ភាគទី23

906 34 1
                                    

ហូស៊ុកដកដង្ហើមធំចោល ពេលដឹងដល់រំញ័ររាងកាយរបស់អ្នកដែរនៅក្នុងភួយ មើលក៏ដឹងថានាងកំពុងយំ តែគេធ្វើអ្វីមិនត្រូវមិនដឹងថាគួរលួងនាងមុនឬនិយាយរឿងរវាងពួកគេមុន? គេមិនដឹងថាគួរនិយាយជាមួយនាងរឿងទាំងនោះឬអត់ ក៏ចង់ទុកពេលអោយនាងបានសម្រួលអារម្មណ៍ តែមើលទៅវិធីដែរគេធ្វើមិនខ្វល់ពីនាងនេះវាកាន់តែយ៉ាប់លើសដើមហើយ។

ជំហ៊ានដើរមាំរបស់គេបោះសម្ដៅទៅរកគ្រែដែរ
នៅកណ្ដាលទីធ្លាបន្ទប់ ខាងឆ្វេងដៃជាបន្ទប់ទឹកឯខាងស្ដាំដៃក៏ជាកញ្ចក់ភ្លឺថ្លាដែរមានវាំងននបិទបាំងទេសភាពខាងក្រៅជិតមិនអោយអ្នកខាងក្នុងបានឃើញ ។គេដាក់គូទអង្គុយលើពូក មុននិងបន្លឺសម្លេងយ៉ាងស្រទន់ឡើង។

«ងើបមកនិយាយគ្នាមក» ហូស៊ុកថាហើយក៏រងចាំអោយនាងងើបមក តែអត់ទេត្រឹមគេនិយាយមួយម៉ាត់នេះគ្មានបានការទេ ។

នាងក៏មិនដឹងដូចគ្នាថាហេតុអីទៅជាបែបនេះ នាងនៅខ្លាចរអារ នាងចង់អោយនរណាម្នាក់មកលួងលោមក្រោយពីរឿងទាំងនោះកើតឡើងហើយ តែពេលមានអ្នកមកក៏ក្បែរហើយក៏ភ័យខ្លាច មិនចង់ជួបមុខ មិនហ៊ានសូម្បីប្រសព្វកែវភ្នែកជាមួយគេ។ នាងជាមនុស្សស្រីដែរមិនដែរស្គាល់សូម្បីរបៀបថើប មិនដែរមានសង្សារ មិនដែរមានអ្នកលូកលាន់ រិតតែមិនដែរធ្វើខុសក្រមសិលធម៍ តែពេលនេះក៏ជួបអស់ហើយ ជួបគ្រប់យ៉ាងដែរមនុស្សស្រីទន់ខ្សោយដូចជានាងមិនអាចទទួលយកបានត្រឹមរយៈពេលមិនប៉ុន្មាននាទីក្រោយពីបើកភ្នែកដឹងខ្លួនឡើងមក។

«អស់អីហើយ គ្រប់យ៉ាងកន្លងផុតទៅអស់ហើយ»ហូស៊ុកមិនត្រឹមតែនិយាយ តែដៃក៏លូកសន្សឹមៗទៅទាញភួយចេញពីមុខនាងមកយ៉ាងទន់ភ្លន់ គេអាចឃើញដល់ទឹកភ្នែកដែរដាបពេញថ្ពាល់របស់នាងក្នុងចិត្តក៏ប្រេះស្រាំមិនតិចដែរ តែព្យាយាមនាំនាងមកនិយាយគ្នាសិនកាលបើនាងបើកឱកាសអោយគេដកភួយចេញទៅហើយ ។

«អ្ហឹមមម» ហេប្យុលខាំមាត់ខ្លួនឯង ព្រោះប្រឹងទប់សម្លេងយំ ទាំងដែរទឹកភ្នែកក៏ហូរមកលើសដើមពេលបានឃើញមុខរបស់គេ ។ នាងឱនសម្លឹងចុះទៅពូកដោយមិនប្រសព្វភ្នែកនិងគេ ស្របពេលគេបែរទិសមកអង្គុយទល់មុខនាងយ៉ាងស្វាហាប់។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now