ភាគទី21

766 28 3
                                    

ហូស៊ុកក៏ជូនរេហ៊ីមកសណ្ឋាគារវិញតាមបំណង នាងម្នាក់នេះរករឿងមិនឈប់ ។ ពេលធ្វើដំណើរមកតាមផ្លូវបានបន្តិចក៏សុំចូលបន្ទប់ទឹក តិចក៏ចុះទៅទិញរបស់ហើយពន្យារពេលគេខ្លាំងណាស់ នេះទម្រាំបានជូននាងទៅដល់ក៏ក្បែរមួយម៉ោង ។

«ចប់ហើយមែនទេ?ខ្ញុំនិងបានត្រឡប់ទៅវិញ»ហូស៊ុកបើកឡានមកចតនៅមុខសណ្ឋាគារ ហើយនាងក៏ចុះទៅទាំងញញឹមញញែម ថ្មារនេះទោះគេទៅវិញក៏រកអ្នកណាមិនឃើញដដែរ ។

«ចាស ចប់ហើយអរគុណខ្លាំងណាស់»រេហ៊ីបន្លឺដាក់គេហើយក៏ដើរចូលទៅធ្វើរំភើយ តែមិនបានប៉ុន្មានជំហ៊ានផងក៏ក្រឡិចជើងដួលភ្លាមៗនិងងាកមករកជំនួយពីអ្នកកម្លោះតែគេស្រាប់តែរហ័សបត់ក្បាលឡានត្រឡប់ទៅវិញលឿនដូចព្យុះ ធ្វើដូចមិនបានឃើញនាងដែរដួលយ៉ាងអញ្ចឹង។

សុំទោសផងគេមិនមែនសុភាពបុរសនោះទេ ។

[កន្លែងញ៉ំាអី]

ពេលនេះម៉ោងក្បែរ10យប់ទៅហើយ ទើបពេលមកដល់ភ្លាមគេក៏ដើរចូលទៅក្នុងហាងភ្លែត តែអារម្មណ៍មិនស្រួលក៏កើតមានឡើងមកពេលតុដែរពួកគេអង្គុយមុននេះទទេរស្អាតគ្មានមនុស្សនៅអង្គុយទៀតនោះទេ ។

«បាត់ទៅណាហើយ?»ហូស៊ុកជ្រួញចញ្ចើញ ងាកភ្នែករកមើលឆ្វេងស្ដាំនៅតែមិនឃើញ ក៏ដាច់ចិត្តដើរទៅសួរបុគ្គលិកនៅកន្លែងcashier ។

«អត់ទោស អ្នកអង្គុយតុនោះទៅណាបាត់ហើយ?»ហូស៊ុក

«អ៎រ គឺពួកគាត់គិតលុយចេញទៅបានមួយសន្ទុះហើយ»បុគ្គលិកតបដោយការគួរសមតែអ្នកកម្លោះក៏ចេញទៅទាំងមិនលាសូម្បីមួយម៉ាត់ គេដកទូរស័ព្ទចេញពីហោប៉ៅខោរហើយខលរកទៅលេខហេប្យុលទាំងអន្ទះសារ។

(លេខទូរស័ព្ទដែរលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះ)

«ចង្រៃយ៍......»ហូស៊ុកស្ទើរបោកទូរស័ព្ទពីដៃរបស់ខ្លួនចោលព្រោះខឹងសម្បារ នេះកុំប្រាប់អោយសោះថាអាចង្រៃយ៍នោះវាឆ្លៀតឱកាសនេះបានយកនាងទៅ តែនាងមិចនិងអាចព្រមទៅជាមួយគេទៅ?

តឺតតត តឺតតត

«ឌីល ឯងប្រាប់កូនចៅអោយមកតាមទីតាំងដែរយើងផ្ញើរទៅនេះទៅ អោយលឿនបំផុតឮទេ?»ហូស៊ុក

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Nơi câu chuyện tồn tại. Hãy khám phá bây giờ