ភាគទី13

755 26 0
                                    

     ប៉ុន្មានថ្ងៃកន្លងផុតទៅ ហេប្យុលធ្វើដំណើរត្រឡប់ទៅកោះជីរជូរវិញតាំងពីថ្ងៃខួបកំណើតនាងកន្លងផុតទៅម្ល៉េះ ដោយមានហូស៊ុកជាអ្នកជូនទៅផ្ទាល់ ។ អ្នកកម្លោះរវល់និងការងារវីវក់រហូតពេលខ្លះភ្លេចបាយភ្លេចទឹកអស់ទៅហើយ បើនិយាយពីទំនាក់ទំនងរវាងពួកគេវិញគឺធម្មតា មិនទៅមុខ ហើយក៏មិនទៅក្រោយ គ្មានអ្វីដែរអាចរុញច្រានអោយពួកគេមកលើសពីនេះឡើយ។

«អាកាសធាតុប្រែប្រួលឬ ?ទើបហ្យុងមកញ៉ំាបាយល្ងាចនៅផ្ទះ?»ជុងហ្គុកដែរអង្គុយនៅតុបាយក៏សួរឡើងធ្វើដូចជាភ្ញាក់ផ្អើល ព្រោះហូស៊ុកមិនងាយនិងត្រឡប់មកផ្ទះវិញទាន់បាយល្ងាចនោះទេ។

«និយាយតែយើង មិនមែនជាឯងទេឬ ដែរទើបតែមកបាយនៅផ្ទះថ្ងៃនេះ? ដើរលេងស្រីញីអូនបងរហូតភ្លេចមកដេកនៅផ្ទះហើយ នៅមកថាយើងទៀត»ហូស៊ុកដើរមកអង្គុយនៅលើកៅអីក្នុងផ្ទះបាយ ទល់មុខនិងជុងហ្គុកធ្វើអោយអ្នកដែរនិយាយរាក់ទាក់អម្បិញមិញចុកឆ្អល់ក្នុងខួរអស់។

«អោយតែនិយាយរឿងពិត បកសម្ដីមកស្ដីអោយគេវិញរហូត»ជុងហ្គុក

«ក៏ស្ដីនិងហើយ ប្ដូរស្រីដូចប្ដូរខោអាវប្រយ៍ត្នកើតអេដន៍ខានបានការប្រពន្ធទៅឯង»ហូស៊ុក

«ដាក់ទំនាយគ្នាស្រស់ៗនេះ ខ្ញុំមិនភ្លើអោយខ្លួនឯងកើតអីនោះទេ ។ ក៏ប្ដូរមុខញឹកញាប់តែខ្ញុំជ្រើសយកអាGreat A បំផុតហើយ»ជុងហ្គុកញាក់ស្មាររបស់ខ្លួនបន្តិចមុននិងកាន់ស្លាបព្រាយកមកដួសបាយដាក់ចូលទៅក្នុងមាត់ ឯអ្នកដែររួមតុជាមួយពីរអ្នកទៀតក៏ស្ងាត់មាត់ជ្រាបតែម្ដងព្រោះមិនបានចាប់អារម្មណ៍និងជម្លោះនេះស្រាប់ទៅហើយ។

         អាហារពេលល្ងាចនេះក៏កន្លងផុតទៅដោយរលូន ទីបំផុតហូស៊ុកអាចត្រឡប់មកបន្ទប់របស់ខ្លួនវិញហើយ ក្រោយពីក្រោកតាំងពីព្រលឹមមិនទាន់មានថ្ងៃរះរហូតដល់ព្រលប់រកពពកនៅលើមេឃមិនឃើញ។

«ទុកចោលល្អដែរទេ?»ហូស៊ុកឈរជ្រែងចង្កេះពិចារណាឯកសារដែរសល់នៅលើតុក្នុងបន្ទប់ ប្រសិនបើគេទុកចោលយប់នេះគេអាចមានពេលធ្វើនៅថ្ងៃស្អែក តែគេជាមនុស្សមិនចូលចិត្តធ្វើការអោយនៅសល់ បើជ្រុលជាហត់ហើយ ហត់តែមួយថ្ងៃនេះបានហើយល្អទេ?

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now