ភាគទី25

824 33 0
                                    

   មួយសន្ទុះធំក្រោយមកសម្លេងម៉ាស៊ីនឡានក៏ជិះមកពន្លត់នៅមុខផ្ទះ ហូស៊ុកក៏ងើបពីគ្រែដើរចុះទៅខាងក្រោមទទួលអ្នកកម្លោះដោយមាននាងតូចដើរតាមពីក្រោយ ។ ជាធម្មតាគេមិនមែនរួសរាយថ្នាក់ចុះទៅស្វាគមន៍ភ្លាមនោះទេតែចង់នាំហេប្យុលអោយបានទៅស្គាល់គ្នានិងស៊ូឈីនផង។

«មកដល់មុនម៉ោងកំណត់ហើយ» ហូស៊ុក និយាយទៅកាន់អ្នកដែរទើបតែដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវ តែជីននិងស៊ូឈីនមិនបានចាប់អារម្មណ៍និងពាក្យរបស់គេនោះទេ ព្រោះចាប់អារម្មណ៍នាងតូចដែរដើរមកជាមួយច្រើនជាង ។

«សួស្ដី » ហេប្យុលឃើញថាពួកគេដូចជាចាប់អារម្មណ៍ខ្លួនជាពិសេសហើយ ទើបរហ័សរាក់ទាក់ជាការគួរសម មើលតែមុខម្នាក់ៗក៏ដឹងថាកំពុងឆ្ងល់និងវត្តមាននាងមិនតិចទេ តែពួកគេក៏មិនភ្លេចនិយាយរាក់ទាក់មកនាងវិញដូចគ្នា។

«សួស្ដី ខ្យល់អីបក់អ៊ីលមកដល់ទីនេះ?»ជីននិងភរិយារហ័សញញឹមតប និងសួរព្រោះចង់ដឹងផង ព្រោះបងប្អូនគេទាំងអស់អ្នកណាក៏ស្គាល់នាងដែរ ក៏ហៅគ្នាបែបស្និតស្នាលតែបែរជាមិនសូវជួបគ្នាទៅវិញ 1ឆ្នាំអីបែបមិនទាន់ឃើញមុខគ្នាម្ដងផង បើសូម្បីតែកម្លោះហូស៊ុកយើងក៏មិនសូវទំនេរនៅផ្ទះដែរនោះ ។

«ខ្ញុំប្ដូរការងារមកធ្វើនៅទីនេះ »

    ឮនាងឆ្លើយហើយជីនក៏ងាកភ្នែកទៅមើលប្អូនប្រុសរបស់ខ្លួនបន្តិច បើនាងមកធ្វើការនៅទីនេះធម្នតាទំនងបែបមិនព្រមមកនៅទីនេះទេ តែជំនិតគេក៏ប្រាប់ថាឌីល បានរៀបចំសម្ភារៈប្រើប្រាស់និងរបស់របរអោយនាងនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គេទៀតផង ទើបក្រហឹមនៅដើមករបែបចង់យកពេលមកសួរនាំបន្តិចហើយមើលទៅ។

«ហឹមម នៅទីនេះក៏ល្អម្យ៉ាងដែរ   ។អ៊ីលមិនបានមកថ្ងៃរៀបការរបស់ខ្ញុំប្រហែលមិនទាន់ស្គាល់ទេ នេះជាភរិយារបស់ខ្ញុំ» ជីនងក់ក្បាលឆ្លើយតបនិងនាង ហើយសឹមណែនាំអ្នកក្បែរខ្លួនអោយនាងបានស្គាល់កាន់តែច្បាស់ ទើបជាស្រីដូចគ្នាផងក៏មិនពិបាកនិងចុះសម្រុងគ្នាទេ ។

«សួស្ដី ខ្ញុំ ខ្វាងស៊ូឈីន អាចហៅខ្ញុំថាស៊ូទទេរក៏បានណា រីករាយដែរបានស្គាល់»

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Waar verhalen tot leven komen. Ontdek het nu