ភាគទី5

836 31 3
                                    

ក្រាកកកកក~~~~~

សម្លេងទ្វារបើកឡើងតិចៗដូចជាមនុស្សមិនបានប្រញ៉ាប់ជាសាច់ការអ្វីទេ តែក៏ធ្វើអោយនាងតូចដែរត្រូវគេចាប់បង្ខំធូរទ្រូងបានបន្តិចយ៉ាងណាក៏មានមនុស្សចូលមកអាចអោយនាងសុំជំនួយបាន៖

«ចង្រៃយ៍ អ្នកណាចូលមកដោយគ្មានការអនុញ្ញាតបែបនេះ»Alex

«ជួយ ខ្ញុំផងហឹកៗ អ្នកណាក៏បានដែរ» សម្លេងសម្រែករកជំនួយរបស់នាងធ្វើអោយAlex ក្ដៅក្រហាយឡើងស្ទើរតែយករបស់មកញុកមាត់នាងស្ងាត់ហើយតែគេក៏រហ័សក្រោកទៅមើលទាំងម៉ួរម៉ៅចិត្ត ព្រោះគេបិទទ្វារបន្ទប់ហើយ ចូលមកទាល់តែscan ទើបបាន ហើយថ្មារនេះហើយហេតុអីនៅមានការមិនចប់ទៀត?

«សួស្ដីលោក Alex» សម្លេងគ្រល៎ មិនប្រក្រតីរបស់ហូស៊ុកធ្វើអោយនាងតូចដែរនៅលើគ្រែព្យាយាមប្រម៉ូលកម្លាំងនិងស្ទុះរត់មករកស្ទើរបាក់ករ សភាពនាងរញ៉េរញៃ សម្លៀកបំពាក់ក៏ជ្រីវជ្រួញ មុខមាត់យំស្រម៉េមស្រម៉ាមពាសពេញដោយទឹកភ្នែក វិនាទីបន្ទាប់ក៏គ្មានអ្វីក្រៅពីរត់ទៅសង្ងំពួននៅក្រោយខ្នងរបស់គេញ័រដូចជាកូនសត្វ។ ឃើញហើយគេត្រជាក់ចិត្តណាស់ ត្រជាក់រហូតដៃខ្លួនឯងញ័រតតាត់មិនចាញ់នាងប៉ុន្មាន កាន់តែឮនាង
និយាយគេកាន់តែស្ងៀមស្ងាត់ ។

«ខ្ញុំខ្លាចណាស់ ហឹកហឹក»

«ខ្យល់អ្វីបក់លោកជុងហូស៊ុកមកដល់ទីនេះ?»Alexនិយាយទាំងមិនបានសង្កេតទឹកមុខអ្នកឈរនៅមុខខ្លួននោះទេ ព្រោះកំពុងស្ដាយដែរប្រលែងនាងអោយរត់ទៅបាន។នេះកុំតែយល់ថាម្ចាស់សណ្ឋាគារចូលមករកដល់បន្ទប់ទេ កុំអីចប់របស់គេបាត់មិនខាន។

«មករាក់ទាក់ភ្ញៀវVIP និងណា ។ ចៃដន្យក៏ឃើញថាកំពុងលូកលាន់បុគ្គលិកនៅសណ្ឋាគាររបស់ខ្ញុំល្មម យ៉ាងមិចដែរមិនគិតសុំអនុញ្ញាតពីខ្ញុំសិនទេហេហ?»ហូស៊ុកនិយាយសម្លេងរាបស្មើរ ភ្ជាប់ដោយស្នាមញញឹមនៅលើមុខជាប់ធ្វើអោយAlex សើចអោយកខឹក តែកូនចៅរបស់គេដែរមកជាមួយនិងឌីលបែរជាត្រជាក់ចុងដៃចុងជើងជំនួស។

«សុទ្ធតែជាគ្នាឯង គ្រាន់តែបុគ្គលិកម្នាក់ពេញចិត្តក៏យកមកទៅបានហើយ សណ្ឋាគារផ្សេងក៏អោយខ្ញុំបាន។ តែលោកចូលមកហេតុអីក៏scan cardដោយមិនសុំអនុញ្ញាតបែបនេះ?ខ្ញុំត្រូវការភាពផ្ទាល់ខ្លួនលោកក៏ដឹង»Alexដាក់គូទអង្គុយលើសាឡុង និងទាញកែវទឹកយកមកផឹកទឹកដោយរឹកពារក្អេងក្អាង ធ្វើដូចមួយផែនដីនេះមានតែឯង គិតថាហូស៊ុកទ្រគេណាស់ឬ?

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now