ភាគទី26

785 30 0
                                    

ពន្លឺព្រះអាទិត្យសន្សឹមខ្លួនរះមកព្រឹមៗ រហូតចាំងចូលដល់លើគ្រែក្នុងបន្ទប់របស់អ្នកដែរកំពុងលង់លក់។ រាងកាយរបស់ស្រីតូចដែរគេងនៅម្ខាងពេលនេះបែរជាចូលមកកើយដើមដៃរបស់អ្នកកម្លោះតាំងពីពេលណាក៏មិនដឹង ពេលគេចង់ប្រែខ្លួនទៅម្ខាងក៏មានអារម្មណ៍ថាស្ពឹកនិងដឹងដល់របស់ធ្ងន់ៗដែរកំពុងកើយពីលើ ទើបបើកភ្នែកឡើងមកមើលហើយក៏ឃើញថានាងដូចជាលង់លក់ស្រួលនិងដើមដៃរបស់គេដែរជំនួសខ្នើយគេរបស់នាងដល់ហើយ។

«សឺតតត » ហូស៊ុកឱនទៅថើបសក់ទន់ក្រអូបរបស់នាងមួយដង្ហើម មុននិងសន្សឹមដកដៃចេញមកហើយដើរចូលទៅក្នុងបន្ទប់ទឹកទាំងស្នាមញញឹមដក់ជាប់នៅលើថ្ពាល់ ។ គេនឹកដល់កាលទើបតែបញ្ចប់មហាវិទ្យាល័យជាមួយគ្នាកាលនោះស្នាមថើបដំបូងរបស់នាងក៏ជាគេនេះហើយដែរជាអ្នកលួចយកទៅ កាលនោះគេក៏លួចថើបពេលនាងគេងលក់មិនដឹងខ្លួនបែបនេះដែរ នាងមិនដឹងអ្វីទេ មានតែគេទេដែរដឹង។

(ឈូ!!!!)

សម្លេងទឹកផ្កាឈូកធ្លាក់ពីក្នុងបន្ទប់ទឹកមក ធ្វើអោយអ្នកដែរគេងកំពុងត្រូវពន្លឺថ្ងៃចាំងមករំខានដំណេកស្រាប់ផងក៏រហ័សបើកភ្នែកឡើងទាំងមិនទាន់អស់ងងុយ នាងមើលទៅលើពូកក៏ទទេរស្អាតមិនបាច់សួររកច្រើនក៏ដឹងថាគេកំពុងមូជទឹក ទើបឆ្លៀតពេលរងចាំគេចេញមកវិញក៏រៀបពូកភួយនៅលើគ្រែអោយរៀបរយតែម្ដង។

ក្រាកកក...

ទ្វារបន្ទប់ទឹកក៏បើកឡើង ធ្វើអោយនាងរហ័សងាកភ្នែកទៅមើល ។ រាងកាយអ្នកកម្លោះក្នុងឈុតខោខ្មៅជាមួយអាវសាមីពណ៍សរ ធម្មតាក៏បង្ហាញឡើង ទើបញញឹមដាក់គ្នាបន្តិចមុននិងផ្ដើមសន្ទនា។

«ភ្ញាក់ហើយឬ? ឆាប់មូជទឹកទៅចាំទៅសណ្ឋាគារមើលកន្លែងការងារជាមួយគ្នា ខ្ញុំទៅចាំនៅខាងក្រោមមុន»ហូស៊ុក

«ហឹមម ខ្ញុំនិងរហ័សចុះទៅតាម»ហេប្យុលងក់ក្បាលឆ្លើយតបហើយគេក៏បើកទ្វារចុះទៅមុន ទើបនាងប្រញ៉ាប់មូជទឹកសម្អាតខ្លួន ខ្លាចថាគេនៅរងចាំយូរ។

[ហូស៊ុក POV]

អ្នកកម្លោះបោះជំហ៊ានចុះមកខាងក្រោម ក៏ប្រទាក់ភ្នែកនិងជីនដែរអង្គុយនៅបន្ទប់ទទួលភ្ញៀវល្មម ទំនងបែបរងចាំស្រីៗធ្វើខ្លួនដូចតែគ្នាទេ គ្រាន់តែឃើញគេជាប់និយាយទូរស័ព្ទទើបដើរស្ងាត់ៗទៅអង្គុយក្បែរ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now