ភាគទី7

792 37 0
                                    

    ក្រោយពេលចាត់ការអាចង្រៃនោះទាំងម៉ោង4ទាបភ្លឺហើយ ហូស៊ុកក៏ត្រឡប់មករកនាងតូចដែរគេងមិនដឹងអីនៅឯផ្ទះតូចនេះវិញ ។ មួយយប់ទល់ភ្លឺនេះគេអស់កម្លាំងខ្លាំងគួរសមព្រោះមិនបានបិទភ្នែកដេកសូម្បីតែមួយនាទី មានបញ្ហាអោយដោះស្រាយមិនចេះចប់។

«ចាហ្វាយនេះឈុតខោអាវថ្មី»

«ហឹមម ឯងទៅមើលសណ្ឋាគារទៅ ដល់ម៉ោងយើងនិងខលអោយមកយក ចាំយើងសម្អាតខ្លួននៅទីនេះចុះ » ហូស៊ុកផ្ដែផ្ដាំជំនិតខ្លួនមុននិងទទួលយកឈុតបម្លាស់ថ្មីចុះពីលើឡាន ហើយសឹមបោះជំហ៊ានដើរចូលទៅខាងក្នុងបាត់ ... ។

   ក្រាកកក~~~~

        ក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ដដែរ.. ហេប្យុលក៏ប្រាកដជាមិនទាន់ក្រោកនោះទេ ឆ្លៀតឱកាសនេះគេនិងទៅសម្អាតខ្លួនចេះព្រោះខោអាវនៅជាប់ខ្លួនមានប្រឡាក់ឈាម និងសុទ្ធតែដីពេលគេទៅកន្លែងនោះ ។
   នេះម៉ោងទើបតែ5កន្លះទេទើបគេដើរទៅដាក់គូទអង្គុយលើសាឡុងនិងសង្ងំបិទភ្នែកទាំងហត់នឿយ ក្រោយពីគ្រប់យ៉ាងរៀបរយ មិនបាន5នាទីផងក៏លង់លក់ទៅទាំងដែរគេគ្រាន់តែផ្អែកក្បាលលើសាឡុងបំណងចង់អោយបាត់ហត់តែប៉ុណ្ណោះ។

   ....
✨✨✨✨

     ព្រោះតែទើបតែបានគេងពីព្រលឹមស្រាងៗនេះ ទើបបិទភ្នែកតែមួយភ្លែតសោះភ្ញាក់មកវិញព្រះអាទិត្យក៏រះចាំងមករំខានគេបាត់ទៅហើយ ។អ្នកកម្លោះបើកភ្នែកឡើងមកតិចៗ ព្រោះសម្លេងឆូងឆាំងនៅឯចង្ក្រានបាយ ទើបរហ័សភ្ញាក់ថាខ្លួនឯងមិនបាននៅបន្ទប់គេងរបស់ខ្លួន នេះជាផ្ទះរបស់ហេប្យុល ចុះពេលនេះនាងយ៉ាងមិចហើយ? កោតគេចេះគេងដល់ភ្លេចខ្លួនទៅកើត។

    ក្រាកកកក~~~

«ភ្ញាក់ហើយឬ?»ហូស៊ុករហ័សបើកទ្វារទម្លុះចូលទៅខាងក្នុងព្រោះខ្លាចថានាងមានបញ្ហាពេលនៅម្នាក់ឯងកាលបើខ្លួនក៏គេងមិនដឹងខ្លួនទើបតែភ្ញាក់ ឯអ្នកម្ខាងទៀតពេលនេះកំពុងគេងទ្រលំភួយជិតឆឹង។

«ជុង!» ឭសម្លេងគេភ្លាមរាងស្ដើងក៏រហ័សក្រោកអង្គុយមកភ្លាមដោយរាងក្រាស់ក៏រត់ចូលមកអង្គុយនៅលើពូកក្បែរខ្លួនរបស់នាងភ្លាម។

«អស់អីហើយណា ខ្ញុំសុំទោសដែរធ្វើអោយអ៊ីលជួបរឿងបែបនេះ»ហូស៊ុកក៏ទាញនាងមកក្រសោបនិងនិយាយពាក្យសុំទោសដែរគេមិនដែរនិយាយដាក់អ្នកណាសោះទៅកាន់នាង។ គេពិតជាមិនបន្ទោសខ្លួនឯងមិនបានពិតមែន។

«អត់ទេ ខ្ញុំជាអ្នកខុសខ្លួនឯង» ហេប្យុលបិទភ្នែកសង្ងំនៅក្នុងរង្វង់ដៃរបស់គេយ៉ាងស្ងាត់ស្ងៀមក្រោយពីតបនិងគេហើយ .... បើកភ្នែកមកភ្លាមឃើញគេបែបនេះនាងមានអារម្មណ៍ថាសុវត្ថិភាពណាស់ .. ចិត្តដែរភ័យខ្លាចក៏រសាយបាត់ទៅវិញ.. ស្រមៃមិនចេញទេបើពេលនេះហូស៊ុកនៅសេអ៊ូល ហើយនាងនៅម្នាក់ឯង។

«អោយប្រាកដចិត្ត លើកក្រោយមានរឿងអីប្រាប់ខ្ញុំភ្លាមដឹងទេ? ឃើញទេថាលាក់ហើយមានរឿងបែបនេះ»ហូស៊ុកមិនមែនបន្ទោសនាងតែចង់ប្រាប់នាងអោយដឹងកុំអោយមានរឿងបែបនេះកើតឡើងទៀត  ម្សិលមិញក៏ចង់និយាយពាក្យនេះដែរតែស្ថានភាពមិនអំណោយផល ។

«ខ្ញុំដឹងហើយ គិតថាខ្ញុំហ៊ានលាក់បាំងទៀតដែរទេ?» ហេប្យុលតបជាមួយគេទាំងអន់ចង់ ព្រោះនាងពិតជាលែងហ៊ានលាក់និងគេពិតមែន ។

«ថ្ងៃក្រោយប្រយ័ត្នខ្លួនអោយមែនទែន ដឹងថាកន្លែងណាគ្រោះថ្នាក់កុំទៅឮដែរទេ? ខ្ញុំអាចនិងមិនបានមកការពារឯងទាន់ពេលបែបនេះទៀតទេ » ហូស៊ុកក៏និយាយការពិតព្រោះគេមិនមែននៅទីនេះស្រាប់ ស្អែកក៏ត្រូវមានការទៅមើលនៅអូស្រ្តាលី គេក៏មានពេលតែថ្ងៃនេះមួយថ្ងៃទៀតប៉ុណ្ណោះ។

«ចាស លោកប៉ាទី2»

«ថ្ងៃនេះទៅដើរលេងទៅល្អទេ?និងបានស្រឡះមុខខ្លះ»ហូស៊ុក

«ដើរលេង?ចុះការងារ?»ហេប៊្យុល

«ខ្ញុំដាក់ច្បាប់អោយតាំងពីម្សិលមកម្ល៉េះ ទៅដូរខោរអាវទៅឆាប់ឡើង»ហូស៊ុកទាញនាងអោយងើបឈរសឹមរុញនាងចូលបន្ទប់ទឹកផ្លុក ទើបខលអោយកូនចៅយកឡាននិងខោអាវមកអោយផ្លាស់ យ៉ាងណាមុនគេត្រឡប់ទៅវិញ គេក៏ត្រូវជូននាងទៅដើរលេងដែរ។

To be continued 🌷🥲

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now