ភាគទី34

772 34 2
                                    

ពេលល្ងាចឈានចូលមកដល់ អ្នកកម្លោះរបស់យើងក៏នាំនាងតូចទៅភោជនីយដ្ឋានញ៉ំាdinner ដូចដែរបានគ្រោងទុក តែនេះមិនមែនជាកន្លែងធម្មតានោះទេ ព្រោះគេជ្រើសរើសrestaurant ដែរនៅលើដំបូលអគាររបស់សណ្ឋាគារផ្កាយប្រាំជាពិសេស មានទាំងភ្ញៀវhighshow ,ម្ហូបតម្លៃថ្លៃ និងwineដែរមានតម្លៃថ្លៃកប់ក្ដោង ។

តុអាហារVIPនៅជ្រុងម្ខាងត្រូវបានគេរៀបចំយ៉ាងពិសេសមើលទៅស្រស់ស្អាត និងរ៉ូមេនទិកចម្លែក ទើបហេប្យុលដែរមកជាមួយធ្វើមុខឆ្ងល់ គិតនៅក្នុងចិត្តថាមានកម្មវិធីអ្វីដែរនាងមិនដឹងឬអត់?

«អង្គុយត្រង់នេះមក» ហូស៊ុកដើរទៅទាញកៅអីសម្រាប់អោយនាងចូលមកអង្គុយ មុននិងដើរវាងទៅរកខាងរបស់ខ្លួនវិញ ឯបុគ្គលិកក៏ចាប់ផ្ដើមលើកអាហារមកមិនរងចាំយូរ ព្រោះនេះជាការកក់មុនពិសេស ។

«ហេតុអីមកអង្គុយជ្រុងនេះខុសពីគេ?»ហេប្យុលសួរឡើងពេលបុគ្គលិកចេញទៅអស់នៅសល់តែអ្នកឈរចាំចាក់Wine អោយ។ នាងមិនបាច់សួរក៏ដឹងថាទីនេះវាថ្លៃកម្រិតណា សំណាងហើយគេជាអ្នករៀបចំសម្លៀកបំពាក់អោយនាង កុំអីនាងរើសយកអាយ៉ាប់បំផុតមកពាក់អង្គុយនៅទីនេះហើយ។

«romantic dinner របស់ពួកយើងគួរតែមកអង្គុយនៅត្រង់នេះ.. ឆាប់ញ៉ំាទៅទាន់នៅក្ដៅៗ»ហូស៊ុកនិយាយតឿនព្រោះឃើញនាងដូចជាមានសំណួរច្រើនណាស់ចង់សួរ ទើបនាំនាងផ្ដោតទៅលើមុខម្ហូបវិញ។

«ហឹមមម ទំនងណាស់»

«ញ៉ំាមួយនេះទៅ » ហូស៊ុកប្ដូរចានsteak ដែរគេចិតជាចំនិតហើយទៅអោយនាង សឹមប្ដូរយកអាមិនទាន់ចិតមកវិញ ទើបនាងញញឹមស្រស់ទទួល ។

« ខ្ញុំញ៉ំាហើយណា» ហេប្យុលចាប់ផ្ដើមយកសាច់មួយដុំតូចមកដាក់ក្នុងមាត់ ក៏ត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើលនិងរសជាតិរបស់វា ...

«យ៉ាងមិចដែរ?ឆ្ងាញ់ដែរទេ?»

«ហឹមម ឆ្ងាញ់បំផុតហើយ» នាងងក់ក្បាលឆ្លើយតបទាំងមានសាច់នៅពេញមាត់ ធ្វើអោយគេសើចបន្តិចមុននិងបន្តរអាហាររបស់ខ្លួន។

.....
បន្ទាប់ពីញ៉ំាល្មមបានមួយឆ្អែតក្រពះហើយពួកគេក៏អង្គុយក្រេបwine និងនិយាយគ្នាលេងបណ្ដើរ ។បរិយាកាសពេលយប់បែបនេះកាន់តែស្រស់ស្អាតខ្លាំង ទេសភាពទីក្រុងពេលយប់បង្អួតខ្លួនមកតាមកញ្ចក់យ៉ាងឆើតឆាយធ្វើអោយនាងនឹកដល់ថ្ងៃដំបូងដែរបើកភ្នែកឡើងមកដល់ទីនេះ ។ ពេលវេលាដើរលឿនណាស់តែមួយពព្រិចភ្នែកនាងក៏អាចដើរដល់ចំណុចពិសេស
មួយនេះជាមួយគេបាន។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now