្ចឹងឬ?ធ្វើមិចទើបដឹងច្បាស់ដល់ថ្នាក់នេះ? ខ្ញុំគ្រាន់តែចង់សាកទាក់ទងនិងគេធម្មតា ព្រោះគេក៏ល្អគ្រប់គ្រាន់តាមដែរខ្ញុំមើលទៅឃើញ ធ្វើយ៉ាងមិចទើបខ្ញុំអាចដឹងពីហេតុផលរវាងអ្នកទាំងពីរ? ខ្ញុំដឹងថាអ្នកទាំងពីរមានជម្លោះនិងគ្នាតាំងពីនៅរៀន ជុងក៏មិនចូលចិត្តគេតាំងពីរដើម តែខ្ញុំអាយុមិនតិចទេ ខ្ញុំក៏ចង់ដឹងពីអត្ថន័យស្នេហាលើកដំបូងដូចគេឯងដែរ ខ្ញុំគ្រាន់តែអោយគេចូលមកក្បែរ ព្រោះគេជាមនុស្សដែរខ្ញុំធ្លាប់ស្គាល់ គ្មានហេតុផលណាដែរបញ្ជាក់ប្រាប់ថាគេអាក្រក់ទេ ។ កុំធ្វើអោយជម្លោះរវាងអ្នកទាំងពីរមកពាក់ព័ន្ធជាមួយខ្ញុំបានទេ? »ហេប្យុល មិនមែនមិនយល់ពីគោលបំណងល្អរបស់គេទេតែហេតុអីគ្រាន់តែទាាក់ទងនរណាម្នាក់វាពិបាកដល់ថ្នាក់នេះ? នាងក៏ឆ្ងល់ដូចគ្នាថាហេតុអីទើបគេនិយាយបែបនេះ តែគេមិនព្រមប្រាប់ហេតុផលទៅនាងអោយបានដឹង ហើយឲនាងធ្វើយ៉ាងមិច? បើហាវីពិតជាមិនដែរធ្វើអាក្រក់ដាក់នាងកន្លងមកពិតមែន ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now