ភាគទី3

908 42 1
                                    

       ក្រោយពីមកដល់ផ្ទះហើយ ពួកគេក៏ចម្អិនគ្រឿងសមុទ្យដែរហូស៊ុកបានទិញមកនោះដើម្បីញ៉ំាជាមួយគ្នា ។ ណាអស់ការងារធ្វើផងទើបអ្នកកម្លោះម្នាក់នេះនៅអង្គុយលេងដល់យប់ជ្រៅព្រោះខានជួបគ្នាមកយូរផង ណាខ្លាចនាងអប្សុកផងក៏ចេះតែនៅកំដរទៅ ថ្មារនេះមិនទាន់បានស្គាល់ជាតិទឹកប៉ះខ្លួនអីបន្តិចទេ។

«និយាយអញ្ចឹងអ៊ីលមានគិតចង់ប្ដូរការងារដែរទេ? គឺប្ដូរទៅSeoul ណាក្រែងស្រួលបាននៅជាមួយប៉ាម៉ាក់នោះអី»ហូស៊ុកនឹកគិតឃើញយ៉ាងមិចក៏បបួលនាងនិយាយរឿងនេះឡើង គ្នាធ្វើការសុខៗក៏បបួលអោយប្ដូរ ក៏ធ្វើអោយនាងអត់មិនបាននិងសួរត្រឡប់ទៅវិញ។

«ហេតុអី? » ហេប៊្យុល

«ខ្ញុំខ្លាចថាអ៊ីលនៅទីនេះអប្សុកម្នាក់ឯង នឹកប៉ាម៉ាក់អីបែបនេះ បើនៅទីនោះខ្ញុំក៏ស្រួលទៅលេងអីបែបនេះ» ហូស៊ុក

«ឆឹសស ទោះរើទៅនៅដល់ផ្ទះ ក៏ជុងរវល់ចេញចូលក្រៅប្រទេសមិនជួបមុខគ្នាដដែរនិង មិនបាច់យកលេសនេះមកនិយាយក៏បាន តែបើរឿងនឹកប៉ាម៉ាក់ខ្ញុំប្រាកដជានឹកហើយ »ហេប៊្យុល

«រួចគិតយ៉ាងមិច?» ហូស៊ុក

«គ្មានអីទេ នៅធ្វើការទីនេះល្អបំផុតហើយ ខ្ញុំក៏ទម្លាប់ស្រាប់ ការងារក៏ដើរមកដល់ត្រឹមនេះហើយមិនចង់ប្ដូរទេ»ហេប៊្យុល

«មានហេតុផលផ្សេងដែរទេ? មើលតែទឹកមុខក៏ដឹងថាហេតុផលមិនមែនត្រឹមតែការងារនេះ»ហូស៊ុកលើកចញ្ចើមសួរបណ្ដើរ ឯដៃក៏កំពុងបកក្ដាមឆ្កិះយកសាច់ទៅដាក់នៅក្នុងចានរបស់នាងខ្លះបណ្ដើរ គេសម្លឹងមុខនាងបន្តិចក៏ដឹងទៅហើយតែនៅឡើងចង់សួរបន្ថែម។

«ហាសហា ខ្ញុំលាក់មិនជិតពិតមែន ។ កុំប្រាប់ម៉ាក់ប៉ាខ្ញុំអោយសោះដឹងទេ? តាមពិតទៅខ្ញុំនឹកពួកគាត់ខ្លាំងណាស់ តែពេលមកធ្វើការដាច់ឆ្ងាយនៅទីនេះយល់ថាខ្លួនឯងមានសេរីភាពច្រើនជាងនៅជាមួយពួកគាត់ ខ្ញុំគ្មានគំនាប ចង់ធ្វើអ្វីក៏បានតាមចិត្ត ហើយប្រាក់ខែនៅទីនេះខ្ពស់ល្អល្មមអោយខ្ញុំចាយគ្រប់ សល់ដល់ម៉ាក់ប៉ានៅឯសេអ៊ូលបានច្រើនថែមទៀត ។តើគិតថាខ្ញុំចង់ប្ដូរដែរទេ?» ហេប៊្យុល

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now