ភាគទី17

695 26 0
                                    

ព្រឹកព្រលឹមថ្ងៃថ្មីចូលមកដល់ ទម្រាំអ្នកកម្លោះភ្ញាក់បានរៀបខ្លួនរៀបប្រាណអោយស្អាតបាត ថ្ងៃក៏ជិតចាំងដល់គូទទៅហើយ គេចុះពីបន្ទប់មកទាំងទ្រនិចនាឡិកាចង្អុលប្រាប់ថានេះជាម៉ោង10ហើយ ទើបរហ័សទៅoffice ហើយខលរកឌីលអោយមកជួបបន្តិច ។

តុក តុក តុក

«ចូលមក»

«ចាហ្វាយរកខ្ញុំមែនទេ?»ឌីលបើកទ្វារបន្ទប់ចូលមកដោយឱនលំទោន ឯអ្នកដែរបញ្ជារហៅគេមកក៏រហ័សនិយាយសាច់ការ។

«1ម៉ោងទៀតរៀបទូកចេញទៅ យើងចង់ទៅមើលផ្ទះលោកយាយឈីគូ»ហូស៊ុក

«បាទទាន ខ្ញុំនិងរៀបចំជូន»ឌីល

«ទៅរកអ៊ី ហើយប្រាប់នាងថាមួយម៉ោងទៀតខ្ញុំចេញទៅហើយ នាងបានចម្លើយយ៉ាងណាអោយប្រាប់យើងផង» ហូស៊ុក និយាយទាំងភ្នែកមិនដកចេញពីឯកសារដែរនៅក្នុងដៃឡើយ ណាសួរនាងដឹងចម្លើយពេលណាគេនិងទៅពេលនោះឯង។

«បាទទាន អញ្ចឹងខ្ញុំទៅសិនហើយ»ឌីល

«ហឹមមម» ហូស៊ុក

ក្រោយពីឌីលចេញទៅបាត់អ្នកកម្លោះក៏ធ្វើការងារខ្លួនបន្តរ តែមិនទាន់បានកាន់ប៊ិចសញ្ញេស្រួលបួលផងសម្លេងទូរស័ព្ទគេក៏បន្លឺឡើង គិតស្មានថាជាហេប្យុលទើបលើកយកមកមើលយ៉ាងលឿនតែមិនមែនទេ អ្នកតេមកគឺជារ៉េហ៊ី ។

«រំខានណាស់» ហូស៊ុកជ្រួញចញ្ចើមមួរម៉ៅហើយក៏ទុកទូរស័ព្ទទៅលើតុចោលវិញដោយគេមិនខ្ចីលើកឡើយ ។គ្មានប្រយោជន៍ ឥតបានការ រំខាន គួរអោយធុញ!!!!!

តុក តុក តុក

«ចូលមក» ហូស៊ុកកាន់តែជ្រួញចញ្ចើមម៉ួម៉ៅនេះមករកអីទៀតហើយ? គេបានធ្វើការឬអត់ថ្ងៃនេះ?

«ជាខ្ញុំ ឃើញថាតេទៅជាប់រវល់ទើបមករកដោយផ្ទាល់»ហេប្យុលបើកទ្វារចូលមកដោយបន្លឺប្រាប់គេ ព្រោះឃើញទឹកមុខមិនល្អទើបបញ្ជាក់ប្រាប់។

«យ៉ាងមិចហើយអ៊ីលទៅបានដែរទេ?»ហូស៊ុក

«ការងារនៅទីនេះច្រើនណាស់ ខ្ញុំខ្លាចថាមិនបានទៅទេ មិនចង់អោយសុខៗក៏បាត់អ្នកគ្រប់គ្រង ខ្លាចអ្នកផ្សេងគេឆ្ងល់»ហេប្យុល

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now