ភាគទី14

707 32 1
                                    

ពេលវេលាចេះតែរំលងទៅពីមួយថ្ងៃទៅមួយថ្ងៃ ឯអ្នកកម្លោះយើងក៏មានការងារធ្វើមិនចេះឈប់ គ្មានសូម្បីតែពេលមូជទឹកព្រោះតែគម្រោងថ្មីរបស់គេចាប់ផ្ដើមដំណើរការ ។ មួយខែហើយដែរគេមិនបានខលទាក់ទងហេប្យុលសោះ តែកាលពី2អាទិត្យមុននាងក៏ខលមកប្រាប់ថា ឆាម ហ៊ីវ៉ាមួយរយៈនេះឧស្សាហ៍មកលេងខ្លួនណាស់ នាងក៏ប្រាប់អោយហូស៊ុកបានដឹងព្រោះធ្លាប់សន្យាថានិងមិនលាក់រឿងអ្វីពីគេនោះទេ នាងស្និតស្នាលនិងអ្នកណាក៏ចង់ប្រាប់អោយគេដឹង ព្រោះខ្លាចគេបន្ទោសដូចជាប៉ាទី2មិនខុសមែន។

បើសួរថាហូស៊ុកហាមឃាត់ដែរទេ? គេហួងហែងដែរទេ? គេមានធ្វើអ្វីឆាម ហ៊ីវ៉ា(Charm HeWaa)ដែរទេ? ចម្លើយគេប្រាកដជាអត់ហើយ មួយរយៈនេះគេគ្មានពេលគ្រប់គ្រាន់មើលថែនាងទេ ទោះគេមិនពេញចិត្តនិងអាម្សៀតនោះ តែរឿងគេនិងអាម្សៀតនោះមិនអាចយកមកធ្វើជារបងខណ្ឌហាមឃាត់នាងមិនអោយរាប់អានអ្នកណាឡើយ គេមានតែចាំមើលពីក្រោយតែប៉ុណ្ណោះ បើនាងគិតចង់បើកបេះដូងទទួលយកអ្នកណា គេនិងអោយនាងធ្វើតាមបេះដូងខ្លួនឯង ព្រោះចុងក្រោយជាគេដដែរ ដែលនិងដណ្ដើមនាងយកមកវិញ។

«ចាហ្វាយ គ្រោងការនិងក្រុមហ៊ុនសាងសង់របស់យើងគឺមានអស់ហើយ ថ្ងៃស្អែកម៉ោង8ព្រឹកមានប្រជុំជាមួយនិងដៃគូរសហការផ្សេងៗ ព្រមទាំងអ្នកម៉ៅការសាងសង់ផងដែរទាន»ឌីលដែរនាំដំណើរចាហ្វាយរបស់ខ្លួនត្រឡប់ទៅខនដូរវិញក៏បន្លឺឡើង ព្រោះថ្ងៃនេះគេមិនទៅសម្រាកនៅផ្ទះនោះទេ ទើបប្រាប់គេអោយបានដឹងមុន។

«ហឹមម ថ្ងៃស្អែកប្រជុំចប់ពេលណារៀបឡាន ចេញដំណើរទៅកោះជីជូរទៅ»ហូស៊ុក

«បាទទាន..!»ឌីល

«កូនចៅឯងនៅទីនោះមានផ្ដល់ដំណឹងអ្វីមកទេ?»ហូស៊ុក

«គ្មានទេចាហ្វាយ តែទំនាក់ទំនងរបស់ពួកគេទាំងពីរ មើលទៅដូចជាស្និតស្នាលនិងគ្នាជាងមុន»ឌីល

«ហឹមម » ហូស៊ុកក្រហឹមនៅដើមករ ហើយឡានក៏បើកមកចតនៅមុខខនដូរលំដាប់អភិជនរស់នៅល្មម គេចុះទៅដោយមិនអោយកូនចៅនាំផ្លូវឡើយព្រោះត្រូវការភាពស្ងប់ស្ងាត់។

តាមពិតទៅកាលពីមុន ឆាម ហ៊ីវ៉ាមានជម្លោះនិងគេពិតមែន តែអាម្នាក់និងមិនដែរធ្វើអ្វីដាក់នាងតូចឡើយ កាលរៀនថ្នាក់ជាមួយគ្នាមានតែគេទេដែរឈ្លោះនិងអាម្នាក់នោះ ក៏យល់ថាពេលនេះវាអាចជំនួសកន្លែងគេសិន តែពេលគេទៅដល់ពេលណាគេនិងមើលអោយដឹងពីគោលបំណងពិតប្រាកដរបស់វាដែរត្រឡប់មកវិញ មកតាមញ៉ែរមនុស្សស្រីរបស់គេដល់កោះជីជូរបែបនេះច្បាស់ជាមិនធម្មតាទេ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now