ភាគទី24

871 34 1
                                    

ថ្ងៃថ្មី......

ពន្លឺព្រះអាទិត្យពណ៍មាសឆ្អិនឆ្អៅចាំងពីផ្ទាំងកញ្ចក់សរថ្លា ដាស់រាងកាយរបស់រាងតូចដែរគេងនៅលើគ្រែអោយភ្ញាក់មកទាំងភ្នែកនៅបើកមមីរនៅឡើយ ច្បាស់ណាស់ថាហូស៊ុកក្រោកមកមុននាងនិងជាអ្នកបើកវាំងននងនេះតាំងពីពេលណាក៏មិនដឹង ដឹងត្រឹមថាវិនាទីបន្ទាប់ពីនាងបើកភ្នែកឡើងមក អាហារពេលព្រឹកនៅលើតុចុងគ្រែធ្វើអោយនាងជ្រួញចញ្ចើម និងងាកឆ្វេងស្ដាំរកមើលម្នាក់ដែរមានវត្តមានជាមួយនាងកាលពីម្សិលមិញភ្លែត ។

«ទៅណាបាត់ហើយ?»ហេប្យុលសាកចុះពីលើគ្រែនិងសន្សឹមដើរ ក៏លែងមានអារម្មណ៍ថាឈឺហើយទើបសម្ដៅទៅរកបន្ទប់ក៏មិនឃើញ ឆ្វេងស្ដាំក៏មិនឃើញ គេប្រហែលចេញទៅណាបាត់ហើយ ទើបនាងដើរបកមកអង្គុយលើកៅអីដែរមានអាហារ
នៅលើតុវិញ ។

ក្រាកកកក~~~

សម្លេងបើកទ្វារធ្វើអោយនាងស្ទើរតែឈ្លក់បាយ ព្រោះកំពុងនៅម្នាក់ឯងស្រាប់ផងនៅសុខៗក៏មានអ្នកបើកទ្វារចូលមកធ្វើអោយនាងលស់ព្រលឹងមិនស្ទើរទេ ។

«ក្រោកហើយឬ?» មិនបាច់សួរថាជាសម្លេងរបស់អ្នកណានាងក៏ដឹង ទើបសម្រួលឥរិយាបទអោយមកស្រួលបួលវិញ ហើយគេក៏ដើរមកដាក់គូទអង្គុយទល់មុខនាងវិញ។

«ទើបមកពីណា?» នាងមិនឆ្លើយនិងសំណួររបស់គេតែជំនួសដោយការសួរបកវិញ។

«មើលការងារនៅខាងក្រោម » ហូស៊ុក

«ក្រែងសណ្ឋាគារនិងរីសតនៅឯbrooms មែនទេ?» ហេប្យុលចងចញ្ចើមសួរបែបឆ្ងល់ឡើងមក សណ្ឋាគារនិងរីសតដែរនាងបានដឹងកន្លងមកគឺនៅbrooms តែនេះជាSydney ទីក្រុងSydney ដែរល្បីជាងគេនៅអូស្រ្តាលី។

«មែនហើយ តែមួយនេះខ្ញុំទើបតែទិញផ្ដាច់មុនពេលចេញគម្រោងថ្មី» ហូស៊ុកនិយាយធ្វើដូចធម្មតាទាំងដែរមិនបាច់ស្មានក៏ដឹងថាវាមិនតិចក្រោមខ្ទង់រយលាននោះទេ តែគេហ៊ានចំណាយលើប្រាក់ខែបុគ្គលិកតម្លៃលើស បុគ្គលិកសណ្ឋាគារផ្សេងស្ទើរគុណនិងពីរហេតុអីគេគ្មានលិទ្ធភាពទិញអគារមួយទាំងមូលនៅទីនេះ?មិនចម្លែកទេដឹង ។

« ចុះខ្ញុំ? ធ្វើការនៅឯណា?» នាងសួរបញ្ជាក់ព្រោះមិនច្បាស់ថាគេអោយនាងធ្វើនៅឯណាកាលបើទើបតែដឹងថាមានពីរកន្លែងនៅទីនេះ រិតតែមិនទាន់បានសួរថាហេតុផលអ្វីទើបគេសម្រេចចិត្តមកទីនេះភ្លាមៗ មិនសូម្បីតែចាំអោយថ្ងៃរះស្រួលបួលសិន។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Hikayelerin yaşadığı yer. Şimdi keşfedin