ភាគទី16

700 29 0
                                    

ពេលចប់ការងារភ្លាមនាងតូចនិងអ្នកកម្លោះក៏ទៅញ៉ំាបាយពេលយប់ជាមួយគ្នាដូចការណាត់ ។ ពួកគេមិនបានទៅហាងទំនើបផ្កាយប្រាំអីដូចកាលពីលើកមុនទេក៏ជ្រើសត្រឹមតូបលក់តាមឆ្នេរសមុទ្យធម្មតាៗ សាមញ្ញៗនិងបានអង្គុយស្រូបយកខ្យល់បរិសុទ្ធទៅបានហើយ។

«ខ្ញុំចង់ប្ដូរការងារអ៊ីល អោយទៅគ្រប់គ្រងនៅសេអ៊ូលវិញ ក្នុងឋានៈជាអ្នកគ្រប់គ្រងដដែរ។» ហូស៊ុកស្រាប់តែបន្លឺឡើងពេលកំពុងញ៉ំាអី ធ្វើអោយនាងបើកភ្នែកធំៗភ្ញាក់ផ្អើលនិងសួរបញ្ជាក់ ព្រោះខ្លាចនាងស្ដាប់ឮច្រឡំ ឬគេនិយាយខុសខ្លួនឯង។

«ជុង និយាយថាមិច?»ហេប្យុល

«ក៏ប្រាប់ថានិងប្ដូរអោយ អ៊ីលទៅកាន់នៅសេអ៊ូលវិញ ។ ឯងស្ដាប់មិនច្រឡំទេ ខ្ញុំក៏មិនបាននិយាយខុសដែរ»ហូស៊ុក

«ហេតុអី?»ហេប្យុល

«ខ្ញុំដកmanager ចាស់ចេញបាត់ហើយ។ មានបញ្ហាកិបកេង និងរឿងបន្តិចបន្តួច តែឯងក៏ឃើញថានៅសេអ៊ូលខ្វះអ្នកគ្រប់គ្រងមិនបានទេ ខ្ញុំរកអ្នកមានសមត្ថភាពនិងអ្នកដែរទុកចិត្តការងារភ្លាមៗមិនបាន អ៊ីលជួយខ្ញុំបន្តិចទៅ»ហូស៊ុកលើកយកហេតុផលសមស្របមួយមកអោយនាងស្ដាប់ តែកាលពីមុនគេក៏ដឹងថានាងមិនចង់ទៅសេអ៊ូលប៉ុន្មានទេ។

«ហេតុអីទើបជាខ្ញុំ? គឺមិនមែនថាខ្ញុំបដិសេដទេ តែភ្លាមៗពេកខ្ញុំត្រៀមខ្លួនមិនទាន់ អីបែបនេះ»ហេប្យុល

«ចុះហេតុអីមិនមែនជាអ៊ីល? ការងារឯងល្អ ខ្ញុំទុកចិត្តឯង ហេតុផលតែប៉ុណ្ណឹង»

«អាហហ អូខេ!ខ្ញុំយល់ហើយ »

«តែខ្ញុំមានជម្រើសពីរអោយរើស ក្រែងល៎រឯងមិនទាន់ចង់ទៅសេអ៊ូលវិញ»ហូស៊ុក

«មានជម្រើសអោយរើសផងឬ?»ហេប្យុល

«ក៏មាន.. ទីមួយប្ដូរទៅសេអ៊ូល ហើយទីពីរគឺប្ដូរទៅអូស្រ្តាលី។ ខ្ញុំនិងយកឯងដាក់នៅសេអ៊ូលបើឯងព្រម តែបើគិតថាមិនចង់នៅសេអ៊ូលហើយចង់នៅម្នាក់ឯងបែបនេះខ្ញុំនិងអោយអ៊ីលទៅអូស្រ្តាលីវិញ ហើយអ្នកគ្រប់គ្រងនៅទីនោះនិងផ្លាស់មកធ្វើការងារនៅសេអ៊ូល ។ ខ្ញុំមិនបានបង្ខំចិត្តក៏មិនចង់ដូរដូចគ្នា តែសណ្ឋាគារនៅទីក្រុងពិតជាត្រូវការអ្នកពូកែពិតមែន បើមិនមែនជាអ៊ីលក៏ជាmanager នៅAustralia ដែរ។ »ហូស៊ុករាយរ៉ាប់វែងអន្លាយប្រាប់ទៅនាងតាមពិតគ្រប់ពាក្យដែរគេនិយាយសុទ្ធតែជាការពិត គ្រាន់តែមិនដល់ថ្នាក់មានតែពួកគេពីរនាក់នោះទេដែរអាចគ្រប់គ្រងបាននោះ ។ ហូស៊ុកអាចរកអ្នកជំនាញមកគ្រប់គ្រងជំនួសពេលណាក៏បាន លើកលែងតែថាគេមិនចង់ ព្រោះគេចង់អោយនាងទៅនៅជាមួយប៉ាម៉ាក់របស់នាង ដូចច្នេះហើយនាងនិងមិនបានមកចេញក្រៅផ្ដេសផ្ដាសតាមការបបួលរបស់អា ហ៊ីវ៉ា ឡើយ។ គេបារម្ភពីនាងពិតមែន ហួងហែងខ្លះក៏ថាបានតែឆាមហ៊ីវ៉ាមានប្រវត្តិមិនល្អទេកាលនៅរៀនជាមួយគេ ...ណាអោយនាងនៅជាមួយប៉ាម៉ាក់នាងគេទុកចិត្តបំផុត តែបើនាងជ្រើសរើសទៅធ្វើការនៅAustralia នាងនិងស្ថិតក្រោមកែវភ្នែកគេតែម្ដង គេក៏សុខចិត្តនៅកាន់ទីនោះជាប់ដោយមិនមកកូរ៉េវិញក៏បាន។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Nơi câu chuyện tồn tại. Hãy khám phá bây giờ