ភាគទី37

773 33 1
                                    


ហេប្យុលដែរមិនដឹងថាគេកើតអ្វីនៅសុខៗក៏ក្អួតបែបនេះ ចាប់ផ្ដើមបារម្ភឡើង អន្ទះសាររងចាំចម្លើយពីគេ តែចាំអោយគេលប់មុខអោយស្រឡះសិនទើបសួរឡើងម្ដងទៀត ។

«កើតអីឬអត់? ញ៉ំាថ្នាំមួយគ្រាប់ពីល្អទេ?» ហេប្យុល

«មិនអីទេ គ្រាន់តែវិលមុខបន្តិចបន្តួច ប្រហែលបងអង្គុយឱនមុខមើលការងារពេក»ហូស៊ុកឆ្លើយតបក៏ដើរមកដាក់គូទអង្គុយលើសាឡុងជំនួសវិញ គេក៏មិនដឹងដូចគ្នាថាហេតុនៅសុខៗបែបនេះ ។

«អញ្ចឹងសង្ងំគេងទៅ ខ្ញុំទៅធ្វើការងារខ្លះជំនួសអោយ» ថាហើយបម្រុងនិងងើបចេញ តែគេស្រាប់តែមិនព្រមនិងទាញនាងអោយមកអង្គុយវិញមុននិងដាក់ខ្លួនគេងកើយលើភ្លៅរបស់នាង ....

«មិនបាច់ទេទុកចោលសិនទៅ» ហូស៊ុកបិទភ្នែកសង្ងំគេង ទាំងក្នុងមាត់ល្វីងតែត គេមិនដែរបែបនេះពីមុនមកទេសុខភាពគេក៏ល្អណាស់មិនគួរឈឺដោយសារមើលឯកសារមិនប៉ុន្មានម៉ោងនេះទេ ។

«ហឹមមម »ហេប្យុលងក់ក្បាលហើយស៊កដៃមកអង្អែលសក់ទន់រលាស់របស់គេលេង មិនប៉ុន្មាននាទីគេដូចជាលង់លក់បាត់ទៅហើយ នាងក៏អង្គុយសម្លឹងមើលត្របកភ្នែកដែរកំពុងបិទយ៉ាងស្ងៀមស្ងាត់ ។ រោមភ្នែករបស់គេ-ងរខ្ទើត សក់ទន់រលាស់ និងខ្ទង់ច្រមុះស្រួចរលែម មើលពីជ្រុងណាក៏មិនទាស់ ។

       .......

        11ថ្ងៃត្រង់...✨

     រយៈពេលដែរគេគេងក៏យូរល្មមហើយ តាំងពីម៉ោង9ព្រឹកមកស្មារនេះក៏ម៉ោង11ទៅហើយ។ នាងតូចក៏មិនបានដាស់ សង្ងំអង្គុយរងចាំអោយគេងើបដោយខ្លួនឯង ភ្លៅដែរធ្វើជាខ្នើយអោយគេកើយពេលនេះចាប់ផ្ដើមស្ពឹកស្រពោនបណ្ដើរៗហើយ។

«ហឹមមមម » ហូស៊ុកក្រហឹមនៅដើមករ ស្របពេលត្របកភ្នែកក៏បើកឡើង ពេលអ្នកគេឃើញមុនគេជានាងគេរហ័សស្ទុះក្រោកព្រោះដូចជាគេងយូរហើយ គេទុកអោយនាងមើលគេគេងបែបនេះឬ?ចប់ហើយនាងចុកជើងស្លាប់មិនខានទេ ។

«ម៉ោងប៉ុន្មានហើយ? បងធ្វើអោយអូនចុកជើងយូរឬអត់?»ហូស៊ុក

«អត់ទេមិនអីទេ បងស្រួលខ្លួនវិញឬនៅ?» ហេប្យុល

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5On viuen les histories. Descobreix ara