ភាគទី27

809 33 1
                                    

     គេថាល្ងាចទើបទៅតែពេលញ៉ំាបាយហើយភ្លាមក៏រហ័សជិះត្រឡប់មកផ្ទះរៀបចំរបស់របរភ្លាមតែម្ដង ។ នាងមិនចង់សួរច្រើន ព្រោះគេក៏ប្រាប់ថានាំទៅដើរលេងទៅហើយ ចង់ទៅស្មារម៉ានក៏ជារឿងរបស់គេ ។ ទាំងខោអាវនិងរបស់របរប្រើប្រាស់នាងក៏រៀបដាក់វ៉ាលីជាមួយគ្នានិងគេ ព្រោះយ៉ាងក៏ជួយរៀបខោអាវគេស្រាប់ទៅហើយ អ្នកកម្លោះដែរទើបចេញពីបន្ទប់ទឹកក៏ដើរមកសួរ ៖

«រួចហើយមែនទេ?» ហូស៊ុក

«រួចអស់ហើយ » ហេប្យុល

«អញ្ចឹងក៏ចុះទៅ ខ្លាចទៅដល់ទីនោះរសៀលថ្ងៃលិចបាត់» ហូស៊ុកដើរទៅយកវ៉ាលីមកកាន់និងដៃ មុននិងនាំនាងដើរសម្ដៅចុះទៅរកឡាន ដោយមានអ្នកបម្រើចាំជួយលើករបស់របរដាក់នៅគូទឡានអោយស្រាប់ ឌីលក៏ឈរជូនដំណើរនៅទីនោះដូចគ្នា។

«មើលខុសត្រូវអោយបានល្អ មានរឿងអីខលទៅប្រាប់យើង»ហូស៊ុកផ្ដៃផ្ដាំទៅជំនិតខ្លួនដែរទុកអោយមើលការនៅទីនេះជំនួស ព្រោះមិនអោយទៅតាមជាមួយនាំតែទើសដៃជើង។

«បាទ ចាហ្វាយ»ឌីល ឱនទទួលបញ្ជាររបស់ចាហ្វាយខ្លួនស្របពេលគេក៏ឡើងឡានបើកចេញទៅបាត់។អ្នកបម្រើក៏បំបែកគ្នាទៅធ្វើការរាងខ្លួន ។

[Hebyul POV]

      ហេប្យុលឯណេះវិញក៏មិនបាននិយាយអ្វីតាំងពីធ្វើដំណើរចេញមកម្ល៉េះ ។ ក្នុងចិត្តនាងអន្ទះអន្ទែង នៅមិនស្ងប់តាំងពីវិនាទីដំបូងដែរនាងបើកភ្នែកឡើងមកនៅប្រទេសនេះម្ល៉េះ ។ គ្រប់គ្នាប្រហែលជាឆ្ងល់ថាហេតុអីមានមនុស្សប្រុសល្អម្នាក់នៅក្បែរតាមមើលថែ តាមថ្នាក់ថ្នមដល់ថ្នាក់នេះហើយនាងនៅតែមើលមិនឃើញទៀត។ គេគ្រប់គ្នាសុទ្ធតែអាចមើលដឹងថារាល់ពេលដែរហូស៊ុកនៅក្បែរនាងកាយវិការគេមិនមែនបង្ហាញត្រឹមមិត្តភក្ដីឡើយ គេអោយតម្លៃនាងបែបជាមនុស្សស្រី មនុស្សស្រីដែរគេអាចអោយស្នេហាបាន មិនមែនត្រឹមមិត្តភាព ។ បើសួរថានាងដឹងទេ? នាងប្រាកដជាដឹង!!!! តែព្រោះគេល្អពេកហើយ ទើបនាងមិនហ៊ានសូម្បីតែបើកចិត្តទទួលយកបេះដូងរបស់គេ .. ឋានៈរវាងពួកគេមិនដូចគ្នាទេ គេមានគ្រប់យ៉ាង មុខមាត់ រូបរាង អត្តចារិក និងទ្រព្យសម្បត្តិ កេរ្តិ័ឈ្មោះ។ ត្រឹមធ្វើជាមិត្តគេបានមកដល់ពីនេះនាងក៏អរគុណណាស់ទៅហើយ ព្រោះខ្លាចថាខ្លួនឯងមិនសាកសម និងធ្វើអោយគេមានបញ្ហាលើជីវិតផ្ទាល់ខ្លួនរបស់គេ ។ កាលពីមុនមិនសូវបានជួបមុខគេទេ 1ខែមួយដង ឬ2ខែមួយដង ទើបនេះជាហេតុផលធំធេងដែរនាងមិនអាចដាក់ចិត្តស្រឡាញ់គេបាន ។ បើនិយាយរឿងបារម្ភមើលថែ គេក៏ជំនាញខ្លាំងណាស់ កន្លងមកក៏ដឹងហើយ តែសួរថាបានផលទេបើមនុស្សមិនសូវជួបមុខគ្នាបែបនេះ?? នាងព្យាយាមមិនស្រឡាញ់គេឡើយ គឺមិនស្រឡាញ់ដាច់ខាត ខំទាំងសាកស្រឡាញ់អ្នកផ្សេងទៀត តែហេតុអីចុងក្រោយជាគេដដែរ ដែលមកបារម្ភនិងនៅក្បែរនាង? គេដដែរដែលជាអ្នកការពារនាង ... លើលោកនេះប្រហែលមានបុរសល្អ និងអោយតម្លៃនាងតែពីរអ្នកនេះទេគឺប៉ានាង និងគេ ប្រាកដណាស់។ ពីមុនគឺឃាត់ខ្លួនឯងមិនអោយស្រឡាញ់ វាក៏មិនពិបាកអីណាស់ណាដែរព្រោះមនុស្សមិនសូវជួបមុខគ្នាស្រាប់ តែពេលនេះគឺនៅជាមួយគ្នាតែម្ដង គ្រប់យ៉ាងដើរហួសអស់ហើយ នាងនិងឈប់ឃាត់ខ្លួនឯង បណ្ដោយអោយព្រហ្មលិខិតជាអ្នកតាមកំណត់គ្រប់យ៉ាងចុះ ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now