ភាគទី33

786 33 0
                                    

       ពេលញ៉ំាបាយល្ងាចជាមួយគ្នាហើយពួកគេក៏ឡើងមកខាងលើបន្ទប់វិញ ព្រោះនៅខាងក្រោមគ្មានអ្វីធ្វើទេណានៅក្នុងបន្ទប់នេះក៏មានទូរទស្សន៍អោយមើលស្រាប់ ទើបហេប្យុលដើរទៅអង្គុយលើសាឡុងដើម្បីមើល ឯហូស៊ុកក៏ដើរទៅរកតុធ្វើការព្រោះចង់ឆ្លៀតclear ឯកសារខ្លះចោលបន្តិចមុននិងត្រឡប់ទៅវិញ ជៀសវាងទៅដល់ក៏មានបញ្ហាច្រើន។

រីងងងង រីងងងងង

   ដាក់គូទមិនទាន់ដល់កៅអីអង្គុយស្រួលបួលផងទូរស័ព្ទគេស្រាប់តែរោទិ៍ឡើងទើបរហ័សលើកយកមកទទួល ជៀសវាងរំខានអ្នកដែរកំពុងអង្គុយមើលទូរទស្ស។

«មានការអី?»ហូស៊ុកកាន់ទូរស័ព្ទដើរចេញមកនិយាយនៅខាងក្រៅ ព្រោះឌីលនិងមិនខលមករំខានទេប្រសិនបើគ្មានការ ខ្លាចថាជាការធំទើបចេញមកនិយាយដាច់ដោយឡែកបែបនេះ។

«ចាហ្វាយ ភ្ញៀវនៅបន្ទប់VIP ស្រាប់តែរករឿងមកថាពួកយើងលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ និងរំលោភសិទ្ធឯកជនរបស់ពួកគេ ថែមទាំងរករឿងថ្នាក់ស្ទើរផ្អើលភ្ញៀវអស់គ្រប់បន្ទប់» ឌីល

«ភ្ញៀវបរទេសឬជនជាតិ? ឯងនិយាយពីសណ្ឋាគារមួយណាា?»ហូស៊ុក

«សណ្ឋាគារនៅទីក្រុងស៊ីដនីនេះឯង ក៏ជាភ្ញៀវបរទេស។ សណ្ឋាគារយើងទើបតែចាប់ផ្ដើមដំណើរការមិនប៉ុន្មានខែពេលនេះក៏អុកឡុកខ្លាំងណាស់» ឌីល

«ហេតុអីឯងមិនចាត់ការ?»ហូស៊ុក

«ខ្ញុំគ្រាន់តែមកសុំយោបល់ចាហ្វាយសិន ខ្លាចថាការសម្រេចចិត្តរបស់ខ្ញុំធ្វើអោយមានការខុសឆ្គងខ្លាំងជាងនេះ »ឌីលនិយាយដោយម៉ឺងម៉ាត់ ត្រូវហើយគេជាមនុស្សបែបនេះ គ្រប់យ៉ាងដែរគេធ្វើគឺម៉ត់ចត់ អ្វីគួរអ្វីមិនគួរគេដឹងច្បាស់ណាស់ គ្រប់យ៉ាងដែរចាហ្វាយគេប្រគល់អោយត្រូវតែClear មិនអោយមានកំហុសឆ្គងលើកទីពីរក៏មិនអោយមានបញ្ហាធំឡើយ។

«ប្រកាសប្រាប់ភ្ញៀវនៅទីនេះថាពួកយើងនិងដោះស្រាយ គ្មានកាមេរ៉ាបង្កប់អ្វីទាំងអស់ ហើយនាំភ្ញៀវដែរមានបញ្ហាទៅដោះស្រាយនៅប៉ុស្ដិ៍ប៉ូលីស ចាត់មនុស្សអោយទៅស្វែងរកថាអ្នកណាជាអ្នកបង្កើតបញ្ហានេះឡើង បើមិនមែនកំហុសយើងទេត្រូវរកអ្មកបង្ករហេតុអោយឃើញ »ហូស៊ុក

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now