ភាគទី10

735 31 0
                                    

     ក្រោយពីអង្គុុយស្ដាប់អ្នកដែរប្រកាសដំណឹងថាខ្លួនមានសង្សារហើយ ពួកគេក៏បំបែកគ្នាទៅធ្វើការងាររៀងខ្លួនទាំងហួសចិត្ត ។ហូស៊ុកដោះខោអាវដែរនៅលើខ្លួនចេញមុននិងដាក់ខ្លួនចូលទៅត្រាំនៅក្នុងទឹក គេបិទភ្នែកសង្ងំអោយបាត់ហត់បន្តិចព្រោះត្រូវចេញទៅអូស្រ្តាលីនៅយប់នេះហើយទើបសម្រាកយកពេលប្រមូលកម្លាំងអោយស្រស់ស្រាយ។

   Skip~~~~~~

ម៉ោង9យប់🌷

     អាកាសយាន្តដ្ឋានពេលនេះមានមនុស្សអ៊ូអរចលាចលឆ្វេចឆ្វាចល្អណាស់ទោះជិតចូលពាក់កណ្ដាលអាធ្រាត្យក៏ដោយ ឯហូស៊ុកវិញពេលនេះក៏មកអង្គុយនៅក្នុងយន្តហោះផ្ទាល់ខ្លួនរួចទៅហើយរងចាំពេលប៉ុន្មាននាទីទៀតដើម្បីចេញដំណើរតែប៉ុណ្ណោះ៖

«ចាហ្វាយ ខានស្អែកមានពិធីដេញថ្លៃគ្រឿងពេជ្ររបស់អ្នកប្រុសថេយ៉ុងទាន»ឌីល ដែរមកជាមួយចាហ្វាយក៏បន្លឺឡើង ព្រោះរាងការណ៍អោយហើយខ្លាចភ្លេខខ្លួនឯង និងភ្លេចប្រាប់ទាំងចាហ្វាយទៀត។

«ហឹមមម ដឹងហើយ»

«តែតម្រូវអោយទៅជាគូរទាន»ឌីល

«តែយើងទៅជាបង មិនមែនជាភ្ញៀវនោះទេ»

«គាត់បញ្ជាក់មកថាបងក៏មិនអោយចូលដែរបើអត់គូរ» ឌីល

«អាប្អូនចង្រៃនេះវាលេងស្អីវា? ឬចង់ឃើញសង្សាររបស់ណាមជុនហ្យុងដល់ម្លឹង?»ហូស៊ុក

«ឬចាហ្វាយមិនចង់ទេ?»ឌីលធ្វើជាសួរឡើងអោយអ្នកម្ខាងទៀតក្ដៅក្រហាយភ្លែត

«ចង់ឬមិនចង់មិនមែនជារឿងរបស់ឯងទេ មកនិយាយរឿងសាច់ការវិញ តិចបានយើងធាក់ទម្លាក់ពីលើនេះ»ហូស៊ុក

«មិនហ៊ានទេចាហ្វាយ មកនិយាយរឿងសាច់ការវិញក៏បាន»ឌីលជាអ្នកចុះញោមមុន ព្រោះខ្លាចត្រូវថ្មោងរបស់ចាហ្វាយ។

«យើងមិនទាន់បានចាត់ការអាក្រុមហ៊ុនចង្រៃយ៍Mo noនោះទេ ចាត់គេអោយមកដុតរីសតយើង គិតថាយើងដោះលែងដោយងាយឬ?»ហូស៊ុកនិយាយទាំងក្ដៅស្លឹកត្រចៀក នេះកុំតែរវល់និងហេប្យុលទេ កុំអីមកសងសឹកអោយទាន់ហន់មិនខាន ។

«ចាហ្វាយចង់ធ្វើយ៉ាងមិចបន្តរទាន?»ឌីល

«ត្រឡប់មកពីអូស្រ្តាលីវិញចាំយើងប្រាប់ ពេលនេះរកនឹករឿងសប្បាយៗលេងមិនទាន់ឃើញទេ» ហូស៊ុកលើកជើងគងទាក់ខ្លា សឹមលើកកែវwine ក្បែរដៃយកមកក្រេបតិចៗ ឯឌីលដែរអស់ការងារហើយក៏ សុំដកខ្លួនទៅរកកន្លែងរបស់ខ្លួនអង្គុយវិញ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now